បុរី Golden Key បញ្ចុះ​តម្លៃ​ពិសេសបំផុត ក្នុងពិធី​បញ្ចុះ បឋមសិលា​ បើក​ការដ្ឋាន​សាងសង់ គម្រោងដំបូង នៅភ្នំពេញ

Date:

ភ្នំពេញ​៖ បុរី Golden Key កាលពីនៅ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២០ បានប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ​នូវគម្រោង​លំនៅដ្ឋាន​ប្រណិត​ ​ដំបូងរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ដែលមាន​ទីតាំង​ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានប្រកាស នូវការបញ្ចុះ តម្លៃពិសេសបំផុត សម្រាប់គម្រោងមួយនេះ ។

លំនៅដ្ឋានប្រណិត ក្នុង​គម្រោង​នេះ មានដូចជាប្រភេទផ្ទះអាជីវកម្ម (Shop House) និងលំនៅដ្ឋានសម្រាប់រស់នៅ (Link House) ដែលមាន​តម្លៃ​ចាប់ពី ១៨ម៉ឺនដុល្លារ ឡើងទៅ​។

លោកស្រី សុវណ្ណ តេម៉ា អគ្គនាយិកាបុរី Golden Key បាន​ថ្លែង​នៅក្នុងពិធី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់​នេះថា៖ គម្រោង លំនៅដ្ឋានប្រណិត បុរី Golden Key សាងសង់ឡើង គឺដើម្បីបង្កើតនូវក្តីស្រមៃ នៃការរស់នៅដ៏ស្រស់ស្រាយ សម្រាប់ទាំងអស់គ្នា តាមរយៈការរួមបញ្ចូល នូវបរិយាកាសបរិសុទ្ធ និងភាពទំនើប នៅក្នុងលំនៅដ្ឋាន ដែលសាងសង់ឡើង យ៉ាងយកចិត្តទុកដាក់ ដោយវិស្វករជំនាញ និងត្រឹមត្រូវតាមស្តង់ដា ស្ថាបត្យកម្មសំណង់អន្តរជាតិ ។

គម្រោងបុរី Golden Key មានផ្ទះចំនួន ៤០ល្វែង ដែលនឹងត្រូវបញ្ចប់ ការសាងសង់ ក្នុងរយៈពេល ១១ខែ។ គម្រោងនេះស្ថិតនៅក្នុង តំបន់មានសក្តានុពល និងកំពុងអភិវឌ្ឍន៍ខ្លាំង​​ លើវិស័យអចលនទ្រព្យ មានប្រជាជនរស់នៅច្រើន ហើយហ៊ុំព័ទ្ធ ដោយផ្សារ​ទំនើប សាលារៀន មន្ទីរពេទ្យ ធនាគារ ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលផ្តល់នូវភាពងាយស្រួល បំផុតសម្រាប់ការរស់នៅ។

លោកស្រី អគ្គនាយិកា បានបញ្ជាក់បន្ថែម ពីគោលដៅចម្បងរបស់បុរី Golden Key ថា «យើងចង់ឲ្យប្រជាជនទូទៅ ទទួលបានលំនៅដ្ឋានមួយ ដែលប្រណិត​ រឹងមាំ មានតម្លៃសមរម្យសម្រាប់រស់នៅ និងអាចប្រកបរបរអាជីវកម្មបាន​។»

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលធ្វើការទិញ ប្រភេទផ្ទះនៅក្នុងឱកាស​ បញ្ចុះបឋមសិលា​បើក​ការដ្ឋាន ​សាងសង់គម្រោងដំបូង របស់បុរី Golden Key នេះ ទទួលបាននូវប្រូម៉ូសិនភ្លាមៗ ដែលប្រូម៉ូសិន សម្រាប់ការបង់ផ្តាច់ ទៅលើប្រភេទ ផ្ទះអាជីវកម្ម (Shop House) ទទួលបានការបញ្ចុះតម្លៃ ១១,០០០ដុល្លារ ហើយសម្រាប់ប្រភេទ លំនៅដ្ឋានសម្រាប់រស់នៅ (Link house) ប្រូម៉ូសិន សម្រាប់ការបង់ផ្តាច់ គឺទទួលការបញ្ចុះតម្លៃ ៨,៨០០ដុល្លារ រួមនឹងបរិក្ខាបំពាក់ នៅក្នុងផ្ទះជាច្រើនមុខទៀត​។

​សម្រាប់​ព័ត៌មានលម្អិត របស់គម្រោង បុរី Golden Key លោកអ្នកអាចទំនាក់ទំនង៖ 087 288 688៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...