តោះមកដឹង ៦ចំណុច​ ផ្លាស់ប្តូរថ្មី នៅលើរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី

Date:

Ford Everest គឺជាប្រភេទរថយន្ត SUV ខ្នាតធំ ដែលជាកូនកាត់រវាង SUV នឹងរថយន្ត Pick Up Ranger ដែលផ្នែកខាងមុខ និងប្រព័ន្ធជើងក្រោម ហាប់ណែន ដូចទៅនឹង រថយន្ត Ranger ដែរ។

ដោយសារតែវាមាន DNA រួមជាមួយរថយន្ត Ford Ranger ហេតុនេះហើយ ទើបធ្វើអោយរថយន្ត SUV មួយនេះអាចបើកបរ បានគ្រប់ស្ថានភាពផ្លូវ មិនចាញ់ថយន្ត Pick Up នោះឡើយ។

រថយន្តនេះមានវត្តមាន នៅលើទីផ្សារប្រទេសកម្ពុជា អស់រយៈពេលជាង១០ ឆ្នាំមកហើយ និងត្រូវបានទទួលស្គាល់ ពីគុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំ ពីសំណាក់អតិថិជន ហេតុនេះហើយទើបធ្វើអោយ រថយន្ត Ford Everest មានឈ្មោះបោះសម្លេង រហូតមកដល់សព្វថ្ងៃនេះ។

មានចម្ងល់ជាច្រើន ដែលបានសាកសួរ មកកាន់ក្រុមហ៊ុន Ford ថាតើពេលណា​រថយន្តនេះ មានការផ្លាស់ប្តូរបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មី ហើយការទន្ទឹងរង់ចាំ របស់អតិថិជន Ford បានមកដល់ហើយ! នោះគឺ រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលជារថយន្ត SUV ប្រណិត ដែលបំពាក់ជាមួយ នឹងម៉ាស៊ីន​ជំនាន់ចុងក្រោយ គឺម៉ាស៊ីន 2.0L Bi-Turbo បូករួមជាមួយនឹង​ បច្ចេកវិទ្យាថ្មីៗ ជាច្រើនទៀត។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារ ប្រទេសកម្ពុជា បាននាំចូលរថយន្ត Ford Everest 2.0L Bi-Turbo ជាមួយនឹងតម្លៃពិសេស ត្រឹមតែ $69,900 ប៉ុណ្ណោះ។ រថយន្តប្រណិតមួយនេះ បានភ្ជាប់មកជាមួយនឹងចំណុច ផ្លាស់ប្តូរថ្មីពិសេស 6 យ៉ាងនោះគឺ៖

១. រថយន្តនេះបានបំពាក់ នូវម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលមានកម្លាំងសេស រហូតដល់ទៅ 213 PS និងកម្លាំងរមួល 500 Nm ដែលមានកម្លាំងខ្លាំង ស៊ីប្រេងតិច

២. ប្រអប់លេខ 10លេខអូតូ ដែលធ្វើអោយការបើកបរ របស់លោកអ្នក មានភាពរលូនជាងមុន

៣. ចំណុចដែលអតិថជន កំពុងតែទន្ទឹងរង់ចាំ​ យូរណាស់ហើយនោះ គឺ Push Button Start/ Smart Key ដែលងាយស្រួលដល់អតិថជន អាចបញ្ឆេះរថយន្ត ដោយគ្រាន់តែ ចុចប៊ូតុង Engine Start/Stop ព្រមទាំងចេញចូល រថយន្តដោយគ្រាន់តែ យកដៃទៅស៊ក នឹងប្រលោះទ្វារ នោះវានឹងដោះសោរ (Unlock) ដោយស្វ័យប្រវត្តិ ហើយលោកអ្នក គ្រាន់តែចុចសេនសឺ នៅលើដៃទ្វារ ដើម្បីធ្វើការចាក់សោរ (Lock) ជាការស្រេច

៤. ផ្នែកខាងក្នុងនៃរថយន្ត បានរចនាឡើង ជាមួយនឹងពូកស្បែក បែបប្រណិត ពណ៌ការ៉ុត ដែលជាពណ៍កំពុងពេញនិយមបំផុត សម្រាប់រថយន្តប្រណិតៗ មួយចំនួន

៥. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអមជាមួយ នឹងអេក្រង់ Touch Screen 8 អ៊ីញដែលផ្តល់ នូវរូបភាពច្បាស់ល្អ និងមានភាពរស់រវើកជាង

៦. ចំណុចពិសេសចុងក្រោយ ដែលទាក់ទាញនិងផ្តល់ នូវភាពឆ្លាតវៃ ដែលរថយន្ត SUV ដែលជាដៃគូប្រកួតប្រជែង របស់រថយន្ត Everest 2.0L មិនមាននោះគឺ បច្ចេកវិទ្យា Hands-Free Lift Gate ដោយលោកអ្នក អាចធ្វើការបើក និងបិទឃ្លុបក្រោយ ដោយគ្រាន់តែគ្រវាសជើង។

ចំពោះរថយន្ត Ford Everest 2.0L Bi-Turbo ដែលនាំចូលជាផ្លូវការ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសព៌ណជាច្រើន សំរាប់អតិថិជនជ្រើសរើស ដែលរួមមានដូចជា ពណ៍ស ទឹកប្រាក់ ទឹកមាស ប្រផេះ និងខ្មៅផងដែរ។

រាល់ការទិញរថយន្ត ពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួលបាន ការធានាផ្ទាល់ ពីរោងចក្រ រយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ ជាពិសេសមានសេវា ជួសជុលរថយន្តចល័ត ២៤ម៉ោង ទូទាំងប្រទេស សេវាយករថយន្តចាស់ មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់ គ្រប់ខេត្តក្រុង ប្រកបដោយទំនុកចិត្ត។

កាន់តែអស្ចារ្យនោះគឺ លោកអ្នកទិញរថយន្ត Everest 2.0L Bi-Turbo នៅថ្ងៃនេះជាមួយ តម្លៃពិសេសត្រឹមតែ 69,900$ ប៉ុណ្ណោះ និងមានក្នុងស្តុកស្រាប់ មិនចាំបាច់រង់ចាំ លើសពីនេះទៅទៀត លោកអ្នកនឹងទទួលបាន សន្លឹកឆ្នោត១សន្លឹក ដែលមានឪកាស ឈ្នះរថយន្ត Ford Ecosport ថ្មីស្រឡាង១គ្រឿង ឬ ទទួលបានមាស ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលការចាប់ឆ្នោតនេះ នឹងប្រព្រឹត្តឡើងនៅក្នុងកម្មវីធី សម្ពោធជាផ្លូវការ នៃរថយន្តនេះផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...