វ៉ាវ…វ៉ា វ…!! កាន់តែអេម… កាន់តែអស្ចារ្យជាមួយការថែមជូនពី សាមសុង…! ទិញស្មាតហ្វូន Galaxy A51 ឥឡូវនេះថែមជូនដងថតទ ប់លំនឹងតម្លៃ $59 មួយគ្រឿងភ្លាម…!!

Date:

(ភ្នំពេញថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០៖ កាន់តែរំភើបរីករាយជាមួយនឹងប្រូម៉ូសិនថែមជូនដ៏អស្ចារ្យបំផុតពី សាមសុង…!! រាល់ការទិញស្មាតហ្វូនជំនាន់ចុងក្រោយម៉ូឌែល Samsung Galaxy A51 ចាប់ពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២០ នឹងទទួលបានការថែមជូនដងថតទប់លំនឹង Smooth X តម្លៃ $59 មួយគ្រឿងភ្លាមៗតែម្តង…!

អីក៏ជួនគ្នាល្អម្លេះ…! ថ្ងៃឈប់សម្រាកច្រើនថ្ងៃនឹងខិតជិតមកដល់ឆាប់ៗនេះហើយ…អ៊ីចឹងគឺជាពេលដ៏ល្អ និងរីករាយបំផុតក្នុងការសម្រាកលំម្ហែកាយ និងជួបជុំក្រុមគ្រួសារ! ទិញស្មាតហ្វូន Galaxy A51 ដែលមានកាមេរ៉ាមុខថត Selfie ច្បាស់ល្អទំហំ 32 មេហ្គាភិចស៊ែល និងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ជាមួយកាមេរ៉ាគោលទំហំដល់ទៅ 48 មេហ្គាភិចស៊ែលអាចថត និងចាប់ប្លង់ច្បាស់ល្អខ្លាំងហើយថែមទាំងទទួលបានការថែមជូនដងទប់លំនឹង Smooth X មួយគ្រឿងថែមទៀតគឺដឹងតែសប្បាយខប់ៗតែម្តង!

ជាមួយនឹងប្រូម៉ូសិនថែមជូនដ៏ពិសេសនេះគឺប្រាកដជាមិនឱ្យអតិថិជនទាំងអស់ខកខានពេលវេលាដ៏សប្បាយរីករាយឡើយ…! ជាពិសេសលោកអ្នកអាចផ្តិតយកអនុស្សាវរីយ៍ជួបជុំដ៏កក់ក្តៅជាមួយក្រុមគ្រួសារ និងមិត្តភក្តិបានដោយរីករាយ! សូមបញ្ជាក់ថាSamsung Galaxy A51 គឺជាស្មាតហ្វូនដែលមានគុណភាពខ្ពស់…រូបរាងស្អាតទាក់ទាញ…ថតរូបបានស្អាតល្អ…និងមានតម្លៃសមរម្យបំផុតផងដែរ!

បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យនេះគឺសម្រាប់តែការទិញ Samsung Galaxy A51ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២០ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ តែប៉ុណ្ណោះ…! រាល់ការទិញទូរស័ព្ទSamsung Galaxy A51 នឹងមានប័ណ្ណធានារយៈពេល 1 ឆ្នាំជាផ្លូវការពីក្រុមហ៊ុន សាមសុង …!!

សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...