ឧកញ៉ា ទៀ វិចិត្រ ឧបត្ថមគ្រឿងឧបភោគ និងបរិភោគ ជូនដល់គ្រួសារក្រីក្រ ជួបការខ្វះខាត់មួយ នៅរំដួលជើងភ្នំ

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា (G.T.V.C Speed Boat Cambodia) និងជាប្រធានសមាគម ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានចាត់តំណាង នាំយកជំនួយ ឧបត្ថមដល់គ្រួសារក្រីក្រមួយ នៅរំដួលជើងភ្នំ (ទំនប់រលក) ដែលកំពុងជួបការខ្វះខាត ខណៈកូនប្រុស​ទើប ទទួលមរណៈភាព កាលពីពេលថ្មីៗនេះ ដោយជំងឺតេតាណូស។

អំណោយឧបត្ថម ដែលឧបត្ថម្ភ ដល់គ្រួសារអុំប្រុស នង វែង និងប្រពន្ធឈ្មោះហ៊ន សាមឿន ដែលជាគ្រួសារក្រីក្រមួយ នៅរំដួលជើងភ្នំ (ទំនប់រលក) កំពុងជួបការខ្វះខាត និងបានបាត់បង់កូនប្រុស​ ជាទីស្រឡាញ់ម្នាក់ឈ្មោះ នង សុភក្រ័ អាយុ ៣៨ឆ្នាំ ដែលបានទទួលមរណៈភាព កាលពីពេលថ្មីៗនេះ ដោយជំងឺតេតាណូស មានដូចជា៖ អង្ករ ចំនួន ៥០គីឡូក្រាម, មី ចំនួន ២កេស, ត្រីខកំប៉ុង ចំនួន ២០កំប៉ុង, ប្រេងឆា ចំនួន ៥លីត្រ, ទឹកត្រី ចំនួន ៤ដប, ទឹកស៊ីអ៊ីវ ចំនួន ១២ដប, ស្ក ស ចំនួន ៥គីឡូក្រាម, ប៊ីចេង ចំនួន ៣គីឡូក្រាម, ភេសជ្ជៈ ចំនួន ២កេស និងទឹកបរិសុទ្ធ ចំនួន ២កេស។

ក្រៅពីនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចូលជាបច្ច័យ នូវថវិកា ចំនួន ១,០០០,០០០រៀល (មួយលានរៀល) បន្ថែមទៀត ដើម្បីចូលរួមចំណែក ចាត់ចែង ក្នុងពិធីបុណ្យសព និងសំរាប់ជួសជុលផ្ទះ ដើម្បីបានស្នាក់នៅបន្តទៀត ដោយសារស្ថានភាពបច្ចុប្បន្ន មានការទ្រុឌទ្រោមខ្លាំង និងធ្លុះធ្លាយដំបូលផងដែរ ។

បន្ទាប់ពីទទួលបាននូវសម្ភារៈ និងថវិកា រំលែកទុក្ខលំបាកនេះ គ្រួសារសព បានថ្លែងអំណរគុណ​ និងជូនពរដល់ លោកឧកញ៉ាទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ ទាំងមូល មានសេចក្តីសុខ ចំរើន សុខភាពល្អបរិបូរណ៍ផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ជណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...