ផលិតផលថែរក្សាសម្រស់ ដ៏ល្បីមកពីបរទេស ផាលីតាស្គីនឃែរ ពង្រីកទីផ្សារ យ៉ាងទូលាយ ដល់ខេត្តកណ្តាល

Date:

ភ្នំពេញ ៖ ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែរក្សា និងព្យាបាលសម្រស់ ដ៏ល្បីឈ្មោះនៅកម្ពុជា បានធ្វើការពង្រីកទីផ្សារ តំណាងចែកចាយរបស់ខ្លួន កាន់តែធំទូលាយ មកដល់ខេត្តកណ្តាល ក្រោយពីទទួលបាន ការគាំទ្រពីអតិថិជន ជាបន្តបន្ទាប់។

ស្របពេល ដែលតម្រូវការទីផ្សារ កាន់តែមានការកើនឡើង ក្រោមការទទួលបាន នូវទំនុកចិត្តពីសំណាក់ អតិថិជនកាន់តែច្រើន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុន Phalita Skin Carea បានសម្រេចផ្តល់សិទ្ធិ និងសម្ពោធទីតាំង តំណាងចែកចាយ ផលិតផលថែរក្សា និងព្យាបាលសម្រស់របស់ខ្លួន ចំនួនមួយបន្ថែមទៀត ស្ថិតនៅភូមិគគី ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមការចូលរួម ពីសំណាក់អគ្គនាយិកាក្រុមហ៊ុន និងបណ្តាភ្ញៀវកិត្តិយស ជាច្រើននាក់ទៀត។

លោកស្រី កែវ ផាលីតា អគ្គនាយិកា ក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក (Phalita Skin Care) បានបង្ហាញពីក្ដីរីករាយ សប្បាយចិត្តជាខ្លាំង នៅពេលបានឃើញ និងដឹងច្បាស់ពីសន្ទុះ នៃការទទួលបានកិច្ចគាំទ្រ ជឿទុកចិត្ត ពីសំណាក់បណ្តាអតិថិជន រហូតបានពង្រីក និងបង្កើតទីតាំង តំណាងចែកចាយ ផលិតផលជាច្រើន កន្លែងក្នុងពេលដ៏ខ្លី។

លោកស្រីបន្តថា “ការបើកដំណើរការ ទីតាំងតំណាងចែកចាយថ្មី ស្ថិតនៅអាសយដ្ឋាន ខាងលើនេះ គឺក្នុងគោលបំណង ជួយដល់អ្នកដែលមានបញ្ហា ស្បែកមុខទាំងបុរស និងស្រ្តី ឱ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយ រាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខមានអាចម៍រុយ ស្បែកមុខប្រតិកម្ម នឹងផលិតផល ក៏ដូចជាអាកាសធាតុ រួមជាមួយនឹងបញ្ហាស្បែកមុខ ជាច្រើនប្រភេទទៀត”។

នៅចំពោះមុខ បណ្តាភ្ញៀវកិត្តិយស ដែលបានចូលរួម លោកស្រីអគ្គនាយិកាក្រុមហ៊ុន ផាលីតា បានមានប្រសាសន៍ បន្តទៀតថា “ក្រុមហ៊ុននាង ខ្ញុំមានទស្សនៈវិស័យ ចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយឱ្យបងប្អូនស្រ្តី ជាច្រើននាក់ឱ្យរួចផុត ពីផ្ទៃមុខដ៏អាក្រក់ ប្រែជាមានសម្រស់ ស្រស់ស្អាត តាមបែបធម្មជាតិ ដោយមានការជឿជាក់ ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់ តំណាងចែកចាយនៅទូទាំង ២៥ ខេត្តក្រុងផងដែរ”។

បច្ចុប្បន្ននេះ ដោយមើលឃើញ ពីសន្ទុះនៃការគាំទ្រ និងចង់ចាប់ដៃគូសហការ ធ្វើជាតំណាងចែកចាយ ផលិតផល ក្រុមហ៊ុន ផាលីតា បានសម្រេចបន្ថែម ទីតាំងតំណាងចែកចាយជាបន្តបន្ទាប់ ដើម្បីឱ្យអតិថិជន ងាយស្រួលក្នុងការ ប្រើប្រាស់សេវា ទទួលបានការប្រឹក្សា ដោយឥតគិតថ្លៃ អំពីស្បែកមុខ ក៏ដូចជាការបម្រើសេវា ព្យាបាលមុខកើតមុន ក៏ដូចជាផ្តល់ភាព ងាយស្រួលក្នុងការ ទិញផលិផលផងដែរ។

លោកស្រី អគ្គនាយិកា បានបញ្ជាក់ថា “បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើននាក់ បានមកទទួលយក ការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែកមុខ របស់ពួកគាត់ ធ្វើយ៉ាងណា ដើម្បីឱ្យមានសម្រស់ ស្រស់ស្អាត ខ្លាំងជាងមុន។ តាមរយៈការព្យាបាល តាមការកំណត់ របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនទទួលបាន នូវភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំង ពីការផ្លាស់ប្តូរផ្ទៃមុខ របស់គាត់ឱ្យមាន សម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ”។

កន្លងមកអតិថិជន ដែលបានមកទទួលសេវាកម្ម ព្យាបាលពីក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care តែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួចមក ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។ ជាមួយគ្នានេះ មានអ្នកខ្លះបានណែនាំមិត្តភ័ក្តិរបស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខ ឱ្យមកទទួលការពិភាក្សាជាមួយ ផាលីតា ស្គីនឃែរ និងទទួលការព្យាបាលឱ្យជាសះស្បើយ តាមបែបធម្មជាតិ ១០០ភាគរយ។

នៅក្នុង​ឱកាស​នេះ​ផងដែរ លោកស្រី ទី​ម ចំប៉ា តំណាង​ចែកចាយ​ប្រចាំ​តំបន់ ខេត្តកណ្តាល បាន​មានប្រសាសន៍​ផងដែរ​ថា “ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ ​និង​រំភើប​ដែល​បានទទួល​សិទ្ធិផ្តាច់មុខ ​ពី​ក្រុមហ៊ុន ​ក្នុងការ​ចែកចាយ​ ផលិតផល​ដែលមាន​គុណភាព និង​ល្បីឈ្មោះ​ប្រចាំខេត្ត​កណ្តាល។ ខ្ញុំ​ជឿជាក់ថា តាមរយៈ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​របស់​ក្រុមហ៊ុន និង​ប្រសិទ្ធភាព​ នៃ​ផលិតផល ពិតជា​អាច​ពង្រីក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​បន្ថែម​ជាក់​ជាមិនខាន។ ដោយឡែក សម្រាប់​អ្នក​ដែល​ចង់​ជាវ​ ផលិតផល​ថែរក្សា និង​ព្យាបាល​សម្ផស្ស ​របស់​ក្រុមហ៊ុន ផា​លី​តា ស្គី​ន​ឃែ​រ អាចមក​កាន់​ទី​ស្នាក់​ផ្ទាល់​ដែល​ស្ថិតនៅ​ ជិត​ផ្សារ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ដោយផ្ទាល់ ឬ​តាមរយៈ​ទូរស័ព្ទ​លេខ ៖ 0965174447

ជាកាដូពិសេស សម្រាប់ឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ នេះ ក្រុមហ៊ុនបានបើកឱកាស ឱ្យអ្នកលក់ជាច្រើន ដោយការពង្រីកទីតាំង តំណាងចែកចាយ ផលិតផលបន្តទៅតាម បណ្តាខេត្ត និងក្រុងនានាផងដែរ។ សម្រាប់ដែលចង់បាន ទីតាំងលក់ស្អាត ផលិតផលល្អ និងចំណាយដើមទុនតិច សូមទំនាក់ទំនង មកកាន់ក្រុមហ៊ុនផ្ទាល់ ដើម្បីពិភាក្សា ក្នុងការបើកទីតាំងថ្មី។ ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ ០១២ ៩៩ ៥៦ ៣៨៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ជួយយកស្រីម្នាក់ជាប្រពន្ធកងទ័ព ពីកោះរ៉ុង មកសម្រាលកូននៅមន្ទីរពេទ្យខេត្ត និងឧបត្ថម្ភ២ពាន់ដុល្លារ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ដែលបានបែកទឹកភ្លោះសម្រាលកូន...

មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន...

“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប

ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ...