ទំនើបកម្ម នៃបច្ចេកវិទ្យា ដ៏មហស្ចារ្យបំផុត គ្មានពីរក្នុងលោក ពីស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ 2020 ក្នុងការធ្វើឱ្យរូបភាព ភ្លឺច្បាស់ម៉ដ្ឋ ដល់កម្រិត កំពូលបំផុត 8K!

Date:

ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០៖ អ្វីដែលមនុស្សជាតិធ្លាប់ស្រមៃ និងគិតថា មិនអាចទៅរួចនៅពេលនេះ គឺបានកើតឡើងហើយ…! អនាគតទោះដើរលឿនប៉ុណ្ណា ក៏នៅតែមិនទាន់បច្ចេកវិទ្យាដែរ…ហើយបច្ចេកវិទ្យា ដែលឈានមុខគេបំផុត គ្មានគូប្រៀបក្នុងលោក គឺត្រូវបានលាតត្រដាង បង្ហាញយ៉ាងច្បាស់ តាមរយៈស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ 2020 នេះតែម្តង!

ពិតណាស់ថាមិនអាចបង្ខំ ឱ្យលោកអ្នកផ្លាស់ប្តូររសជាតិ ដែលធ្លាប់ទស្សនានោះទេ… តែខ្ញុំហ៊ានធានាថា… ប្រសិនបើឃើញផ្ទាល់ នឹងភ្នែកហើយ… លោកអ្នកប្រាកជាចង់ភ្លក់ នូវរសជាតិថ្មីជាមួយនឹង… របកគំហើញថ្មី… និងបទពិសោធន៍ថ្មី នៃការអភិវឌ្ឍន៍រូបភាពដ៏សែនម៉ដ្ឋ… ដ៏សែនច្បាស់… ច្បាស់រហូតដល់ថ្នាក់ ធ្វើឱ្យលោកអ្នកបានត្រឹមតែ បើកភ្នែកធំៗ…ចំហមាត់… ស្រឡាំងកាំងជាមួយ នឹងកម្រិតរូបភាព 8K ដ៏ត្រជាក់ភ្នែក និងរស់រវើកអណ្តែត ហោះឡើងចំពីមុខ ពីកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ 2020 នេះ!

ខាងក្រោមនេះ គឺជាកំពូលបច្ចេកវិទ្យា ដែលធ្វើឱ្យ Samsung QLED 8K ស៊េរីឆ្នាំ 2020 ក្លាយជាកំពូលជើងឯក គ្មានគូប្រៀប ក្នុងពិភពទូរទស្សន៍ នៃយុគសម័យ AI ឆ្នាំ 2020៖

• 8K AI Upscaling៖ ជាបច្ចេកវិទ្យា ជំនាន់ចុងក្រោយបំផុត ដែលបំពាក់នូវបច្ចេកវិទ្យា (AI) ដែលមានសមត្ថភាពខ្ពស់បំផុត ក្នុងការជួយបំលែង និងដុសខាត់កម្រិតរូបភាព (មិនថា 2K, UHD, 4K…) ឱ្យកាន់តែច្បាស់ រហូតដល់កម្រិត 8K បានយ៉ាងល្អឥតខ្ចោះ គួរឱ្យស្ញប់ស្ញែងបំផុត…!!

• Real Game Enhancer+: ទទួលបានបទពិសោធន៍ នៃការលេងហ្គេមលើអេក្រង់ ដ៏ធំរបស់ទូរទស្សន៍ QLED និងផ្ដល់ឲវិឌីអូ ឬ រូបភាពក្នុងកម្រិតដ៏ល្អឥតខ្ចោះ ដំណើរការបានកាន់តែហ័ស និងរលូនជាងមុន ជាមួយនឹងល្បឿន រហូតដល់ 240 hz។

• Object Tracking Sound+: ឥទ្ធិពលនៃឧបករណ៍ បំពងសំឡេងចំនួន 6 គ្រប់ព័ទ្ធជុំវិញទូរទស្សន៍ ពីចំហៀង ខាងលើ និងខាងក្រោម ដោយធ្វើប្រតិបត្តិការ តាមលំញ័រសំឡេង លើគ្រប់ប្រភេទវីឌីអូ ដែលអាចបង្កើតអារម្មណ៍ ការទស្សនាឱ្យកាន់តែអស្ចារ្យ ជាមួយនឹងកម្លាំង សំឡេងរហូតដល់ 70W (4.2CH) ។

ឥឡូវនេះអតិថិជនទាំងអស់ អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ដ៏ល្អឥតខ្ចោះនេះ បាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់ គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញសាកសួរ ដោយផ្ទាល់ តាមដេប៉ូចែកចាយ ផលិតផលរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនង សេវាបម្រើអតិថិជន ឥតគិតថ្លៃតាម រយៈលេខទូរស័ព្ទ៖ 1800-203232!

បញ្ជាក់៖ រាល់ការជាវ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 សូមកុំភ្លេចសួររកប័ណ្ណធានា ផងណា៎!!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...