JCI ភ្នំពេញ រៃអង្គាសថវិកា តាមរយៈគម្រោង “ទៅរៀន ដើម្បីអនាគតខ្ញុំ” ក្នុងឆ្នាំ២០១៩ សាងសង់ និងសម្ពោធជាផ្លូវការ អគារសិក្សា នៃបឋមសិក្សា ទឹកថ្លា១ខ្នង

Date:

ព្រៃវែង៖ JCI ភ្នំពេញ និង JCI Marina Singapore បានរៀបចំ នូវពិធីកាត់ខ្សែបូរណ៍ អបអរសាទរ ចំពោះសមទ្ធផល ដ៏ធំរបស់ខ្លួន ក្នុងឆ្នាំ២០១៩ ដោយបានគៀងគរ នូវថវិកា ពីសប្បុរជននានា ទាំងជាតិ និងអន្តរជាតិ រហូតសម្រេចបាន នូវអគារសិក្សា១ខ្នង មាន៣បន្ទប់ ជូនដល់សាលាបឋមសិក្សា ទឹកថ្លា ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ពិធីសម្ពោធ អគារសិក្សានេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ក្រោមការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ JCI Cambodia សប្បុរជន លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស ព្រមទាំង យុវជន យុវនារី ជាសមាជិក សមាជិកា នៃ JCI ទាំងអស់ផងដែរ ។

តាមការបញ្ជាក់ពី កញ្ញា សែ សម្ផស្ស ប្រធានគម្រោង ទៅរៀនដើម្បីអនាគតខ្ញុំ ២០១៩ និងជាអនុប្រធានប្រតិបត្តិ JCI Phnom Penh 2020 បានឲ្យដឹងថា “ចំពោះសមទ្ធផល ដ៏ថ្លៃថ្លានេះ ត្រូវបាន JCI ភ្នំពេញ ចាប់ផ្តើមរៃអង្គាសថវិកា កាលពីឆ្នាំ២០១៩ សរុបថវិកា ប្រមាណចំនួន ៣៤,៥១៤.៣៥ដុល្លារ សហរដ្ឋអាមេរិក នឹងសម្រេចសាងសង់ អគារសិក្សាថ្មីជួស អគារចាស់ទ្រុតទ្រោម ១ខ្នង មានបន្ទប់សិក្សា ៣បន្ទប់ និងសម្ភារៈរួមមាន តុ កៅអី សិស្សានុសិស្ស ដែលទើបនឹងសម្ពោធ ដាក់អោយប្រើប្រាស់ ជាផ្លូវការ ក្នុងឆ្នាំ២០២០នេះ” ។

កញ្ញា សែ សម្ផស្ស បានបន្ថែមទៀតថា “គម្រោងទៅរៀន​ ដើម្បីអនាគតខ្ញុំ ឆ្នាំ២០២០ ក៏បានបានទើបតែបញ្ចប់ បេសកកម្មរបស់ខ្លួន ដែលបានបន្តជួយ ដល់សាលា បឋមសិក្សាទឹកថ្លាដដែរ និងបានរៃអង្គាសថវិកា សម្រាប់បំពាក់សន្ថែម នូវគ្រឿងបរិក្ខា ជូនសាលារៀននេះ មានដូចជា តុ លោកគ្រូ អ្នកគ្រូ ក្តាខៀន សម្រាប់៣បន្ទប់ ព្រមទាំងមានសម្ភារៈសិក្សា ចែកជូន ដល់សិស្សានុសិស្ស សរុប​ចំនួន ១៤០ឈុត និងកាបូបលោកគ្រូ អ្នកគ្រូ ចំនួន ១០រូបផងដែរ”។

តាមរយៈគម្រោង “ទៅរៀនដើម្បីអនាគតខ្ញុំ” របស់ JCI ភ្នំពេញ នេះដែរ លោក ចាន់ ប៉ូរ៉ាន នាយកសាលាបឋមសិក្សា ទឹកថ្លា បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ JCI ភ្នំពេញ និងយុវជន យុវនារី ជាសមាជិក សមាជិកា នៃ JCI ទាំងអស់ ដែលបានចំណាយ ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ជួយជ្រោមជ្រែង ក្នុងការគៀងគរ នូវថវិកាសាងសង់​ អគារសិក្សានេះឡើង ដែលអគាសិក្សានេះ ជាចំណែកមួយយ៉ាងសំខាន់ និងជាកន្លែងសាយភាយ នូវចំណេះដឹង ដល់ប្អូនៗ សិស្សានុសិស្ស បានសិក្សាស្រួលបួល សមស្របប្រកប ដោយសុវត្ថិភាព ។

លោកនាយកសាលា បឋមសិក្សាទឹកថ្លា បានលើកឡើងថា “ឈ្មោះថា ជេ ស៊ី អាយ (JCI) និងទៅរៀន ដើម្បីអនាគតខ្ញុំ ពិតជាពិរោះ ហើយចាំជាប់ក្នុងបេះដូង របស់ក្មេងៗ និងអ្នកភូមិទឹកថ្លា យើងទាំងអស់គ្នា” ។

ជាការពិត សមទ្ធផលទាំងអស់នេះ គឺបានមកពីការចូលរួម យ៉ាងសស្រាក់សស្រាំ ពីសំណាក់សប្បុរជន និងអ្នកឧបត្ថម្ភធំ លោកស្រី អាំង ខេង ព្រមទាំងក្រុមហ៊ុន សែនសេរីគ្រុប និងអ្នកឧបត្ថម្ភ ជាច្រើនទៀត ។

គួរបញ្ជាក់ថា សាលាបឋមសិក្សា ទឹកថ្លា ស្ថិតក្នុងភូមិគ្រោក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...