ដល់ពេលហើយ…!! ផ្លាស់ប្តូររបៀបដែលលោកអ្នកធ្លាប់ប្រើស្មាតហ្វូនជាមួយនឹងស្តេចកំពូលស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2…!

Date:

(ភ្នំពេញ) ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០៖ សម័យបច្ចេកវិទ្យា AI…អ្វីគ្រប់យ៉ាងគឺត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ជាមួយនឹងភាពឆ្លាតវៃ…ភាពទាន់សម័យ និងភាពច្នៃប្រឌិតខ្ពស់ដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល…!!

តាមរយៈស្មាតហ្វូនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មបំផុតក្នុងការធ្វើឱ្យជីវិតពោរពេញដោយភាពអស្ចារ្យដែលនឹកស្មានមិនដល់…! ជាមួយនឹងអេក្រង់ 2 លើស្មាតហ្វូនតែមួយដែលអាចបត់បែនតាមតម្រូវការគ្រប់កាលៈទេសៈដោយគ្មានការរំខាន និងមានភាពងាយស្រួលជាទីបំផុត…! ចង់ប្រើ ឬទស្សនាអេក្រង់មុខពេលមិនទាន់បើកទំហំ 6.2” Super AMOLED ក៏បាន…ចង់ប្រើអេក្រង់ធំពេលបើកពេញទំហំ 7.6” ប្រភេទ Dynamic SUPER AMOLED 2X បន្ថែមជាមួយនឹងភាពរលូនរអិលល្អឥតខ្ចោះ120Hz ទៀត ក៏បាន…និយាយពីថាឡូយកប់ខ្លាំងណាស់…!!

នេះជាបទពិសោធន៍ថ្មីដែលសឹងតែមិនអាចបរិយាយឱ្យត្រូវថាវាអស្ចារ្យលើសពីក្តីស្រមៃខ្លាំង…!! ចង់ដឹង…សាកប្រើមើលខ្លួនឯងផ្ទាល់ទៅ…!!

ហើយពេលនេះស្មាតហ្វូនដែលកំពុងផ្លាស់ប្តូរការគិត…ផ្លាស់ប្តូរបច្ចេកវិទ្យានាពេលអនាគត…សម្រេចក្តីស្រមៃ…ឆ្លុះបញ្ចំងពីភាពលេចធ្លោទាក់ទាញបំផុត និងល្អលើសពីភាពសាមញ្ញថ្មី (Beyond the New Normal) ក្នុងឆ្នាំ ២០២០ នេះគឺ Samsung Galaxy Z Fold 2…!! ជាមួយនឹង Samsung Galaxy Z Fold 2 លោកអ្នកពិតជាទទួលបានបទពិសោធន៍ថ្មីប្លែក អស្ចារ្យ នៃ Samsung Galaxy Z Fold 2 គឺជាកំពូលស្មាតហ្វូនអេក្រង់បត់បែនបានគ្រប់កាលៈទេសៈ និងត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះសម្រាប់លោកអ្នកដែលចង់បាននូវអារម្មណ៍អស្ចារ្យលើសពីស្មាតហ្វូនធម្មតា…សម្រាប់លោកអ្នកដែលចង់បានសេរីភាពនៃការថតរូប…ភាពបត់បែនល្អឥតខ្ចោះសម្រាប់ការកម្សាន្ត…និងការជម្រុញដល់ភាពជោគជ័យក្នុងការងារប្រចាំថ្ងៃ…!! Samsung Galaxy Z Fold 2…ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងគេបំផុតដែលឆ្លុះបញ្ចាំងពីឧត្តមភាព និងភាពលេចធ្លោដ៏ស៊ីវីល័យបំផុតក្នុងសករាជថ្មីប្រចាំឆ្នាំ២០២០ នេះ…!!

ខាងក្រោមនេះគឺជាសមត្ថភាព និងបច្ចេកវិទ្យាដែលបំពាក់លើ Samsung Galaxy Z Fold 2 ដែលធ្វើការផ្លាស់ប្តូរបទពិសោធន៍ថ្មីនៃពិភពស្មាតហ្វូនក្នុងឆ្នាំថ្មី ២០២០ នេះ៖

– អេក្រង់ផ្នែកខាងមុខ៖ ទំហំ 6.2” ប្រភេទ Super AMOLED

– អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X

– ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+

– ទំហំផ្ទុក៖ RAM 12 GB / ROM 256 GB

– កាមេរ៉ាមុខ (Cover camera) ៖ 10 MP

– កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP

– កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)

– ថាមពលថ្ម៖ 4500 mAh

– ពណ៌៖ Mystic Bronze និង Mystic Black

– តម្លៃ៖ $1,999

* រាល់ការជាវកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏ល្អឯក Samsung Galaxy Z Fold 2 នេះនឹងមានការថែមជូនដ៏ពិសេសបំផុតដូចជា៖

– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

– ស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

នៅចាំអីទៀត…? តោះ…ចាប់ផ្តើមទទួលយកបទពិសោធន៍ថ្មីលើរបកគំហើយថ្មីនៃភាពអស្ចារ្យសាមញ្ញថ្មីដ៏វៃឆ្លាតគ្មានអី្វប្រៀបសម្រាប់ឆ្នាំថ្មីជាមួយស្មាតហ្វូនអេក្រង់បត់ថ្មីឆ្នាំ ២០២០ Samsung Galaxy Z Fold 2…!!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖1800-203232!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...