ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ម៉ាស ជាង១ម៉ឺនសន្លឹក ដល់កាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ សម្រាប់ ការអប់រំផ្សព្វផ្សាយ ជំងឺកូវីដ-១៩

Date:

ភ្នំពេញ៖ ដោយមើលឃើញ សកម្មភាពយ៉ាងសកម្ម របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងការងារអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ មួយរយៈកាលកន្លងមក លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានឧបត្ថម្ភម៉ាស ចំនួន ៥កេះធំ (ស្មើនឹងចំនួន ១២.៥០០ សន្លឹក) ដល់សាខា សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយ ពីជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្តទៀត ។

ក្រោយពីទទួលបាន ការឧបត្ថម្ភនេះហើយ ក្នុងឱកាសនេះដែរ ក្នុងនាម លោក គាំ សុខុម ជានាយកសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកឧកញ៉ា និងលោកស្រី ក្នុងការយកចិត្តទុកដាក់បរិច្ចាគ សម្ភារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្ត៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...