ស៊ុនស៊ីម៉ិចកូ ប្រូម៉ូសិនលក់លាងឃ្លាំង ជាមួយនឹងឱកាស ឈ្នះរង្វាន់រថយន្ត ដ៏ថ្មីស្រឡាង!

Date:

ដើម្បីអបអរ ព្រះរាជពិធីបុណ្យអ៊ុំទូក និងជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការ ប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និងឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូ និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។

រាល់ការចំណាយទឹកប្រាក់150$ លោកអ្នកនឹងទទួលបាន ឆ្នោតមួយសន្លឹកភ្លាមៗ ដែលមានឱកាសឈ្នះ ដល់ទៅ៥ដង ជារៀងរាល់ខែ អតិថិជន ដែលទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោត កាន់តែច្រើន និងមានឱកាសឈ្នះ កាន់តែច្រើន។

ការចាប់រង្វាន់នឹងធ្វើឡើង ជារៀងរាល់ខែ ចាប់ពីខែតុលា 2020 ដល់ ខែកុម្ភៈ 2021

  • លើកទី1 : ថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2020
  • លើកទី2 : ថ្ងៃទី04 ខែធ្នូ ឆ្នាំ2020
  • លើកទី3 : ថ្ងៃទី07 ខែមករា ឆ្នាំ2021
  • លើកទី4 : ថ្ងៃទី05 ខែកុម្ភៈ ឆ្នាំ2021
  • លើកទី5 : ថ្ងៃទី05 ខែមីបា ឆ្នាំ2021

កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញរួសរាន់ មកកាន់សាខាក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ ដែលនៅជិតលោកអ្នកបំផុត។

អមជាមួយគ្នា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក៏បានប្រកាស បើកសាកល្បង នូវគេហទំព័រថ្មីរបស់ខ្លួន www.sunsimexco.com ដែលអនុញ្ញាត អោយអតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញ តាមប្រព័ន្ធអេឡិចត្រូនិចនេះ។ ការបើកសាកល្បងនេះ គឺជាដំណាក់ដំបូងប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើការ អភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួល ដល់អតិថិជន ក្នុងការទិញទំនិញ តាមទូរស័ព្ទដៃ។

គួរបញ្ជាក់ថា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ​​ គឺជាក្រុមហ៊ុនក្នុងស្រុក ដែលបានចាប់ផ្តើម ដំណើរការតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ក្នុងការផ្គត់ផ្គត់គ្រឿងអេឡិចត្រូនិច និងបរិក្ខារផ្ទះបាយ ជូនប្រជាជនកម្ពុជា។ ក្រុមហ៊ុនផ្តោតសំខាន់ លើការផ្តល់ជូនអតិថិជន នូវផលិតផល ដែលមានគុណភាពខ្ពស់ មានការធានាត្រឹមត្រូវ រួមមានទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ និងបរិក្ខារផ្ទះបាយ ជាច្រើនមុខទៀត ដែលសុទ្ធសឹងជាម៉ាកល្បីៗ នៅទូទាំងសកលលោក ដូចជា Sony, Panasonic, Samsung, LG, Philips, Sharp, Midea, Electrolux, Akira, Toshiba, Fujioh, Beko, និង Mayer ជាដើម។

ជាមួយនឹងវត្តមានជាង ២៧ឆ្នាំ នៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ មានសាខាសរុប ១៩កន្លែង នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ក្នុងនៅមាន ១៤សាខា នៅរាជធានីភ្នំពេញ និង៥សាខា នៅតាមបណ្តាខេត្តធំៗ ដូចជា បាត់ដំបង សៀមរាប កំពង់សោម កំពត និងកំពង់ចាម៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...