កុមារា សាន់វ៉េ បង្ហាញ​​សមត្ថភាព​ ចងចាំ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ និង​តារាង​ខួប​គីមី

Date:

សាន់វ៉េ ​កុមារា​មួយ​រូប​បាន​ចូលរួម​​ បង្ហាញ​សមត្ថភាព​ពិសេស​របស់​ខ្លួន ​ក្នុង​កម្ម​វិធី​ តូច ខ្លឹម ខ្លាំង កាល​ពី​ថ្ងៃ អាទិត្យ ទី ០១ ខែ វច្ឆិកា កន្លង​ទៅនេះ បាន​ធ្វើ​ឲ្យ​គណកម្មការ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​សមត្ថភាព​នៃ​ការ​ចង​ចាំ​របស់​គេ ពាក់ព័ន្ធ​នឹង​​ចំណេះ​ដឹង​​ ប្រវត្តិសាស្ត្រខ្មែរ​ និង​តារាង​ខួប​គីមី​ថ្នាក់​ទី ៩ ។​​

https://www.facebook.com/PNNTVCambodia/videos/364701994793254

ទោះ​បី​ សាន់វ៉េ​ ទើប​តែមាន​អាយុ​ ៧ ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​ប្អូន​ប្រុស​អាច​មាន​សមត្ថភាព​ក្នុង​ការ​ចង​ចាំ​ពី​ឆ្នាំ​នៃ​ការវិវឌ្ឍសម័យ​កាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ទាំង​ ១៥ ដំណាក់​កាល​ ព្រម​ទាំង​ព្រះនាម​ និង​ឆ្នាំ​​នៃ​ព្រះ​មហាក្សត្រ​ដែល​បាន​គ្រង​រាជ្យ​នៅ​ក្នុង​ សម័យ​នគរ​ភ្នំ និង​សម័យ​អង្គរ​​។

កាន់​តែ​ពិសេស សាន់វ៉េ ក៏​បាន​បង្ហាញ​នូវ​ការ​ចង​ចាំ អំ​ពីជីវ​ប្រវត្តិ​របស់​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ គឺ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយ​បាន​រៀប​រាប់​យ៉ាង​ក្បោះ​ក្បាយ​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ថ្ងៃ​ខែ​ឆ្នាំ​រៀប​អាពាហ៍​ពិពាហ៍ ប្រវត្តិ​នៃ​ការ​សិក្សា​​ និង​សមាជិក​គ្រួសារ ដែល​ធ្វើ​ឲ្យ​គណៈ​កម្មការ​​ទាំង​បី​មាន​លោក អ៊ីណូ កញ្ញា សុភ័ក្រ កុសុមា និង​លោក ហុង​ ភារិន ផ្ទុះ​ការ​​សសើរស្ទើរ​តែ​មិន​ជឿ​ថា​ កុមារា​ សាន់វ៉េ ទើប​តែមាន​អាយុ​ ៧ ឆ្នាំ។

មិន​ត្រឹម​តែ​មាន​ការ​ចង​ចាំ​ខាង​ប្រវត្តិ​សាស្ត្រ បាន​យ៉ាង​ល្អនោះ​ទេ​ សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កុមារា សាន់វ៉េ មួយ​ទៀត​នោះ​គឺ ការ​ចងចាំ​ពី​លេខ​រៀង និង​ឈ្មោះ​របស់​ធាតុ​គីមីទាំង ១១៨ ​នៃ​តារាង​ខួប​គីមី​។ ស្រប​ពេល​នោះ​ដែរ គណៈ​កម្មការ​ទាំង​បី​រូប ​បាន​ធ្វើ​ការ​សាក​ល្បង​នូវ​សមត្ថភាព​របស់​ប្អូន​ប្រុស ដោយ​បាន​​ដក​ហូត​នូវ​ធាតុ​គីមី​ចេញ​ពី​តារាង​ខួប​ និង​ឲ្យ​កុមារា​ដែល​ទើប​នឹង​រៀន​នៅ​ថ្នាក់​ទី ៣ នេះ​តម្រៀប​ឡើង​វិញ ហើយ​ សាន់វ៉េ បាន​បង្ហាញ​សម្ថភាព​ចងចាំ​ដ៏​អស្ចារ្យ​របស់​ប្អូន។

កម្មវិធី តូច ខ្លឹម ខ្លាំង មាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀងរាល់​ថ្ងៃ​ អាទិត្យ វេលា​ម៉ោង ១១​ដល់​១២​ថ្ងៃ​ត្រង់​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន៕

https://www.facebook.com/PNNTVCambodia/videos/2698517913694214
This image has an empty alt attribute; its file name is photo_2020-11-04_09-56-08.jpg
This image has an empty alt attribute; its file name is photo_2020-11-04_09-56-01.jpg
This image has an empty alt attribute; its file name is photo_2020-11-04_09-56-04-1.jpg
This image has an empty alt attribute; its file name is photo_2020-11-04_09-56-06.jpg

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...