កុមារា តូនី សុខចិត្តលះបង់​ ប្រាក់រង្វាន់ខ្លួន ធ្វើរឿងមួយនេះ រហូតឆក់យកបេះដូង គណៈកម្មការ ទាំងបីរូប

Date:

កម្មវិធីប្រកួតប្រជែង សមត្ថភាពរបស់ប្អូនៗកុមារ តូច ខ្លឹម ខ្លាំង ដែលកំពុងតែមានវត្តមាន ចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន បាននឹងកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ជាពិសេស អាណាព្យាបាលប្អូនៗ ដែលជាបេក្ខជន ទៀតផង។

បេក្ខជន ប្អូនៗកុមារជាច្រើន បានប្រកួតប្រែង បញ្ចេញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួន ដែលទទួលបាន នូវប្រាក់រង្វាន់ជ័យលាភី ត្រឡប់ទៅផ្ទះវិញ ជាមួយនឹងទឹកមុខរីករាយ។ ភាគច្រើន ប្រាក់រង្វាន់ដែលទទួលបាន ប្អូនៗនឹងយកទៅទិញ សម្ភារៈសិក្សា ក៏ដូចជារបស់ដែលខ្លួន ត្រូវការចាំបាច់ ដើម្បីជាជំនួយ ដល់ការសិក្សារបស់ពួកគេ។

ដោយឡែក កុមារា តូនី ដែលជាបេក្ខជនជ័យលាភីមួយ នៅក្នុងកម្មវិធីតូច ខ្លឹម ខ្លាំង ប្រកួតប្រជែងលើ សមត្ថភាពគំនូរ 3D យ៉ាងប៉ិនប្រសប់ បានធ្វើឲ្យគណៈកម្មការ រំភើបចិត្តយ៉ាងក្រៃលែង ដោយពីប្អូនបានរៀបរាប់ ប្រាប់ពី គោលបំណង ដែលប្អូនយកប្រាក់រង្វាន់នោះ ទៅប្រើប្រាស់។ កុមារា តូនី បានបង្ហាញពីទឹកចិត្តរីករាយ ពេញចិត្តនឹងជ័យលាភីរបស់ខ្លួន ហើយជាមួយគ្នានេះដែរ ប្អូនបានប្រកាស់ យ៉ាងក្តែងៗដែរថា សម្រាប់ប្រាក់រង្វាន់នេះ ប្អូននឹងធ្វើការបរិច្ចាគ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចែករំលែក នូវក្តីស្រឡាញ់ ទៅដល់កុមារៗតូច ដែលកំពុងតែ ត្រូវការការព្យាបាល ។

ប្រាក់រង្វាន់ដែល កុមារា តូនី ទទួលបាន នៅក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង គឺមានចំនួន ១ លាន ២០ ម៉ឺនរៀល ដែលនេះ ជាសមិទ្ធផលជ័យលាភី គួរឲ្យស្ងប់ស្ងែង បានមកពីការបញ្ចេញ នូវចំណេះដឹង និងភាពឈ្លាសវៃ ពីការគូររូប 3 D ដែលអាចនិយាយបានថា មានកុមារតូចៗ ជាច្រើននាក់ ពិបាកនឹងធ្វើបានដូចជា រូបប្អូនណាស់។ យ៉ាងណាមិញ នេះជាទឹកចិត្តដ៏ល្អប្រពៃរបស់ កុមារាតូនី ដែលបង្ហាញពីគុណធម៌ និងមនុស្សធម៌ នៅក្នុងកិច្ចការសង្គម ហើយក៏ជាគំរូដ៏ល្អ សម្រាប់ប្អូនៗ កុមារផ្សេងទៀត ក្នុងការចែករំលែក ស្នាមញញឹមទៅឲ្យគ្នា ទៅវិញទៅមក ។

សូមទស្សនិកជន បន្តការគាំទ្រ កម្មវិធី តូច ខ្លឹម ខ្លាំង ដែលកំពុងតែចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ១១ ព្រឹក៕
សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/PNNTVCambodia/videos/665411040789382

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...

ក្រុមហ៊ុន Vietjet ផ្តល់ជូនកាដូ SkyFi eSIM​ ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិក្នុងរដូវកម្សាន្តចុងឆ្នាំនេះ

ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ - ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព...

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយ បច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាសញ្ញានៃការផ្លាស់ប្តូររបស់ Metfone...