ឧកញ៉ា ទៀ វិចិត្រ មើលថែរក្សា និងបានព្យាបាលរបួស​ សត្វឈ្លូស ១ក្បាល ជាសះស្បើយ បន្ទាប់ពីទទួលបាន​ពីប្រជាពលរដ្ឋ

Date:

លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វឈ្លូស មកចិញ្ចឹមថែក្សារ តាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានចេញអូប័រ ទៅជួយសង្គ្រោះនៅសមុទ្រ ក្រោយសត្វឈ្លូសនេះ រត់ចូលទៅក្នុងសមុទ្រ ក្រោយចាប់បាន ប្រជាពលរដ្ឋ បានប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិត និងបានព្យាបាលរបួស អោយបានជាសះស្បើយ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វឈ្លូសនេះប្រជាពលរដ្ឋស្មគ្រ័ចិត្ត នាំយកមកប្រគល់ជូន លោកឧកញ៉ា ដើម្បីចិញ្ចឹម ព្យាលបាលរបួស ក្នុងនោះតាមពលរដ្ឋ ប្រាប់ដែរថា ការដែលនាំយកសត្វទាំងនេះ មកជូនលោកឧកញ៉ា ដោយសារចង់អោយសត្វឈ្លូសនេះ មានបានព្យាបាលរបួស អោយបានជាសះស្បើយឡើងវិញ នឹងចង់ឃើញ សត្វឈ្លូសមួយក្បាលនេះ មានការរស់រាន មានជីវិតបន្តទៀត។

រយះពេលជិតមួយឆ្នាំ លោកឧកញ៉ា ទៀ វិចិត្រ បានព្យាបាល របួសសត្វឈ្លូសនេះ បានជាសះស្បើយ និង មានសុខភាពល្អឡើងវិញ ។

ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋដែលនាំ យកសត្វឈ្លូសនេះ មកប្រគល់ជូន​អោយលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីមើលថែរក្សារ លោកឧកញ៉ា​ក៍បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សា ការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ជណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...