ឧកញ៉ា ទៀ វិចិត្រ ចូលរួមជាមួយ​ ថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ សាលាបឋមសិក្សា អូត្រេះចាស់

Date:

ភ្នំពេញ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមក្រុមការងារយុវជន​ គណៈបក្សប្រជាជនខេត្ត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញនាំយក សម្ភារៈសំណង់ មួយចំនួនជូនដល់ សាលាបឋមសិក្សា អូរត្រេះចាស់ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាមួយគ្នានោះ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានចូលរួមផងដែរ ក្នុងការប្រគល់ ថវិកាបន្ថែមមួយចំនួនទៀត សម្រាប់ដំណើរការសាងសង់​ ហេដ្ឋារចនាសម្ពន្ធ័ក្នុងសាលាផងដែរ ។

ការចូលរួមចំណែក កសាងហេដ្ឋារចនាសម្ព័ន្ធ​ សម្រាប់សាលាបឋមសិក្សា អូត្រេះចាស់ នាឱកាសនេះ ជាការបន្ថែមពីលោកឧកញ៉ា ទៀ​ វិចិត្រ ដែលបានឧបត្ថម្ភ ការសាងសង់រង្វង់មូលខឿន សួនច្បារនិងដងទង់ជាតិ ជូនដល់សាលាបឋមសិក្សា​ អូរត្រេះចាស់កន្លងមក ។

លោកនាយកសាលាមានប្រសាសន៍ថា ជាបន្តបន្ទាប់មកនេះ តាមការស្នើសុំពីលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាអូត្រេះ​ ទទួលបានការឧបត្ថម្ភពី លោក​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងសប្បុរសជន លើការស្ថាបនាហេដ្ឋា រចនាសម្ពន្ធ័ក្នុងសាលា ដូចជាប្រកដំបូល អាគារសិក្សា ដែលរងការខូចខាត និងការចាក់សាប ក្នុងទីធ្លាសាលាជាដើម ហើយនៅថ្ងៃនេះ ក្រុមការងារយុវជន គណៈបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ម៉ាង ស៊ីណេត និងលោកឧកញ៉ា ទៀ វិចិត្រ​ ក៏បានអញ្ជើញមកដោយផ្ទាល់ ផ្តល់ជំនួយមួយចំនួន បន្ថែមទៀតដល់សាលា ។

ក្នុងនាមលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស លោកនាយកសាលាបានគោរព ថ្លែងអំណរគុណ លោកអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរអប់រំយុវជននិងកីឡា​ ខេត្តព្រះសីហនុ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ដល់សាលា ទុកជាប្រយោជន៍ សាធារណៈ៕

Share post:

spot_imgspot_img

Popular

More like this
Related

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ជណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...