ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ដឹកសង្គ្រោះ លោកគ្រូម្នាក់ ដួលប្រកាច់ ដោយសារលើសឈាម នៅកោះរ៉ុង មកមន្ទីរពេទ្យ

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat បានបញ្ជូនអូប័រល្បឿនលឿន ១គ្រឿង ដឹកយកលោកគ្រូបង្រឿនម្នាក់ ដែលបានដួលប្រកាច់ ដោយសារលើសឈាម នៅកោះរ៉ុង មកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះភ្លាមៗ ។

លោកគ្រូបង្រៀន ដែលត្រូវបានដឹកយក មកសង្គ្រោះភ្លាមៗ តាមរយៈអូប័រល្បឿនលឿន របស់លោកឧកញ៉ា ទៀ វិចិត្រ មានឈ្មោះ ងែត រ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជាគ្រូបង្រៀន នៅសាលាបឋមព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជំងឺលើសឈាម បានដួលប្រកាច់ ត្រូវការសង្គ្រោះបន្ទាន់ ភ្លាមៗក្រោយទទួលដំណឹងនេះ លោកឧកញ៉ា បានចាត់អោយក្រុមការងារ បញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ទៅទទួលយកគ្រូបង្រៀន រូបនោះ ដឹកយកមកមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ។

គួររំលឹកថា បច្ចុប្បន្ន គ្រូបង្រៀនរូបនោះ បានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្ត ដោយសុវត្ថិភាពហើយ៕

This image has an empty alt attribute; its file name is photo_2020-11-26_09-46-04-1024x565.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-07-1-1024x574.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-09-1024x578.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-12-1024x578.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-14-1024x567.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-16-1024x571.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-18-1024x768.jpg
This image has an empty alt attribute; its file name is photo_2020-11-26_09-46-20-1024x768.jpg

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...