ដឹកជញ្ជូន ដោយឥតគិតថ្លៃ ឥឡូវនេះ ទៅកាន់ ខេត្តបាត់ដំបង និងខេត្តសៀមរាប ពីក្រុមហ៊ុន DrExpress ចំនួនមួយ អាទិត្យពេញ!

Date:

ភ្នំពេញ៖ ប្រមាណរយៈចុងក្រោយនេះ យើងឃើញថា វិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា បានកើនឡើង គួរឲ្យកត់សម្គាល់ ក្នុងនោះដែរក្រុមហ៊ុន DrExpress ដែលជាក្រុមហ៊ុនបញ្ញើរឥវ៉ាន់ ទូទាំងរាជធានីខេត្ត បានបង្កើតសេវាកម្មដឺកជញ្ជូន ឲ្យកាន់តែមានភាពងាយស្រួល មួយកម្រិតទៀត ដោយធានាបាននូវ ទំនិញដែលយកផ្ទាល់ ពីអតិថិជន ទៅកាន់អ្នកទទួល មានភាពឆាប់រហ័ស និងប្រកបដោយគុណភាព និងសុវត្ថភាព។

លើសពីនេះផងដែរ ក្រុមហ៊ុន DrExpress បានផ្តល់ជូនអតិថិជន ដែលប្រើប្រាស់ សេវាកម្ម ដឹកជញ្ជូនរបស់ DrExpress ទាំងអស់ឲ្យកាន់តែមាន ភាពពិសេសជាងនេះ ទៅទៀត គឺ ការដឹកជញ្ជូនដោយមិនគិតថ្លៃ សេវាចាប់ពីថ្ងៃទី២៩ ខែវិច្ឆិការ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន ដឹកជញ្ជូន២៥ខេត្តក្រុង DrExpress នឹង ផ្តល់សេវាកម្មដឹកជញ្ជូន ដោយឥតគិតថ្លៃចំនួន មួយសប្តាហ៏ ទៅកាន់ខេត្ត បាត់ដំបង និង ខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា ក្នុងឳកាសដ៏ពិសេសនា ពេលខាងមុខនេះ ក្រុមហ៊ុន DrExpress មិនត្រឹមតែដឹកជញ្ជូន ពីក្រុងភ្នំពេញ ទៅកាន់ខេត្តទាំងពីរនេះទេ ថែមទាំងផ្តល់សេវាកម្ម ទៅយកឥវ៉ាន់ដល់ទីកន្លែង ដោយឥតគិតថ្លៃផងដែរ។

ដើម្បីទទួលបាន នូវសេវាកម្មដ៏ពិសេសនេះ សូមចូលទៅកាន់ Facebook page “ Dr Express “ ឬអាចទាក់ទងបាន ទៅកាន់លេខទំនាក់ទំនង 3 ប្រព័ន្ធខាងក្រោមនេះ៖
-078 623 388
-090 623 388
-093 623 388

សម្រាប់បងប្អូន ដែលកំពុងស្វែងរក សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត និង តម្លៃសមរម្យ ជាពិសេសបងៗ ដែលប្រកបអាជីវកម្មអនឡាញ កុំឲ្យឳកាសដ៏ពិសេសនេះ កន្លងផុតទៅណា ប្រញាប់ឡើង!!!!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...