ឧកញ៉ា ទៀ វិចិត្រ បន្តនាំយក​សត្វអណ្តើកសមុទ្រ ដែលប្រជានេសាទ ប្រគល់ជូន ព្រលែងចូល​​ សមុទ្រធម្មជាតិ

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅក្នុងសប្តាហ៍នេះ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ​ ១ក្បាលទៀត យកទៅលែងឲ្យរស់នៅ​ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ ជាការព្រលែង លើកទី១១៩ ដែលលោកឧកញ៉ា បានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAT) ផងនោះ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជានេសាទ សមុទ្រមួយចំនួន ដែលកន្លងមក បានចូលរួមសហការ នាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោក ក្រោយពេលពួកគាត់ នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

ចំពោះបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារ អភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់ យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើ អាជីវកម្មផ្សេងៗជាដើម៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...