ប្រាសាក់ ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការរៃអង្គាសថវិការទិញវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩

Date:

ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ ស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា បានបង្កើតយុទ្ធនាការ «រួមគ្នាទិញវ៉ាក់សាំងដើម្បីកម្ពុជា» ដើម្បីឆ្លើយតបនឹងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះអំពីការបរិច្ចាគសប្បុរសធម៌ ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា។

យុទ្ធនាការនេះអនុញ្ញាតឱ្យអតិថិជន ប្រាសាក់និងសាធារណជនអាចចូលរួម បរិច្ចាគថវិកាផ្ទាល់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈការផ្ទេរប្រាក់ចូលទៅកាន់ គណនីប្រាសាក់ ‘Covid-19 Vaccine Fund’ ដើម្បីប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា។

អតិថិជនប្រាសាក់និងសាធារណជន អាចចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្ត តាមគណនីដូចខាងក្រោម៖
ឈ្មោះគ្រឹះស្ថាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក
ឈ្មោះគណនី៖ Covid-19 Vaccine Fund
លេខគណនីជាប្រាក់រៀល៖ 022518960025
លេខគណនីជាប្រាក់ដុល្លារ៖ 022518960014

អតិថិជនប្រើប្រាស់កម្មវិធី PRASAC Mobile Banking អាចស្កេន QR កូដ ដែលភ្ជាប់ជូននេះដើម្បីផ្ទេរប្រាក់បរិច្ចាគ ទៅក្នុងគណនីខាងលើនេះ បានយ៉ាងងាយស្រួល។ ហើយអតិថិជនរបស់គ្រឹះស្ថានផ្សេង ក៏អាចផ្ទេរប្រាក់ចូលក្នុងគណនីនេះផងដែរ ដោយប្រើសេវាទូទាត់បាគង ឬ សេវាផ្ទេរមូលនិធិភ្លាមៗ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ សូមចូលរួមចំណែកផ្ដល់ភាពងាយស្រួលជូនអតិថិជនប្រាសាក់និងសាធារណជនតាមរយៈគណនីប្រាសាក់ “Covid-19 Vaccine Fund” នេះ។ លោកអ្នកអាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព និងតាមការស្ម័គ្រចិត្តដោយគ្រាន់តែប្រើប្រាស់កម្មវិធី PRASAC Mobile Banking ឬ តាមម៉ាស៊ីនអេធីអឹមប្រាសាក់។ រាល់ថវិកាទាំងអស់ដែលទទួលបាននឹងប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីចាត់ចែងទិញវ៉ាក់សាំងចាក់បង្ការជំងឺដ៏កាចសាហាវនេះជូនដល់ប្រជាជនកម្ពុជាយើង»។

លោក សូនី បន្តថា «តាងនាមឱ្យថ្នាក់គ្រប់គ្រងប្រាសាក់ យើងខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះអតិថិជន និងសាធារណជនក្នុងការចូលរួមបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល និងសូមគោរពជូនពរលោកអ្នកមានសុខភាពល្អ សុវត្ថិភាព និងចៀសផុតពីជំងឺកូវីដ-១៩»៕

Share post:

spot_imgspot_img

Popular

More like this
Related

មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន...

“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប

ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ...

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក Dat Pham ជាអគ្គនាយកថ្មី​ ​

ភ្នំពេញ៖ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham ជាអគ្គនាយកថ្មីរបស់ខ្លួនជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកញ្ញា...

តើអ្នកធ្លាប់ឆ្ងល់ទេថា តើប្រធានបទអ្វីដែលនឹងត្រូវពិភាក្សាក្នុងកម្មវិធី រួមគ្នាប្រឆាំងជំងឺមហារីកមាត់ស្បូន??

📢 ប្រធានបទ៖ ការពារជំងឺមហារីកថ្ងៃនេះ ដើម្បីថ្ងៃស្អែកគ្មានជំងឺមហារីកមាត់ស្បូន ព័ត៌មានលំអិតអំពីកម្មវិធី៖ 📆កាលបរិច្ឆេទ: ថ្ងៃសៅរ៍ទី 13 ខែ កញ្ញា ឆ្នាំ...