ក្រសួងសាធារណការ៖ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា Port EDI ជួយសម្រួលនីតិវិធី ចេញ-ចូលកំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ

Date:

ភ្នំពេញ៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា Port EDI ក្នុងការជួយសម្រួល ដល់នីតិវិធីចេញ-ចូលកំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ សំដៅគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក​ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និង កាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជាផងដែរ។

លោក រស់ វណ្ណា លើកឡើងបែបនេះ ធ្វើឡើងកក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការចាប់ផ្តើមគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ជាមួយលោកបណ្ឌិត HIROSHI NISHIOKA តំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) តាមរយៈវីដេអូពីចម្ងាយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នាទីស្ដីការក្រសួង។

លោកបានឲ្យដឹងថា កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ៦០.០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

លោកបន្តថា ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រ ឆ្លងកាត់លើសពី១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាម សមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែល នឹងថ្លៃដឹកជញ្ជូនតាមសមុទ្រ នៃប្រទេសជិតខាង។

លើសពីនេះទៀត ចំណតកំពង់ផែនេះ គឺជាច្រកសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងការដោះដូរទំនិញ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយបានតភ្ជាប់ជាមួយ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ផ្លូវដែក ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរសាងសង់ផងដែរ។

ជាមួយគ្នានោះផងដែរលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលតែងតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់កម្ពុជា ជាពិសេសគម្រោង Port EDIនេះ ដើម្បីឱ្យការធ្វើជំនួញតាមផ្លូវទឹកមានប្រសិទ្ធភាព និងតម្លាភាពកាន់តែខ្ពស់៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...