រដ្ឋមន្ត្រីក្រសួងសាធារណការ៖ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន

Date:

ភ្នំពេញ៖លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ជាមជ្ឈមណ្ឌល ដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែ មានប្រសិទ្ធភាព និងមានលក្ខណៈប្រកួត ប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម និងជាកម្លាំងចលករជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជា ជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ជាមួយលោក Alex Sanford អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់អន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល បានសម្ដែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ ដែលបានផ្ដល់ធាតុចូលដ៏មានតម្លៃក្នុងបុព្វហេតុរៀបចំកិច្ចព្រមព្រៀងនេះឱ្យមានសង្គតភាព ស្របតាមបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ចតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន និងអនាគត។

ជាមួយគ្នានេះលោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមការងារចំពោះកិច្ច ដឹកនាំដោយលោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម សហការជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ ក្នុងទិសដៅបញ្ចប់ សេចក្ដីព្រាងកិច្ចព្រមព្រៀងនេះ និងឈានទៅរកការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះជាផ្លូវការរវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH តាមគម្រោងដែលបានគ្រោងទុក ។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យលើសេចក្តីព្រាងចុងក្រោយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌនៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុន YCH និងដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអ្នកប្រឹក្សាយោបល់ ផ្នែកច្បាប់ អន្តរជាតិលើចំណុចមួយចំនួន ដែលនៅសេសសល់ពីកិច្ចប្រជុំនាពេលកន្លងមក សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយ ក្នុងបទដ្ឋានជាតិ និងអន្តរជាតិ អាចទទួលយកបាន ពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងឈានទៅបញ្ចប់ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនេះ នាពេលឆាប់ៗខាងមុខ ដើម្បីដាក់ជូនទៅក្រុមហ៊ុន YCH៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត

ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA...

មោទនភាពផលិតផលខ្មែរ! ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន 4 ក្នុងពេលតែមួយ

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព...

ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន...