ការវិនិយោគផ្ទាល់ ពីចិនមកកម្ពុជា កើនឡើង ៧០ភាគរយ ទោះបីស្ថិតក្នុងស្ថានភាព ជំងឺវីរុសកូវីដ-១៩

Date:

ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជា ឲ្យដឹងថា ការវិនិយោគរប ស់ចិនមកកាន់កម្ពុជាមានកំណើនកើនឡើង ទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ក៏ដោយ
ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ ការវិនិយោគដោយផ្ទាល់របស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន ៨៦០ លានដុល្លារសហរដ្ឋអាមេរិក បើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ មានកំណើន ៧០%។

តាមរយៈហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា ឲ្យដឹងកាលថ្ងៃទី១ ខែមករា ឆ្នាំ២០២១កន្លងទៅ ថា គម្រោងវិនិយោគសំខាន់ៗ នៅកម្ពុជាបានពុះពាររាល់ផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ និងបានដំណើរការទៅមុខយ៉ាងរលូន ហើយស្ថានីយ៍អគ្គិសនី Huadian ខេត្តព្រះសីហនុដែលដើរដោយថាមពលកម្តៅ បានបញ្ចប់ការតម្លើងគ្រោងដែកនៃរោងចក្រ។ ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុបានបញ្ចប់ ៣៩% នៃសំណង់វិស្វកម្មសរុប។

ស្ថានទូតបន្ថែមថា ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានចំនួនកើនឡើងជាបន្តបន្ទាប់ ហើយបរិមាណនៃការនាំចូលនិងនាំចេញ បានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) បានចាប់ផ្តើមសាងសង់អគារ Terminal និងទីតំបន់សម្រាប់ការហោះហើរ។ ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃលើ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...