រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ វត្តមានក្រុមហ៊ុនបម្រើផ្នែក អាហារ របស់បារាំង នឹងរួមចំណែក បង្កើតការងារក្នុងស្រុក

Date:

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា វត្តមានក្រុមហ៊ុនដ៏ធំបម្រើផ្នែកអាហាររបស់បារាំងនេះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការ គាំទ្រដ៏កំណើនវិស័យទេសចរណ៍នាពេលខាងមុខ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកក្រុមហ៊ុន Newrest ដែលជាក្រុមហ៊ុនផ្នែកសេវាអាហារដ្ឋានធំមួយរបស់បារាំង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលជាកត្តាសំខាន់មួយ ទាក់ទាញវិនិយោគិនពីបរទេសឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងៗ មានដូចជាក្រុមហ៊ុន Newrest នៅពេលនេះជាភស្តុតាងស្រាប់។

លោកបានបញ្ជាក់ថា “វត្តមានក្រុមហ៊ុនដ៏ធំបម្រើផ្នែកអាហាររបស់បារាំងនេះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការ គាំទ្រដ៏កំណើនវិស័យទេសចរណ៍នាពេលខាងមុខ”។

លោកក៏ បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់វិនិយោគិនបារាំង ដែលបានជ្រើសរើសយកកម្ពុជាជាទីផ្សារសេវាកម្មរបស់ខ្លួន ស្របតាមគោលនយោបាយ លើកទឹកចិត្តវិនិយោគរបស់ ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Newrest ជាក្រុមហ៊ុនសេវាកម្មម្ហូបអាហារលំដាប់ពិភពលោក ដ៏ធំមួយរបស់ប្រទេសបារាំង ដែលប្រតិបត្តិការនៅក្នុង ៥៨ ប្រទេសលើពិភពលោក មានបុគ្គលិកបម្រើការងារចំនួន ៣៤.៩០០ នាក់ ដែលអាចរកចំណូលរួមបានចំនួន ១.៥២៦,៧០ លានអឺរ៉ូ ក្នុងឆ្នាំ២០១៨-២០១៩។ ក្រុមហ៊ុន Newrest បម្រើសេវាផ្គត់ផ្គង់ម្ហូបអាហារយ៉ាងសំបូរបែប រួមមាន សេវាម្ហូបអាហារលើយន្តហោះ សេវាម្ហូបអាហារតាមកម្មវិធី និងតំបន់ដាច់ស្រយាល សេវាម្ហូបអាហារលើរថភ្លើង និងសេវាម្ហូបអាហារនៅតាមភោជនីយដ្ឋាន៕

Share post:

spot_imgspot_img

Popular

More like this
Related

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនស្ត្រី២នាក់ តាមរយៈអូប័រ GTVC ពីកោះរ៉ុង មកមន្ទីរខេត្តព្រះសីហនុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា...

មិនមែន២ មិនមែន១០ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះមេដាយមាសច្រើនបំផុតចំនួន ២១ ពានរង្វាន់ពេជ្រចំនួន៤ សម្រាប់ឆ្នាំ២០២៦ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងស្ថាប័ន Monde Selection

អបអរសាទរចំពោះមោទនភាពថ្មីសម្រាប់ផលិតផលខ្មែរ ដែលក្រុមហ៊ុន វឌ្ឍនៈ នាំយកមេដាយមាសច្រើនរហូតដល់ ២១ ព្រមទាំងពានពេជ្រចំនួន ៤ សម្រាប់ផលិតផលឈ្នះមេដាយមាស៣ឆ្នាំជាប់ៗគ្នា ដែលនេះគឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន...

ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ផ្សារទំនើប Emart24 បើកសាខាចំនួន៣កន្លែង​ នៅក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់លក់ផលិតផលរបស់ប្រទេសកូរ៉េខាងត្បូង,ផលិតផលរបស់ប្រទេសកម្ពុជាយើង និងគ្មានទេផលិតផលរបស់ប្រទេសថៃ ។ ពិធីបើកសម្ពោធសាខាផ្សារទំនើប Emart24...