លទ្ធផល នៃការនាំចេញ ផលិតផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១

Date:

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើ ប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ មានចំនួន ១ ៥៩៩ ៩២២,៣៧ តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣,៨៨ តោន ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ ប្រទេស ។ នេះបើតាមហ្វេសប៊ុករដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន។

ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា៖
១) ដំឡូងមីក្រៀមមានចំនួន ៨០២ ៤៥១,៥៦ តោន
២) ដំឡូងមីស្រាស់មានចំនួន ១៥៤ ៧៥០,០០ តោន
៣) ស្រូវចំនួន ២៨៧ ៨៥០,០០ តោន (មិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន ៥៥៩ ០៣៣ តោន)
៤) គ្រាប់ស្វាយចន្ទីចំនួន ៧៩ ៤៧៣,៥១ តោន
៥) គ្រាប់ពោតក្រហមមានចំនួន ៧៨ ៨៥៦,១៤ តោន
៦) ផ្លែចេកស្រស់ចំនួន ៧៥ ៦៤៥,៥៧ តោន
៧) ផ្លែស្វាយស្រស់ចំនួន ៤៣ ៦៨០ តោន
៨) ម្ទេសស្រស់ចំនួន ៣២ ៤១៧,១២ តោន
៩) ដូងប្រេងចំនួន ៧ ១៧៦,៦៩ តោន
១០) កន្ទក់មានចំនួន ៦ ២៥០,០០ តោន និង
ផលិតផលចំនួន ៣៣ មុខផ្សេងទៀតមានបរិមាណសរុបចំនួន ៣១ ៣៧១,២៥ តោន៕

Share post:

spot_imgspot_img

Popular

More like this
Related

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនរងគ្រោះ៣នាក់ ពីកោះរ៉ុង មកមន្ទីរទេព្យខេត្ត ក្រោយពុលផ្សិត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលជនរងគ្រោះម្នាក់ លិចទូកនេសាទ វេលាម៉ោង១រំលងអាធ្រាត 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅទទួលយកជនរងគ្រោះម្នាក់...