៥ខែ ដើមឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦ លានតោន កើនឡើងជាងឆ្នាំ២០២០

Date:

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១,១១៧ លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន ម្រេច សម្រេចបាន ៦ ៧៩៨ តោន ,ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ,ការនាំស្រូវចេញបានចំនួន ១,៦០ លាន តោន។នេះបើតាមហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ស្របពេលជាមួយនិងការរីករាលដាលនៃជម្ងឺកូវិដ ១៩ ក្នុងសហគមន៍ ២០កម្ភៈ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលទទួលបានដោយជោគជ័យ ក្នុងការបំពេញភារកិច្ចនៅក្រោមការដឹកនាំ របស់ថ្នាក់ដឹកនាំនៅក្នុងក្រសួង ប្រកបដោយសុខសុវត្ថិភាព ដោយបានអនុវត្តបានពេញលេញតាមសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្អឺកូវិដ ១៩ និងសេចក្តីណែនាំ លេខ ២៦៦២ កសក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់ក្រសួង ស្តីពីការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវិដ ១៩ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។

ទន្ទឹមនឹងនេះ លោកក៏បានសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះរួមមាន ៖
1) ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត, ទទួលបានផលសរុប ២,៩៣ លានតោន លើសឆ្នាំទៅចំនួនជាង ៣០០ ០០០ តោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤,៥៣៥ តោន/ហ.ត។

2) ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ២៧,១៣% នៃផែនការ ២,៦០៩ លាន ហ.ត លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ ហ.ត ។

3) ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១,១១៧ លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន រួមមាន៖
-ការនាំស្រូវចេញបានចំនួន ១,៦០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦ តោន

  • ចំណិតដំឡូងមី ១,២០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣ ៨១៣ តោន
    -គ្រប់ស្វាយចន្ទី ០,៨០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០ ៥៥៩ តោន
    -គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨ ៤៤២ តោន
    -សណ្តែកបាយ ១១ ១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ ៣៩០ តោន
    -ចេកស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១ ០៧៣ តោន
    -ផ្លែក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១ ២១៨ តោន
    -ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨ ០៤០ តោន
    -ដំណាប់ស្វាយ ១០ ៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧ ០០១ តោន
    -ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥ ២៤៦ តោន
    -ម្រេច ៦ ៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤ តោន
    -ម្ទេសស្រស់ ៥៦ ៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧ ៥០៨ តោន ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ជួយយកស្រីម្នាក់ជាប្រពន្ធកងទ័ព ពីកោះរ៉ុង មកសម្រាលកូននៅមន្ទីរពេទ្យខេត្ត និងឧបត្ថម្ភ២ពាន់ដុល្លារ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោកស្រី បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លាអាមេរិក ជូនដល់ស្រ្តីម្នាក់ជាប្រពន្ធកងទ័ពជួរមុខ ដែលបានបែកទឹកភ្លោះសម្រាលកូន...

មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ សកម្មភាពនេះគឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន ដែលរួមចំណែកដល់ការការពារបរិស្ថាន...

“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប

ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ...