ឧកញ៉ា ទៀ វិចិត្រ នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភក្រុមគ្រូពេទ្យ កងទព័ជើងទឹក សម្រាប់ចុះយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩

Date:

ភ្នំពេញ៖លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ បាននាំយកម្ហូបអាហារចម្រុះ និងសម្ភារៈការពារជំងឺកូវីដ១៩ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យ កងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទាំងដូសទី១ និងដូសទី២។

លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ តំណាងឲ្យលោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់និងទទួល ដែលបានធ្វើឡើង នៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។

ក្នុងនោះទាំងម្ហូបអាហារ និងសម្ភារៈត្រូវបានបែងចែកជូន ក្រុមគ្រូពេទ្យកងទព័ជើងទឹក ទាំង៣ផ្នែកដែលកំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដោយក្នុងមួយផ្នែកទទួលបាន៖

សាច់ក្រក 500គីឡូសរុប 1500គីឡូ, 2 ត្រីងៀត  500គីឡូសរុប 1500គីឡូ ,មីកំប៉ុង 20កេះសរុប 60កេះ, 4 អង្ករ 1តោនសរុប 3តោន, 5 ត្រីខ20កេះធំ សរុប 60កេះធំ, 6 បន្លែ 5000គីឡូសរុប 15000គីឡូ, 7 ទឹកក្រូច 10កេះសរុប 30កេះ, 8 បាកាស 10កេះសរុប 30កេះ, 9 ខារ៉ាប៉ាវ10កេះសរុប 30កេះ, 10 ទឹកសុទ្ធ 50កេះសរុប 150កេះ, 11 ម៉ាស់ 2កេះធំសរុប 6កេះធំ, 12 ទឹកអាកុល 20កានសរុប 60កាន, 13 ស្រោមដៃ2កេះធំសរុប 6កេះធំ, 14 របាំងមុខ 200ឈុត សរុប 600ឈុតនិង15 ដបសំរាប់បាញ់អាកុល 10ដបសរុប 30ដប៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...