ពិព័រណ៍ចិន-អាស៊ាន នឹងបន្ត​រៀបចំពិព័រណ៍​ចិន-អាស៊ានលើកទី១៨ នឹងប្រព្រឹត្តទៅនៅ ខែកញ្ញា ទីក្រុងណាននីង

Date:

ភ្នំពេញ៖ ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុង ធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យ​បានជ្រាបថា ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការ រៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្ត​រៀបចំពិព័រណ៍​ចិន-អាស៊ានលើកទី១៨ ​“The 18th China-ASEAN Expo 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ ​​នៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តាមទម្រង់កូនកាត់ (Hybrid) គឺចូលរួមដោយផ្ទាល់ និងការចូលរួមតាមប្រព័ន្ធអនឡាញ។

ក្នុងឱកាសនៃការចូលរួមរៀបចំពិព័រណ៍ខាងលើ ក្រសួងពាណិជ្ជកម្ម មានរៀបចំបេសកកម្មស្វែងរកដៃគូ ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (Online Trade Visitors) សម្រាប់ធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវា ទាំងឡាយ ដែលមានបំណងផ្លាស់ប្តូរពាណិជ្ជកម្មលើមុខទំនិញកសិកម្ម ម្ហូបអាហារនិងភេសជ្ជៈ ទំនិញប្រើប្រាស់ ទូទៅ វិស្វកម្មនិងគ្រឿងសំណង់ គ្រឿងម៉ាស៊ីន គ្រឿងអេឡិកត្រូនិក សម្ភារៈវេចខ្ចប់ ឧបករណ៍បច្ចេកវិទ្យា សេវាកម្ម​ហិរញ្ញវត្ថុ ទេសចរណ៍ ឬគម្រោងវិនិយោគជាដើម ។ល។

ជាមួយពាណិជ្ជករចិន អាស៊ាន និងប៉ាគីស្ថាន សូមអញ្ជើញ មកដាក់ពាក្យចូលរួមដោយឥតគិតថ្លៃនៅនាយកដ្ឋានកិច្ចការពិព័រណ៍ ចាប់ពីកាលបរិច្ឆេទផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ នៅពេលទទួលបានពាក្យចូលរួមហើយ ក្រសួងពាណិជ្ជកម្ម​នឹងផ្ញើបញ្ជីឈ្មោះជូន គណៈកម្មការពិព័រណ៍ចិន-អាស៊ាន ដើម្បីស្នើសុំលេខកូដ (Access Code) សម្រាប់ចូលរួមក្នុងវេទិកាខាងលើតាម​ប្រព័ន្ធអនឡាញ៕

Share post:

spot_imgspot_img

Popular

More like this
Related

ការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

ភ្នំពេញ៖ រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុមហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក...

Vietjet លក់សំបុត្របញ្ចុះតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់កោះ Con Dao ដែលជាកោះឋានសួគ៍របស់វៀតណាម

ភ្នំពេញ៖ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងអបអរសាទរការបន្តសេវាកម្មហោះហើរដោយផ្ទាល់របស់ខ្លួនពីទីក្រុងហាណូយ...