event

Wallet Codes ចាប់ដៃគូជាមួយ សែលកាត ដើម្បីបើកដំណើរការ ទូទាត់វិក្កយបត្រដោយផ្ទាល់ តាមគណនី ទូរស័ព្ទនៅកម្ពុជា

ភ្នំពេញ-ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្ត​ ក្នុងការផ្តល់ជូននូវបទពិសោធន៍ សេវាកម្មដ៌ល្អ វល្លិតកូដកម្ពុជា (Wallet Codes Cambodia) បានសហការជាមួយ ក្រុមហ៊ុន សែលកាត ដែលជាប្រតិបត្តិករ ទូរស័ព្ទចល័តឈានមុខគេ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកដំណើរការទូទាត់ វិក្កយបត្រដោយផ្ទាល់ ពីគណនីទូរស័ព្ទ (Direct Carrier Billing)) នៅលើគេហទំព័ររបស់ខ្លួន។

ភាពជាដៃគូនេះនឹងអនុញ្ញាត ឱ្យអតិថិជនសែលកាតទាំងអស់ ទទួលបានការទូទាត់ ដោយមិនមានការរំខាន ចំពោះទំនិញឌីជីថលល្បីៗ និង ពេញនិយមពីគេហទំព័រ វល្លិតកូដ (Wallet Codes) សំរាប់ការកម្សាន្តអនឡាញ និង ហាងផ្សេងៗទៀតជាច្រើន ដោយប្រើសមតុល្យទូរស័ព្ទចល័ត បង់ប្រាក់ជាមុន របស់ក្រុមហ៊ុនសែលកាត ។

លោក តូ សុខណាង ជាប្រធានគ្រប់គ្រង ហ្វរ៉េស អ៊ីនធើអ៊ែកទីវ ដែលជាអ្នកដឹកនាំប្រតិបត្តិការ Wallet Codes ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ យើងមានសេចក្តីរីករាយជាខ្លាំង ដែលបានសហការ ជាមួយក្រុមហ៊ុនធំឈានមុខគេ សែលកាត ធ្វើជាដៃគូទូទាត់វិក្កយបត្រដោយផ្ទាល់ របស់យើងនៅលើគេហទំព័ វល្លិតកូដកម្ពុជា” ។

“ដោយសារសមាមាត្រ នៃការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ ឌីជីថលតាមរយៈស្មាតហ្វូន សេវាកម្មទូទាត់វិក្កយបត្រ របស់សែលកាត នឹងផ្តល់ឱកាសក្នុងការបង្កើន ការទូទាត់តាមអនឡាញ របស់វល្លិតកូដដល់អតិថិជន ដែលពួកគេអាចបង់ប្រាក់យ៉ាងរលូន និងងាយស្រួលសម្រាប់ប័ណ្ណ លេងហ្គេម ដែលពួកគេចូលចិត្ត និង កាតអំណោយឌីជីថល ដោយមិនតំរូវការប្រើកាតឥណទាន ឬ ឥណពន្ធ” ។

« គ្មានអ្វីសង្ស័យទេ ដែលថាភាពជាដៃគូនេះ នឹងបើកឱកាសថ្មីសម្រាប់ការរីកចម្រើន មិនមែនសម្រាប់តែ សែលកាត និងវល្លិតកូដនោះទេ ប៉ុន្តែសម្រាប់សហគមន៍ អ្នកលេងហ្គេមនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តរបស់ សែលកាត ក្នុងការអភិវឌ្ឍន៍កីឡាអេឡិចត្រូនិក របស់ក្រុមហ៊ុន ឆ្ពោះទៅរកការបង្កើត ប្រព័ន្ធអេកូឡូស៊ី នៃសេវាកម្មដែលគាំទ្រ អ្នកលេងហ្គេមក៏ដូចជាលើកកម្ពស់ វឌ្ឍនភាពឌីជីថលនៅកម្ពុជា។

យើងទន្ទឹងរង់ចាំមើលថា កិច្ចសហការនេះ ទទួលបានផ្លែផ្កា និងបន្តធ្វើការកាន់តែជិតស្និទ្ធ ជាមួយវល្លិតកូដ នាពេលអនាគត” នេះជាការលើកឡើង របស់លោក Simon Perkins នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត ។

ការទូទាត់តាមរយៈ ក្រុមហ៊ុនទូរស័ព្ទចល័ត រួមជាមួយក្រុមហ៊ុនទូទាត់ផ្សេងៗទៀត នឹងផ្តល់ឱកាសដល់ការទូទាត់ តាមអនឡាញអាចចូលទៅដល់ ប្រជាជនកម្ពុជាគ្រប់រូប ។ មកដល់បច្ចុប្បន្ននេះ វល្លិតកូដ បានបើកដំណើរការជម្រើសទូទាត់ ក្នុងស្រុកសរុបចំនួន ៨ ដើម្បីអាចធ្វើប្រតិបត្តិការ បានយ៉ាងរលូនសម្រាប់អ្នកប្រើប្រាស់ រួមទាំងការបន្ថែមសេវាកម្ម ទូទាត់វិក្កយបត្រដោយផ្ទាល់ ចុងក្រោយពីសែលកាត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ https://kh.wallet-codes.com

To Top