កម្មវិធី ឆ្នោតខេមភូល នឹងផ្សាយផ្ទាល់ ពីលទ្ធផលឆ្នោត នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅហើយ

Date:

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងផ្សាយផ្ទាល់ កម្មវិធីថ្មីសន្លាងមួយទៀត ដែលមានឈ្មោះថា ឆ្នោតខេមភូល (CAMPOOLS LOTTERY)។

ឆ្នោតខេមភូល ជាក្រុមហ៊ុនស្របច្បាប់ ដោយទទួលបានអាជ្ញាបណ្ណឆ្នោត ពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលមានទីស្តាក់ការកណ្តាល នៅអគារលេខ ២០ ផ្លូវ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កម្មវិធី ឆ្នោតខេមភូល (CAMPOOLS LOTTERY) នេះ នឹងផ្តល់មហាសំណាងដល់លោកអ្នក ជាមួយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ជាង ៥,០០០,០០០,០០០រៀល ឯណោះ។
សម្រាប់អ្នកដែលចង់ទិញសន្លឹក ឆ្នោតខេមភូល គឺគ្រាន់តែចំណាយប្រាក់តិចបំផុត ចាប់ពីមួយពាន់រៀល រហូតដល់ ប្រាំបីពាន់រៀលប៉ុណ្ណោះ នឹងទទួលបានសន្លឹកឆ្នោត ដើម្បីផ្សងសំណាងជាមួយទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។

ឆ្នោតខេមភូល មានឆ្នោតជាច្រើនប្រភេទ សម្រាប់លោកអ្នកដូចជា សន្លឹកឆ្នោតកោស ឆ្នោតឡូតូ ៦/៤៩ ឆ្នោតប្រាំពីរខ្ទង់(7D) ឆ្នោតប្រាំមួយខ្ទង់(6D) និងឆ្នោតប្រាំខ្ទង់(5D) រួមជាមួយរង្វាន់លួងចិត្ត បួនខ្ទង់(4D) បីខ្ទង់(3D) និងពីរខ្ទង់(2D) ដោយចេញលទ្ធផល៧ថ្ងៃ ក្នុងមួយសប្តាហ៍ ២ដងក្នុងមួយថ្ងៃ។ ដូច្នេះលោកអ្នក អាចសម្រេចចិត្តផ្សងសំណាង ជាមួយប្រភេទឆ្នោតណាមួយ ដែលពេញចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ភ្នាក់ងារលក់ ឆ្នោតខេមភូល ទាំងអស់ ក៏ទទួលបានកម្រៃជើងសារ ជាទីគាប់ចិត្តផងដែរ។

សម្រាប់លទ្ធផលចេញឆ្នោត នឹងត្រូវផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និងនៅលើហ្វេសប៊ុកផេក របស់ក្រុមហ៊ុន ឆ្នោតខេមភូល-Campools Lottery ចាប់ពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ និងបន្តបន្ទាប់ជារៀងរាល់ថ្ងៃ វេលាម៉ោង ២:៣០នាទីរសៀល និងម៉ោង ៧:០០ យប់។

ឱកាសក្លាយជាសេដ្ឋីកំពុងរង់ចាំលោកអ្នក! ទិញកាន់តែច្រើន ឈ្នះកាន់តែច្រើន ក្លាយជាសេដ្ឋី https://www.facebook.com/833259200079137/posts/6079086985496306/

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...