មិនដឹងនិយាយថាម៉េច… បើប្រូម៉ូសិនថែមជូនអស្ចារ្យម្ល៉ឹងៗហ្អ៎ក…! ទិញ Galaxy Z Flip3 5G ទទួលបានការថែមជូនម៉ាឆ្ងាញ់…!

Date:

(ភ្នំពេញ) ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ថាស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip3 5G ស្អាត កាលីប អស្ចារ្យកប់ទៅហើយ…រួចកម្មវិធីប្រូម៉ូសិនថែមជូនលើកនេះម្តាយហ្អើយ…រឹតតែអស្ចារ្យកប់ទៀត…! និយាយទៅឡូយកប់ៗតែម្តងទៅណា៎…!  

This image has an empty alt attribute; its file name is photo_2021-11-02_14-03-16-1024x1024.jpg

ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះក៏ដូចជារដូវកាលចុងឆ្នាំ…ក្រុមហ៊ុន សាមសុង លេងដាក់កម្មវិធីប្រូម៉ូសិនថែមជូនអតិថិជនទូទាំងប្រទេសម៉ាពេញចិត្តស្តូកតែម្តង! រាល់ការជាវ Galaxy Z Flip3 5G ចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2021 រហូតដល់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 អតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនថែមជូនយ៉ាងច្រើនអស្ចារ្យមិនធ្លាប់មានដូចជា៖  

This image has an empty alt attribute; its file name is photo_2021-11-02_14-03-42-1024x1024.jpg

– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ (Cash Voucher 50$) សម្រាប់ទិញគ្រឿងសម្អាងនៅហាង Goody Shop 

– ឆ្នាំងសាក (Travel Adaptor) កម្លាំង 25W  

– ស្រោមថ្លាមានក្រវិលកាន់ (Clear Ring Cover) 

– No Worry Crack 100$ 

This image has an empty alt attribute; its file name is photo_2021-11-02_14-03-29-1024x1024.jpg

* បញ្ជាក់៖  

– រាល់ការជាវ Galaxy Z Flip3 5G អតិថិជននឹងទទួលបានការថែមជូនខាងលើពីហាងដែលជាវតែម្តង 

– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ (Cash Voucher 50$) អតិថិជនអាចអញ្ជើញទៅទិញនៅហាង Goody Shop ដោយផ្ទាល់ក៏បាន ឬ តាមអនឡាញដោយដឹកជញ្ជូនដល់គេហដ្ឋានក៏បាន…! 

– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ (Voucher) អាចប្រើប្រាស់បានបន្ទាប់ពីការទិញទូរស័ព្ទ 2 ថ្ងៃ…! 

– ប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ (Voucher) មានសុពលភាពចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ឆ្នាំ 2021 រហូតដល់ ថ្ងៃទី 10 ខែមករា ឆ្នាំ 2022…! 

– កម្មវិធីប្រូម៉ូសិនថែមជូននេះមានផ្តល់ជូនគ្រប់ហាង ដេប៉ូចែកចាយ ផលិតផល សាមសុង ផ្លូវការទូទាំងប្រទេស…! 

This image has an empty alt attribute; its file name is photo_2021-11-02_14-03-34-1024x1024.jpg

ឃើញទេ…ដូចបានប្រាប់តាំងពីដំបូងមកអ៊ីចឹង…! លើកនេះក្រុមហ៊ុន សាមសុង ផ្តល់នូវការថែមជូនអស្ចារ្យណាស់…អស្ចារ្យយកតែមែនទែនម៉ង…! អ៊ីចឹង…សម្រាប់លោកអ្នកដែលកំពុងទន្ទឹងរង់ចាំឱកាសពិសេពីក្រុមហ៊ុន សាមសុង ឥឡូវនេះបានមកដល់ហើយ…ដូច្នេះកុំឡើយបង្អង់យូរទៀត…! ថាមិនត្រូវអាចនឹងអស់ពីស្តុកមុនកំណត់ក៏ថាបានដែរ…! មែនណា៎…អត់និយាយលេងទេ…! ឱ្យតែនៅអល់អែកច្រើន…ដឹងតែអត់ទាន់ប្រូម៉ូសិនដ៏ពិសេសនេះទៀតហើយ…! 

This image has an empty alt attribute; its file name is photo_2021-11-02_14-03-38-1024x1024.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...