event

សៀមរាប នឹងវិលត្រលប់ទៅរក “ភាពរស់រានមានជីវិត” ឡើងវិញជាមួយនឹង មហោស្រពសិល្បៈអន្តរជាតិអង្គរនៅ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ

ខេត្តសៀមរាបរំពឹងថានឹងវិលត្រលប់ទៅរក “ភាពរស់រានមានជីវិត” ឡើងវិញនៅខែធ្នូ ឆ្នាំ២០២១ នេះ ជាមួយនឹងការរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts)។

ព្រឹត្តិការណ៍នេះនឺងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពតំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. ដែលមានកិច្ចសហការផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអបអរសាទរការដាក់ខេត្តសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២១-២០២២។

លោក Aaron Carpene ជាអគ្គនាយក និងជានាយកផ្នែកសិល្បៈនៃមហោស្រពសិល្បៈអន្តជាតិអង្គរ បានថ្លែងថា៖ «យើងបានធ្វើការងារនេះជាងមួយឆ្នាំមកហើយ។ ជាមួយនឹងការដែលកម្ពុជាក្លាយជាប្រធានអាស៊ាន និងការបើកចំហរប្រទេសឡើងវិញ យើងជឿជាក់ថានេះគឺជាការផ្តល់ជូនដ៏សាកសមមួយដល់មរតកវប្បធម៌ និងទិដ្ឋភាពសិល្បៈក្នុងស្រុករបស់កម្ពុជានាពេលមួយដែលកម្ពុជាមានសិល្បៈ និងវប្បធម៌ជាច្រើនទៀតដែលត្រូវផ្តល់ជូន»។

នៅថ្ងៃទី១០ ខែធ្នូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិធីបើកសម្ពោធមួយនៅរាជធានីភ្នំពេញ ជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និងអាជ្ញាធរនានា។ អ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ ក៏នឹងរៀបចំពិធីបើកសម្ពោធមួយនៅទីក្រុងសៀមរាបសម្រាប់ការចាប់ផ្តើមព្រឹត្តិការណ៍មហោស្រពនេះនៅថ្ងៃជាមួយគ្នាផងដែរ។

មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងមានការសម្តែងសិល្បៈ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការនីជាច្រើនដូចជា តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំជាដើម។ ក៏នឹងមានការចូលរួមផងដែរពីកវីតារាកម្ពុជាគឺលោក យ៉េង ឈាងលី និងអ្នកនិពន្ធដ៏ល្បីឈ្មោះគឺលោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់ជាផ្នែកមួយនៃកម្មវិធី Writer&Readers Festival Hub ហើយក៏នឹងមានការបង្ហោះខ្លែងប្រពៃណីជាតិនៅមុខប្រាសាទអង្គរ ល្ខោនស្រមោល ការសម្ដែងការប្រកួតក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និងរបាំអប្សរាផងដែរ។

លោក Aaron Carpene បានបន្តថា៖ «មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១នេះ នឹងក្លាយជាពិធីប្រារព្ធសិល្បៈទាំងបុរាណ និងសម័យ។ ជាមួយនឹងការធ្វើជាប្រធានអាស៊ាន នេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ដើម្បីលើកកម្ពស់មរតកដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេស ព្រមទាំងទេព្យកោសល្យដ៏មានសក្តានុពលចម្រុះរបស់ខ្លួនឯងផងដែរ»។
មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ នឹងប្រារព្ធធ្វើឡើងនៅទីកន្លែងផ្សេងៗគ្នាក្នុងទីក្រុងសៀមរាប និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

អង្គការ UNESCO គណៈប្រតិភូរបស់សហភាពអឺរ៉ុប ការិយាល័យកិច្ចសហប្រតិបត្តិការស្វីស មជ្ឈមណ្ឌលខេមរៈសិក្សា និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (American University in Phnom Penh) គឺជាអ្នកឧបត្ថម្ភធំ និងជាអ្នកគាំទ្រដ៏សំខាន់ដល់មហោស្រពនេះ។
ឥឡូវនេះអ្នករៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១ កំពុងបើកទទួលការឧបត្ថម្ភពីវិស័យឯកជន។

លោក Aaron Carpene ថ្លែងបន្តថា៖ «ក្រោយបញ្ហាកូវីដ-១៩ ឧស្សាហកម្មទេសចរណ៍កម្ពុជា ជាពិសេសខេត្តសៀមរាប ដែលកំពុងត្រូវការជំនួយ តាមរយៈការគាំទ្រដល់ព្រឹត្តិការណ៍នេះ អ្នកមិនត្រឹមតែនឹងជួយគាំទ្រដល់សិល្បៈករនិងសិល្បៈការនី និងមរតករបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងថែមទាំងកំពុងជួយដល់អ្នកដែលនៅក្នុងឧស្សហកម្មទេសចរណ៍ និងនៅក្នុងវិស័យសិល្បៈដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិមួយនេះផងដែរ»។

សម្រាប់អ្នកដែលចាប់អារម្មណ៍ពិភាក្សាអំពីឱកាសឧបត្ថម្ភ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំបានតាមរយៈអ៊ីមែល info@aifa-cambodia.com ៕

This image has an empty alt attribute; its file name is elizabeth-becker.jpeg
This image has an empty alt attribute; its file name is 22-1.jpg
This image has an empty alt attribute; its file name is chheangly-1200x1200-1-1024x1024.jpg
This image has an empty alt attribute; its file name is 131347994_4257795444287479_7546901108726053990_n-1024x681.jpg
This image has an empty alt attribute; its file name is 141192446_3819803751419986_4244371952903634360_n.jpg
This image has an empty alt attribute; its file name is Aaron-Carpene-with-scarf-1024x683.jpg
This image has an empty alt attribute; its file name is AIFA-1024x468.jpg
To Top