ឧកញ៉ា ទៀ វិចិត្រ បន្តព្រលែង សត្វអណ្តើកសមុទ្រ ២ក្បាលទៀត ចូលសមុទ្រធម្មជាតិវិញ

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ ចំនួន២ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៨។

សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិច ឬអណ្តើកសមុទ្រ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រលើកនេះគឺ KH 0388 និងKH 0389។

ក្នុងពេលរៀបចំព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រ កម្រជាអន្តរជាតិ ដោយសារថាប្រសិនបើ មានការនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ តែងតែនាំយកមកប្រគល់ជូន លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការ របស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារ អភិរក្សសត្វសមុទ្រកម្រជាសកល ៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet នាំមុខគេនៅអាស៊ីអាគ្នេយ៍ ទាក់ទងនឹងប្រសិទ្ធភាពនៃការបំភាយឧស្ម័នសម្រាប់ការហោះហើរក្នុងតំបន់

ភ្នំពេញ៖ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦-​យោងតាមការពិនិត្យឡើងវិញអំពីការបំភាយឧស្ម័នហោះហើរឆ្នាំ ២០២៥ ដោយស្ថាប័នCirium ដែលជាអ្នកផ្តល់ទិន្នន័យ...

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ GTVC ជួយយកបុរសម្នាក់ ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមេសា...

សាលាអន្តរជាតិ ផារ៉ាហ្គន ពីរភាសាដែលទទួលស្គាល់ដោយ CIS ដំបូងបង្អស់របស់កម្ពុជា

សាលាអន្តរជាតិផារ៉ាហ្គនជាសាលាអន្តរជាតិទីមួយនៅកម្ពុជា ដែលផ្ដល់នូវកម្មវិធីសិក្សាពីរភាសា ជាមួយនឹងគុណភាពអប់រំដែលត្រូវបានវាយតម្លៃទទួលស្គាល់ដោយស្ថាប័ន CIS។ កាលពីពេលថ្មីៗ សាលាអន្តរជាតិផារ៉ាហ្គនត្រូវបានក្រុមប្រឹក្សាសាលាអន្តរជាតិ ហៅកាត់ថា CIS ចុះមកវាយតម្លៃគុណភាពអប់រំឡើងវិញ ហើយក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សាជាថ្មីផងដែរ...

ដៃនៅពីក្រោយភេសជ្ជៈ កូកា-កូឡា  នៅ កម្ពុជា៖ ភាពរីករាយ មោទនភាព និងការលះបង់ សម្រាប់ភេសជ្ជៈគ្រប់ដប

ភ្នំពេញ៖​ នៅទីនេះ រាល់ភេសជ្ជៈកូកា-កូឡាគ្រប់ដប ត្រូវបានផលិតដោយដៃខ្មែរ ហើយរាល់ដៃនីមួយៗមានបង្កប់រឿងរ៉ាវរៀងខ្លួន។ នៅប្រទេសកម្ពុជា សាច់រឿងរបស់ភេសជ្ជៈកូកា-កូឡា មិនគ្រាន់តែត្រូវបានពណ៌នាតាមរយៈដបភេសជ្ជៈ ឡានដឹក ឬការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ...