ឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះស្ត្រីម្នាក់ សន្លប់នៅលើកោះរ៉ុង ដឹកតាមអូប័រល្បឿនលឿន ក្រុមហ៊ុន GTVC មកមន្ទីរពេទ្យខេត្ត បានដោយសុវត្ថិភាព

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា  ឆ្នាំ ២០២១ វេលាម៉ោង ជាង ៣រសៀល បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយក ភ្ញៀវទេសចរណ៍ ជាអ្នកមកពីភ្នំពេញ មកលេងកំសាន្ត នៅក្រុងកោះរ៉ុង ហើយបានសន្លប់ ដោយសារជំងឺប្រចាំកាយ ស្ថិតនៅចំណុចភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះជាភ្ញៀវទេសចរណ៍នោះ មានឈ្មោះ ជួប លីឆេង ភេទស្រី អាយុ៤៤ឆ្នាំ ជាអ្នកមកពីភ្នំពេញ ហើយមកលេងកំសាន្ត នៅក្រុងកោះរ៉ុង ក៏បានសន្លប់ ដោយសារជំងឺប្រចាំកាយ។

បច្ចុប្បន្ន ភ្ញៀវទេសចរណ៍រងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនរបស់លោកឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

Share post:

spot_imgspot_img

Popular

More like this
Related

សេចក្តីជូនដំណឹង

ខ្ញុំឈ្មោះ ហ៊ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់​ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់...

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...