ចេះថតរូបអត់? ឈ្នះ Galaxy Z Flip3 ដោយគ្រាន់តែថតរូបជាមួយ Galaxy Z Fold3 | Z Flip3 5G

Date:

(ភ្នំពេញ) ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១៖ គ្រាន់តែថតរូបសោះអាចឈ្នះមហារង្វាន់…? ឈ្នះមហារង្វាន់ពិតៗពី សាមសុង… កម្មវិធីកម្សាន្ត សប្បាយៗពី Galaxy Z Fold3 |Z Flip3 ដែលមិនធ្លាប់មានបានមកដល់ហើយ ដោយលោកអ្នកគ្រាន់តែថតរូបភាព ឬវីដេអូឡូយៗអមមកនឹងភាពច្នៃប្រឌិតជាមួយតារាទាំងពីរដួងនេះ ដែលកំពុងបង្ហាញវត្តមានដ៏ស្រស់សង្ហារបស់ខ្លួនជាសាធារណៈនៅសួនច្បារ NaGa World និង Riverside ចាប់ពីថ្ងៃនេះដល់ថ្ងៃទី15 ធ្នូ 2021 លោកអ្នកនឹងមានឱកាសឈ្នះមហារង្វាន់ជាច្រើនដូចជា៖ Galaxy Z Flip3 5G, Galaxy Buds2 និង Samsung SmartTag ជាច្រើនរង្វាន់ទៀតផងដែរដោយលោកអ្នកគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ ស្រួលៗដូចខាងក្រោម៖   

This image has an empty alt attribute; its file name is Photo-challenge-01-1024x1024.jpg

លក្ខខណ្ឌងាយៗក្នុងការចូលរួម៖

1. ថតរូប ឬ វីដេអូដែលមានភាពច្នៃប្រឌិត និងស្រស់ស្អាតជាមួយរូបតំណាង Galaxy Z Fold3 | Flip3 5G (មានទីតាំងនៅទល់មុខ Naga World និង មួយទីតាំងទៀតគឺនៅតាមបណ្ដោយមាត់ទន្លេយើងនឹង)  

2. Like Samsung Page ឬ TikTok channel   

3. ផុសរូប ឬ វីដេអូនៅលើ Facebook ឬ TikTok របស់អ្នកដោយភ្ជាប់ជាមួយ Hashtag: #GalaxyZFlip3KH #ChallengewiththeBest  

តោះនៅចាំអីទៀត…? ងាយៗ សប្បាយៗ បង្ហាញពី lifestyle របស់អ្នកតាមរយៈតារាទាំងពីរដួងនេះ ដើម្បីឈ្នះមហារង្វាន់ទាំងអស់គ្នាណា៎!        

This image has an empty alt attribute; its file name is photo_2021-11-22_15-52-18-768x1024.jpg

សាមសុង តែងតែផ្តល់នូវកម្មវិធីសប្បាយៗ ឈ្នះៗសម្រាប់អតិថិជនជាមួយផលិតផលមានគុណភាពខ្ពស់ផងដែរ។លក្ខខណ្ឌក៏ងាយ តែបើនិយាយពីរង្វាន់វិញ គឺកប់ៗ!    

បញ្ជាក់៖ ការចាប់រង្វាន់នឹងធ្វើឡើងតាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេកប៊ុកផេកផ្លូវការណ៍របស់ សាមសុង។         

This image has an empty alt attribute; its file name is photo_2021-11-22_15-45-51-1024x768.jpg

ចូលរួមទាំងអស់គ្នាណា៎… អ្នកឈ្នះ អាចជាលោកអ្នកក៏ថាបាន!   

សម្រាប់រាល់ចម្ងល់ ឬសំណួរពាក់ព័ន្ធកម្មវិធី សូមឆាតតាមរយៈ Facebook page របស់យើងខ្ញុំ។   

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !   

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...