ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពាន​រង្វាន់​ផ្នែកបរិស្ថាន ​ពី​​​សភា​ពាណិជ្ជកម្មអឺរ៉ុបនៅ​កម្ពុជា (EUROCHAM) ​

Date:

ភ្នំពេញ ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវ​បានទទួលស្គាល់​ថាជា​ក្រុម​ហ៊ុន​​ដែលបាន​ចូលរួមចំណែកដ៏​ធំ​ចំពោះការ​អភិរក្ស​បរិស្ថាន​​​​​កម្ពុជា តាមរយៈ​ការ​ឈ្នះ​​​​​ពាន​រង្វាន់​​​ពី​កម្មវិធី Cambodia Eurocham CSR Awards 2021 ដ៏​មាន​កិត្យានុភាព​។

ក្រុមហ៊ុន HEINEKEN Cambodia បាន​ឈ្នះ​ក្រុមហ៊ុន​​ក្នុង​​ស្រុកដែល​ចូលរួម​ប្រកួត​ប្រជែង​​​​ផ្សេង​ទៀត​​ ដើម្បីទទួល​បាន​​ពាន​រង្វាន់​ផ្នែកបរិស្ថាន​ Eurocham CSR Environmental Award ដែល​ក្នុង​ប្រភេទ​ពាន​រង្វាន់នេះ​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ជាច្រើន​​រួមទាំង​សណ្ឋាគារ Sofitel និង​ក្រុមហ៊ុន Total Energies ផងដែរ។

ក្រុមហ៊ុន​ HEINEKEN Cambodia ក៏​ជា​បេក្ខភាពមួយ​​​​ក្នុងការ​​​​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​​​ក្នុង​ប្រភេទ CSR Project និង CSR Busines ​នៅក្នុង​កម្ម​​វិធី​ពាន​រង្វាន់​ Eurocham Cambodia CSR Awards នេះ​ផងដែរ។ ពាន​រង្វាន់ទាំង​នេះ​​បា​នទទួល​ស្គាល់​​​ក្រុមហ៊ុន​​ដែលមានមូលដ្ឋាននៅ​​កម្ពុជា​​ដោយ​សារ​ការ​ចូលរួមចំណែក​របស់​ក្រុមហ៊ុនទាំង​នោះ​ចំពោះ​សង្គម​ជាតិ និងបរិស្ថាន​តាម​រយៈ​គំនិត​ផ្តួច​​ផ្តើម​​ទំនួល​ខុស​ត្រូវសង្គមរបស់​​ពួកគេ។

នៅក្នុង​ពេល​ទទួល​ពាន​រង្វាន់ លោកស្រី Anne Ollivier នាយក​​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងថា៖ «ក្រុមហ៊ុន HEINEKEN Cambodia របស់​យើង​មាន​​កិត្តិយស​ដែល​បានក្លាយជា​ក្រុមហ៊ុន​មួយក្នុង​ចំណោម​​​ក្រុមហ៊ុន​មាន​តិក្យានុភាព​នានា ដែល​បានធ្វើកិច្ចការ​ជា​ច្រើន​​​​ក្នុង​សកម្មភាព​​ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នៅ​កម្ពុជា។ ជាមួយ​នឹង​មហិច្ឆិតា​របស់​យើង​​ដើម្បី​ “ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ” CSR មាន​សារៈ​សំខាន់​​ចំពោះ​ដំណើរការ​​អាជីវកម្ម​របស់​យើង។ ការការ​ពារ​បរិស្ថាន​គឺជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោមសសរស្តម្ភទាំង​៣ ​របស់​យើង ដែល​សសរស្តម្ភ ​២​ទៀត គឺ​ការចូលរួមកិច្ចការសង្គម និង​ការ​ពិសាដោយ​ការ​ទទួលខុសត្រូវ។ ការ​សម្រេច​បាន​អព្យា​ក្រិត​​ភាព​កាបូន ការការពារទីជម្រាលទឹក និង​ការ​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​គឺជា​ឆ្អឹង​ខ្នង​នៃ​មហិច្ឆិតា​បរិស្ថាន​​របស់​យើង។ ពាន​រង្វាន់​នៅ​យប់​នេះ​គឺជា​ការ​ទទួល​ស្គាល់​ដ៏​អស្ចារ្យ​ចំពោះ​សមិទ្ធផល​​របស់​យើង​ក្នុង​​រយៈ​ពេល​​មួយ​ទសវត្សរ៍​ចុងក្រោយនេះ និង​ការ​ប្តេជ្ញាចិត្ត​ដ៏​មោះ​មុត​​របស់​យើង​​សម្រាប់​អនាគត។ ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​នៅ​យប់​នេះ​ ដើម្បី​ថ្លែ​ង​អំណរ​គុណ​ដល់​សហការី​ទាំ​ង​អស់​នៅក្នុង​ក្រុមហ៊ុន HEINEKEN Cambodia ដែល​បាន​ជួយ​ធ្វើ​ឱ្យ​កិច្ចការ​ដ៏​អស្ចារ្យ​នេះឱ្យលេច​ចេញ​ជា​រូបរាង​ឡើង។ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​ Eurocham  ដែល​បានរៀបចំ​ការ​ប្រកួត​ប្រជែង​នេះ​ឡើង និង​បាន​​បង្ហាញ​សារៈ​សំខាន់​នៃ CSR»។

ពាន​រង្វាន់ Eurocham CSR Awards មាន​ប្រភេទ​ CSR Business Award ប្រភេទ​ CSR Project Award ប្រភេទ ​CSR Environmental Award និងប្រភេទ​ CSR Sustainable​​​ Production Award។ ពិធី​ប្រកាស​អ្នក​ឈ្នះ និង​ប្រគល់​ពាន​រង្វាន់​ទាំង​នេះ​ត្រូវ​បាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតី​ភាព​របស់​ឯក​ឧត្តម​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯក​ឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក​ជំទាវ Carmen Moreno ឯក​អគ្គរដ្ឋ​ទូត​សហ​ភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក Tassilo Brinzer ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។

អ្នកឈ្នះ​ពាន​រង្វាន់​ក្នុង​ប្រភេទ​នីមួយៗ​ត្រូវបានជ្រើស​រើស​​ដោយ​​​គណៈកម្មការ​ឯករាជ្យ​ដែល​មាន​សមាជិក ១២​នាក់​ ​ដែល​ទទួលបានការ​គោរព និងមានបទ​ពិសោធការងារច្រើន​ឆ្នាំ។ សមាជិក​គណៈ​កម្មការ​ទាំង​នេះ​មក​ពី​​​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ និង​វិស័យ​អប់រំ។

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្ន​មាន​បុគ្គលិក​ជិត ៧០០​នាក់​ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ១២០,០០០​​នាក់ ដែល​ប្រកប​ការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោល​គឺ​រាប់​ចាប់​ពី​កសិករ​ដាំដុះ​​ស្រូវ រហូត​ដល់​អាជីវករ​លក់​ដូរ​ភេសជ្ជៈនៅ​តាម​ហាង​នានា។

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ​ផលិត​ស្រាបៀរ​ចំនួន ៥ម៉ាក​ក្នុង​ប្រទេស​កម្ពុជា ដោយ​គោរព​​តាម​បទដ្ឋាន​​គុណភាព​ខ្ពស់បំផុត ដែល​បម្រើ​ជូនអតិថិជន​នូវ​​គ្រប់​រសជាតិ។ ផលិត​ចេញពី​គ្រឿង​ផ្សំ​ធម្មជាតិ ១០០% ពីរោងចក្រ​ក្នុងស្រុក ផលិតផល​ស្រាបៀរ​របស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅ​កម្ពុជា ​រួមមាន​ស្រាបៀរ Heineken ​ស្រាបៀរ ABC ​ស្រាបៀរ Tiger ​និង​ Tiger Crystal ស្រាបៀរ Anchor និង Anchor White ​ និង​​ស្រាបៀរ Gold Crown៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

ភ្នំពេញ៖​ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព...

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...