ការរៀនសូត្រ កាន់តែមាន សុវត្ថិភាពជាងមុន ជាមួយនឹងកម្មវិធីឌីជីថល

Date:

ភ្នំពេញ៖ ជំងឺកូវីដ-១៩ ដែលឆ្លងរាតត្បាត ទូទាំងសាកលលោក បានបង្កផលប៉ះពាល់ ដល់ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផង ។

ក្នុងអំឡុងពេលនៃការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតនេះ សាលារៀនត្រូវបានបិទទ្វារ ដែលនាំឲ្យរំខានដល់ប្រព័ន្ធអប់រំ ។ ភាពប្រឈមចំពោះវិស័យអប់រំ គឺមានទំហំធំធេងណាស់ ។ ហើយ SIS Cambodia បានត្រូវបង្កើតឡើងដើម្បីដើរ តួជាដំណោះស្រាយមួយ ចំពោះភាពប្រឈមនេះ ។

លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលារៀន (School Information System ‘SIS’) ជាកម្មវិធីដ៏មានសារ ប្រយោជន៍ចំពោះទាំងសិស្ស និងទាំងគ្រូបង្រៀន ជាពិសេស ក្នុងអំឡុងពេលនៃវិបត្តិជំងឺឆ្លងនេះ ។

លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា «ជាមួយនឹងប្រព័ន្ធ SIS លោកគ្រូអ្នកគ្រូអាចកំណត់ កាលវិភាគសម្រាប់ថ្នាក់រៀនទាំងផ្ទាល់ ទាំងតាមអនឡាញ ក្នុងនោះរួមមានមុខងារជាច្រើន ដូចជា កែនិងដាក់ពិន្ទុលំហាត់ បង្រៀនថ្នាក់រៀនតាមវីដេអូអនឡាញ ការផ្ញើសារទៅសិស្សនិងអាណាព្យាបាល ការផ្ដល់ចំណាត់ថ្នាក់ប្រចាំឆ្នាំ និងមុខងារប្រឡង ជាដើម ។»

លោកបានបន្ថែមថា «កម្មវិធី SIS នេះអាចធ្វើទាំងកិច្ចការជា ប្រពៃណីដែលគ្រូបង្រៀន ធ្វើទម្លាប់ប្រចាំថ្ងៃបានផង ហើយក៏អាចធ្វើបាន កាន់តែល្អថែមទៀត នៅលើអនឡាញ ទោះស្ថិតនៅទីកន្លែងណាក៏ដោយ ដោយគ្រាន់តែប្រើប្រាស់ អ៊ីនធឺណិតប៉ុណ្ណោះ ។»

មនុស្សជំនាន់សព្វថ្ងៃ ត្រូវការប្រើប្រាស់ ប្រព័ន្ធអប់រំឌីជីថល ដែលធ្វើទំនើបកម្មវិធីសិក្សា រៀនសូត្ររបស់សិស្សានុសិស្ស នៅក្នុងប្រទេសកម្ពុជា រាប់តាំងពីសាលារៀន នៅតាមទីក្រុងរហូតដល់ សាលារៀននៅតាមខេត្តផងដែរ ។ ដោយផ្លាស់ប្ដូរវិធី រៀនរបស់សិស្សានុសិស្ស SIS Cambodia បានជួយរួមចំណែកធ្វើឲ្យវិស័យអប់រំ មានភាពប្រសើរឡើង ដោយបង្កើតបរិយាកាសរៀនសូត្រ ប្រកបដោយសុវត្ថិភាព សម្រាប់ទាំងសិស្ស ទាំងគ្រូ ។

ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់សាលារៀន (SIS) ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ។

តាមគម្រោងផែនការ SIS នឹងត្រូវដាក់ពង្រាយទៅ កាន់សាលារៀនប្រមាណ ១០០០កន្លែង នៅទូទាំងប្រទេស ហើយក្នុងដំណាក់កាលដំបូង ប្រព័ន្ធនេះបានដាក់ពង្រាយ រួចជាស្រេចហើយ ទៅដល់សាលារៀនជាង ៣០០កន្លែង ដែលមានសិស្សានុសិស្សជាង ៣សែននាក់ និងគ្រូជាង ២ម៉ឺននាក់ ។ នេះបើយោងតាមការ ឲ្យដឹងពីក្រុមហ៊ុន មិត្តហ្វូន ។

មិត្តហ្វូន បាននិងកំពុងនាំមុខគេ នៅក្នុងការជួយគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជាដើម្បី អនុវត្តកម្មវិធីអភិវឌ្ឍន៍ ឌីជីថលជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធិ ជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលូបនីយកម្ម នៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និងដឹកជញ្ជូន ។

ជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល មិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញធំជាងគេបំផុត ដែលបម្រើសេវាកម្មដល់ ប្រជាជនកម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...