ឧកញ៉ា​ ទៀ វិចិត្រ​ មានមោទនភាព ចំពោះវត្តមានភ្ញៀវចូលរួម វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ យ៉ាងច្រើន ស្នាក់នៅ Mafiya’s Resort

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងថា Mafiya’s Resort កោះរ៉ុង ពិតជាមានកិត្តិយសបំផុត ដែលបានចូលរួមជាចំណែក ក្នុងការទទួលស្វាគមន៏ សម្រាប់កម្មវិធីទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ដែលភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកស្នាក់នៅ និងទទួលទានអាហារនៅទីនេះ ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍បន្ថែមថា នៅថ្ងៃទី២០ ខែមករា  ឆ្នាំ២០២២ គណៈប្រតិភូវេទិកាទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង រៀបចំវេទិកាទេសចរណ៍អាស៊ាន បានអញ្ជើញធ្វើដំណើរទស្សនកិច្ច នៅរមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ Mafiya’s Resort កោះរ៉ុងនិងទទួលទានអាហារ នៅទីនោះផងដែរ។

ក្នុងនាមប្រតិបត្តិករទេសចរណ៍មួយរូប លោកឧកញ៉ា ទៀ វិចិត្រ ដាក់ការសង្ឃឹមថា តាមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជាយើង ក្នុងនោះក៍មានខេត្តព្រះសីហនុដែរ នឹងទទួលបានឱកាសដ៏សំខាន់ អំពីគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ  បន្ទាប់ពីរងការរំខានដោយសារការរីករាលដាល ជំងឺកូវីដ១៩ អស់ពេលជាង២ឆ្នាំមកនេះ ហើយព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាយើង ជាគោលដៅទេសចរណ៍សុវត្ថិភាពមួយ ក្នុងតំបន់អាស៊ាន ។

គួរឲ្យដឹងថា ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ ប្រតិភូអ្នកសារព័ត៌មានជាតិ-អន្តរជាតិ​ ដែលចូលរួម យកព័ត៍មានពីព្រឹត្តិការណ៍នេះ បានដើរកម្សាន្ត តាមគោលដៅសំខាន់ៗ នៅខេត្តព្រះសីហនុ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងថា ក្នុងឱកាសរៀបចំវេទិកា ទេសចរណ៍អាស៊ាន ម្ចាស់ផ្ទះកម្ពុជាបានរៀបចំ ដឹកនាំគណៈប្រតិភូ សារព័ត៌មានជាតិ-អន្តរជាតិ ទៅទស្សនកិច្ច Pre & Post Tour នៅតាមគោលដៅទេសចរណ៍សំខាន់ៗ នៃខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីគោលដៅ ទេសចរណ៍ដល់ភ្ញៀវទេសចរ និងដើម្បីបង្កើននូវកិច្ចសហប្រតិការ រវាងដៃគូពាក់ព័ន្ធផងដែរ។ ដំណើរកម្សាន្តដែលធ្វើឡើង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយមានគណៈប្រតិភូ ATF និងមន្រ្តីក្រុមការងារពាក់ព័ន្ធចូលរួម សរុបចំនួន៨២នាក់ រួមមាន គណៈប្រតិភូមកពីប្រទេសឡាវ ម៉ាឡេស៊ី វៀតណាម UNWTO, Destinations Mekong សារព័ត៌មានជាតិ-អន្តរជាតិ និងអង្គការ Swisscontact។ គោលដៅកម្សាន្តនាឱកាសនោះ រួមមាន កោះថាស កោះសង្សារ កោះឋានសួគ៌ (ម៉ាហ្វីយ៉ា រីស្សត) រមណីយដ្ឋាន Royal Sands Resort និងកោះរ៉ុងសន្លឹម នៃទឹកដីខេត្តព្រះសីហនុ៕

Share post:

spot_imgspot_img

Popular

More like this
Related

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud)...

Vietjet លក់សំបុត្របញ្ចុះតម្លៃថ្ងៃទី៧ ខែ៧ ដែលមានតម្លៃចាប់ពី 0 និង 20% លើតម្លៃសំបុត្រថ្នាក់ពិសេស

ភ្នំពេញ៖ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet...

កូកា-កូឡា៖ ក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup 2026™ ចូលរួមបង្កើតភាពរីករាយជូនហ្វេនបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា!

 ភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ —កូកា-កូឡា មានមោទនភាពចូលរួមអបអរជាមួយហ្វេនជាអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈដៃគូផ្លូវការនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA...

ក្រុមហ៊ុន ប្ល៊ូ ស្ដូន អុីម៉ិច ទទួលបានការឯកភាពពីក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST”

ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក...