នែ៎ក…សាមសុង Galaxy A03 ស៊េរីថ្មី តម្លៃញាក់សាច់ ជាមួយកាដូថែមជូនកប់ទៀត…!

Date:

(ភ្នំពេញ) ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២៖ បើកក្បាលទំព័រឆ្នាំថ្មីភ្លាម…ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវភាពអស្ចារ្យ និងរំភើបជូនអតិថិជនរបស់ខ្លួនភ្លែតតែម្តង…! ជាមួយនឹងការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកាដែលមានគុណភាពខ្ពស់ហួសពីការរំពឹងទុកជាមួយនឹង កាមេរ៉ាថតរូបបានច្បាស់ស្អាត និងប្រើធន់កម្លាំងថាមពលថ្មខ្លាំង ម៉ូឌែល Galaxy A03 ស៊េរីឆ្នាំ 2022 នេះ អតិថិជនទាំងអស់ក៏នឹងទទួលបាននូវកម្មវិធីប្រូម៉ូសិនថែមជូន កាតាបស្ពាយ ដ៏ស្រស់ស្អាតបន្ថែមទៀតផងដែរ…!

បានទាំងស្មាតហ្វូនសេរីទំនើបចុងក្រោយតម្លៃធូរថ្លៃផង…បានទាំងប្រូម៉ូសិនថែមជូនម៉ាពេញចិត្តផង…! សូមបញ្ជាក់ផងដែរថា Galaxy A03 ស៊េរីថ្មី ឆ្នាំ2022 ដែលក្រុមហ៊ុន សាមសុង ដាក់លក់លើទីផ្សារនាពេលនេះគឺពិតជាមានសមត្ថភាពអស្ចារ្យមិនធម្មតាមែនបើធៀបនឹងផលិតស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល ឬអាចនិយាយបានថាមានតែក្រុមហ៊ុន សាមសុង ប៉ុណ្ណោះដែលហ៊ានផលិតស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ជាមួយនឹងតម្លៃដ៏សមរម្យបំផុតបែបនេះ…!

ឮបែបនេះហើយដូចជាមិនចង់ជឿមែនទេ…? អ៊ីចឹង សាមសុង សូមលើកយកចំណុចពិសេសដែលចាក់ដោតបេះដូង និងធ្វើឱ្យលោកអ្នកលាន់ម៉ាត់ ហើយធ្វើការសម្រេចចិត្តតែម្តង…! លើកនេះស្មាតហ្វូន Galaxy A03 ដែលមានគុណភាពខ្ពស់ ល្អហួសតម្លៃត្រូវបានផលិតឡើងមកជាមួយ៖

* កាមេរ៉ាក្រោយ៖ ទំហំ 48 MP 

* ទំហំអេក្រង់៖ 6.5”

* ថាមពលថ្ម៖ 5000 mAh

* អង្គផ្ទុកទិន្នន័យ៖ 32GB / 64GB 

* អង្គចងចាំ៖ 3GB / 4GB 

* តម្លៃ៖ $139 (3/32GB) / $159 (4/64GB)

ម៉េចដែរ…? សាកគិតមើលតម្លៃត្រឹម 100 ដុល្លារ ជាងទទួលបានស្មាតហ្វូនកម្រិតប៉ុណ្ណេះ…ពិតជាអស្ចារ្យណាស់…រកឯណាបានទៅ…គឺរកបានតែនៅក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ…! នៅចាំអីទៀត…ឆ្លៀតទិញមួយសម្រាប់កូនក្មួយ…ទិញពីរសម្រាប់អ៊ីសម្រាប់អ៊ំ…ទិញបីសម្រាប់តាយាយទៅ…ពិតជាមិនខកបំណងឡើយ…! 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...