ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ ដឹកស្រ្តីពរពោះម្នាក់ មានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ពីកោះរ៉ុង មកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត

Date:

ភ្នំពេញ៖​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ​​កាលពីយប់ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៏មានថា ស្រ្តីម្នាក់កំពុងមានទម្ងន់ ស្រាប់តែមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ត្រូវការបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ ដោយមានការស្នើសុំផ្ទាល់ ពីក្រុមគ្រួសាររបស់ស្រីរងគ្រោះ លោកឧកញ៉ា បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលយកស្រ្តីរងគ្រោះ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះ​ នៅមន្ទីរពេទ្យជាបន្ទាន់។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជាអ្នករងគ្រោះមានឈ្មោះ វ៉ា ស្រីនិច អាយុ២២ឆ្នាំ មានប្តីឈ្មោះ ជា ពិសិដ្ឋ អាយុ ២៣ឆ្នាំ មុខរបរ កម្មករធ្វើផ្លូវ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ក្រុមហ៊ុនលោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ បានជោគជ័យ។

នៅវេលាថ្ងៃត្រង់ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីស្រ្តីរងគ្រោះ ត្រូវបានគ្រូពេទ្យជួយសង្គ្រោះ បានធូរស្រាលហើយ ក៏បានចេញពីមន្ទីរពេទ្យ ដោយមើលឃើញស្រ្តីរងគ្រោះ មានជីវភាពខ្វះខាត លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ក្រុមការងារ នាំយកថវិកាចំនួន ១លានរៀលបន្ថែមទៀត យកទៅជូនស្រ្តីរងគ្រោះ សំរាប់ដោះស្រាយជីវភាពផងដែរ៕

Share post:

spot_imgspot_img

Popular

More like this
Related

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ជណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...