អបអរ​ការ​វិល​ទៅរក​ប្រក្រតីភាព​ នៃ​អាជីវកម្ម​ ដែល​ដឹកនាំដោយ ​ស្ដ្រី​នៅ​​​កម្ពុជា​

Date:

ភ្នំពេញ ថ្ងៃទី ខែមីនា ឆ្នាំ២០២០៖ ​ជំងឺ​រាតត្បាត​សកល​បាន​បង្កអន្ដរាយ​ ដល់​​​​មុខ​ជំនួញនានា​នៅ​ទូទាំងពិភពលោក​ ​ប៉ុន្ដែ​អាជីវកម្ម​​ដែល​ដឹកនាំដោយ​ស្ដ្រី​បានទទួល​​រង​​ផល​ប៉ះ​ពាល់​អវិជ្ជមាន​​​​ក្នុង​កម្រិត​​​ខុសៗគ្នាពីការ​រាត​ត្បាត​ជំងឺ​នេះ​។

​សហគ្រិន​ជាស្ដ្រី​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើនក្នុងការបង្កើត និង​រក្សា​និរន្តរភាព​ប្រតិបត្ដិការ​អាជីវកម្ម​របស់​ពួកគេ​​​។ រាប់​ចាប់ពី​ផលប៉ះពាល់​ពី​​ការ​រាត​ត្បាត​ជំងឺ​កូវីដ​-១៩ រហូត​ដល់​ផ្នត់​គំនិត​យេនឌ័រ​ និង​ការ​ដាក់កម្រិត​ដល់ស្រ្តី​​នៅក្នុង​សង្គម​ ស្ដ្រី​រមែង​ជួប​​ឧបសគ្គ​ជាច្រើន​ ដែល​រារាំង​មុខ​ជំនួញ​របស់​ពួកគេ​មិនឱ្យ​រីក​ចម្រើន​។ ថ្វីដ្បិតតែ​ពួកគេ​ជួប​បញ្ហា​ទាំងអស់​នេះ​ក្តី ក៏​អាជីវកម្ម​ជាង​ពាក់​កណ្ដាល​​ដែល​ចាប់​កំណើត​ក្នុង​អំឡុងពេល​មានការ​រីក​រាលដាល​​​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា ត្រូវបាន​​​ផ្ដួចផ្ដើម​ដោយ​ស្ដ្រី​។

​តម្រូវការដើម្បី​​​​លើក​ស្ទួយ​សមភាព​យេនឌ័រ និង​ជំរុញ​ការ​ផ្តល់​អំណាចផ្នែក​​សេដ្ឋកិច្ច​ក្នុង​ចំណោម​អាជីវកម្មដែល​​ដឹកនាំ​ដោយ​ស្ដ្រី​ក្រោយ​វិបត្ដិ​ជំងឺ​រាតត្បាត​សកល ​មាន​សារៈ​សំខាន់​ជាង​​ពេល​ណា​ៗ​ទាំងអស់​​។ នេះ​ក៏ជា​មូលហេតុ​ផងដែរ​ដែល​ការ​ប្រារព្ធ​​ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ឆ្នាំ​នេះ ត្រូវបាន​ធ្វើ​ឡើង​ក្រោម​​​ប្រធានបទ “លុប​បំបាត់​ភាព​លំអៀង (#BreaktheBias)” ដែល​មាន​ការ​​ពាក់​ព័ន្ធ​ជា​ពិសេស ដោយ​មាន​​​គោល​ដៅ​​​លើកទឹកចិត្ដ​ប្រជាជនជុំវិញពិភពលោក​ឱ្យ​គិតគូរ​ដល់​​​ពិភព​សមភាព​យេនឌ័រ​​ដែល​គ្មាន​ភាព​លំអៀង គ្មាន​ផ្នត់​គំនិត​ចាស់គំរឹល​ និងការ​រើស​អើង។

អ្នក​នាង ឌី វិជ្ជរ៉ា ម្ចាស់សិប្បកម្មផ្កាដូង ដែលមាន​ឯកទេស​ផលិត​ប្រេង​ដូង និង​ផលិតផល​ពីផ្លែ​ដូង​ បាន​ចែក​រំលែក​បទពិសោធ​របស់អ្នក​នាង​​ថា៖ «​​លំហូរ​សាច់ប្រាក់ក្នុង​អំឡុងពេលវិបត្ដិកូវីដ-១៩ គឺជាឧបសគ្គចម្បងបំផុតមួយ​ដែលខ្ញុំត្រូវប្រឈម​ពេលប្រកបអាជីវកម្ម ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំសម្រេចចិត្ដស្នើសុំកញ្ចប់ថវិកាជំនួយ ហើយខ្ញុំទទួលបានកញ្ចប់ ពីសហគ្រិន​ខ្មែរ និងអង្គការ Wellbeing Advancement ក្នុងឆ្នាំ២០២១»

អ្នក​នាង ឌី វិជ្ជរ៉ា ក៏បាន​ពន្យល់​ផង​ដែរ​អំពី​វិធីដែលគាត់​ប្រើប្រាស់​ទិចនិក​ទីផ្សារ​ឌីជីថល​ និង​ភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដើម្បី​ប្រតិបត្ដិការ​អាជីវកម្ម​របស់​អ្នកស្រី។

អ្នក​នាង​បាន​ពន្យល់​ថា​៖ «​មនុស្សគ្រប់រូប​នៅ​កម្ពុជា​សុទ្ធតែ​កំពុង​ប្រើ​ប្រាស់ Facebook។ ដូច្នេះ នោះជា​ទីកន្លែង​ដើម្បី​ក្លាយជា​​​ម្ចាស់​អាជីវកម្ម​​ផង​ដែរ។ ខ្ញុំ​បង្កើត​មាតិកា​ជាច្រើន​ប្រភេទ​ ​ក្នុង​បំណង​ចាប់ផ្ដើម​បើកការ​សន្ទនា​ជាមួយ​អ្នក​តាមដាន [followers]​ ដោយ​ទាក់ទាញ​ពួកគេ​តាម​​រយៈ​ការលើក​កម្ពស់​ការ​យល់ដឹង​អំពី​ផលិតផល បង្ហាញ​ពួកគេ​អំពី​​វិធីសាស្ដ្រ​​​ផលិតនូវ​​ផលិត​ផល​​ទាំង​នេះ បង្ហាញ​ពី​ប្រភព​ក្នុង​ការ​​ស្វែងរក​​វត្ថុ​ធាតុ​ដើម​​​ ចែករំលែក​រឿង​រ៉ាវ​អាជីវកម្ម​ សុខភាព គន្លឹះ​ថែរក្សា​ស្បែក​ និង​គន្លឹះ​ថែទាំ​កូន​ជាដើម​»។

Instagram គឺជាភ្លែតហ្វម​សំខាន់​មួយ​សម្រាប់​សហគ្រិនម្នាក់ទៀង​គឺ​អ្នក​នាង Luna Chenla ដែល​​ថ្មី​នេះ​​បាន​បើកដំណើរការ​ហាងនំដុត​​ Fluff ផ្ដោតលើ​ផលិត​ផលធ្វើ​​ដោយដៃ​ជាមួយ​​​គ្រឿង​ផ្សំ​ក្នុងស្រុក​ប្រកប​ដោយ​​​​គុណភាព​ខ្ពស់។

អ្នក​នាង Luna បាន​ពន្យល់​អំពី​ផែន​ការ​ជំនួញរបស់ខ្លួន​ថា​៖ «​​ខ្ញុំបាន​ចាប់​ផ្ដើមហាង​នំ Fluff ដោយ​គ្រាន់​តែ​បង្ហោះ​រូបភាពផលិតផល​របស់យើង​​ប៉ុន្មាន​សន្លឹក​លើ Instagram ហើយយើង​ទទួល​បាន​អតិថិជន​មួយ​ចំនួន​តាម​រយៈ​បណ្ដាញ​សង្គម​នេះ​។ យើង​តែងតែ​បង្ហោះ​រូបភាព​ជា​ប្រចាំ និង​ព្យាយាម​បង្កើត​បរិយាកាស​ស្និទ្ធស្នាលបែព​លក្ខណៈ​​ផ្ទាល់​ខ្លួន​តាម​ដែលអាច​ធ្វើ​ទៅបាន​។ ជាធម្មតា​ខ្ញុំ​ព្យាយាម​ជជែកជាមួយ​អតិថិជនតាម​បណ្ដាញសង្គម​ ដូច​អ្វី​​ដែល​ខ្ញុំ​ធ្វើ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ដភក្ដិ​របស់​ខ្ញុំ​»។

​អ្នកតំណាងរបស់​​ក្រុមហ៊ុន Meta មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ​វិលទៅរក​​ប្រក្រតីភាព​​​យ៉ាង​ឆាប់​រហ័ស​របស់​ម្ចាស់​អាជីវកម្ម​ជាស្ដ្រី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​​ក្នុង​ឱកាស​ទិវា​នារី​អន្ដរជាតិ​នេះ ពួកគេ​បាន​អបអរ​ចំពោះភាព​​ក្លាហាននិង​ភាព​អត់ធ្មត់​​ និង​ដំណើរ​វិលទៅ​រក​​​ប្រក្រតីភាព​​វិញ​នេះ ក៏ដូចជាបាន​បង្កើត​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​ដើម្បីគាំទ្រ​ដល់​ស្ដ្រី​ទាំងនោះ​​។ សម្រាប់​​​ខែមីនា​នេះ ពួកគេ​នឹង​​ឱ្យ​​​​អ្នក​ប្រើ​ប្រាស់ Instagram ប្រកួត​ប្រជែង​បង្កើត Reel ដោយ​បង្ហាញ​​​​ពី​​អាជីវកម្ម​គ្រប់គ្រង​ដោយ​ស្ដ្រី​ដែល​ពួកគេ​ចូលចិត្ដ និងចែករំលែក​ជាមួយ​អ្នកតាមដាន (followers) ​របស់​ពួកគេ​ ដោយ​​​លើក​ទឹកចិត្ដ​ពួកគេ​ឱ្យ​បង្កើត​​អាជីវកម្ម​​ផ្ទាល់​ខ្លួន​។

អ្នក​នាង Beth Ann Lim នាយក​ផ្នែក​កម្មវិធីគោលនយោបាយ និង​ទំនាក់ទំនង​រដ្ឋាភិបាល​​ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ (APAC Policy Programs and Government Outreach) របស់ក្រុមហ៊ុន Meta ​មានប្រសាសន៍​​ថា​៖ «​នៅ​ក្រុមហ៊ុន Meta យើងនៅតែ​ប្ដេជ្ញា​ចិត្ដ​គាំទ្រ​អាជីវកម្ម​ដឹកនាំ​ដោយ​ស្ដ្រី​នៅ​ជុំវិញពិភពលោក​ដើម្បី​គាស់​កកាយ​នូវ​​​សក្ដានុពល​សហគ្រិនភាព​ និង​បង្កើត​​សង្គម​មួយ​ដែលកាន់តែ​មានការ​វិលទៅរក​ប្រក្រតីភាព បរិយាបន្ន និង​សមភាព​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញថា អាជីវកម្ម​ដឹកនាំដោយ​ស្ដ្រី​មិនសូវមាន​ទ្រង់ទ្រាយធំ មិនសូវ​ទទួល​បាន​​ផល​ចំណេញ​ខ្ពស់ លូតលាស់​យឺត និង​ប្រឈម​អត្រា​បិទ​អាជីវកម្ម​ខ្ពស់​។ នៅ​កម្ពុជា យើង​បើក​ដំណើរការ​កម្មវិធី #SheMeansBusiness ដើម្បីគាំទ្រ​ដល់​អាជីវកម្ម​ដែល​គ្រប់​គ្រង​ដោយ​ស្ដ្រី​តាមរយៈការ​ផ្ដល់​លទ្ធភាព​ឱ្យ​ពួកគេ​ទទួល​បាន​ការ​អប់រំ និង​បណ្ដុះបណ្ដាល​ជំនាញ​»។

អាជីវកម្មធុនតូច និង​មធ្យម​​ដែល​ដឹកនាំ​ដោយ​ស្ដ្រី​មាន​តួនាទី​សំខាន់​ក្នុងការ​បង្កើត​ពិភពលោក​មួយ​ដែល​ឆាប់​វិល​ទៅរក​​ប្រក្រតីភាព និង​វិបុលភាព​​ក្រោយ​វិបត្ដិ​កូវីដ ហើយ​ហេតុដូច្នេះ វា​ពិត​ជា​​កត្ដាដ៏​សំខាន់ ដែល​ពួកគេ​មិន​ត្រូវបា​ន​ទុក​ចោល​ ខណៈពេល​ដែល​ការ​ស្ទុះងើបឡើងវិញ​មាន​វិវឌ្ឍ​នភាព​ទៅ​មុខ និង​​ត្រូវបាន​ផ្ដល់​ការគាំទ្រ ​ក៏ដូចជា​​ឱកាស​​​ឱ្យ​ពួកគេ​ទទួល​ជោគជ័យ​៕

Share post:

spot_imgspot_img

Popular

More like this
Related

Vietjet មានការផ្តល់ជូនពិសេស​ សម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង  Eco ១០០%

ភ្នំពេញ៖​ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ...

Metfone ដាក់ចេញជាផ្លូវការ នូវគម្រោងដាតាអ៊ីនធឺណិត 5G ល្បឿនលឿនថ្មី ដ៏ទាក់ទាញ

បន្ទាប់ពីការសាកល្បងបច្ចេកទេសរយៈពេលបីខែ និងលទ្ធផលដ៏ជោគជ័យ Metfone បានប្រកាសជាផ្លូវការនូវការដាក់ឱ្យ ដំណើរការពាណិជ្ជកម្មនៃគម្រោងដាតា 5G ថ្មី របស់ខ្លួនចាប់ពីថ្ងៃទី 1...

ទឹកដោះគោ Vinamilk នឹងបើកហាងផ្ទាល់ខ្លួននៅភ្នំពេញ ដើម្បីពង្រីកជម្រើសផលិតផលទឹកដោះគោ និងអាហារូបត្ថម្ភ គួរជាទីទុកចិត្ត នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ដែលជាក្រុមហ៊ុនផលិតផលទឹកដោះគោ និង អាហារូបត្ថម្ភឈានមុខគេ នឹងបើកសម្ពោធហាងផ្ទាល់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា...