សិល្បៈ កម្សាន្ត កីឡា

ឧកញ៉ា ទៀ វិចិត្រ​ ​​បញ្ជូនអូប័រពេទ្យ១គ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលស្ត្រី២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវការសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ពីក្រុងកោះរ៉ុង

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋចំនួន២នាក់ រស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំនុចផ្លូវកែងរ៉ូយ៉ាលសេន ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ហើយត្រូវការសង្គ្រោះបន្ទាន់ ក៏បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមប្រសាសន៍លោកឧកញ៉ា ទៀ វិចិត្រ ស្ត្រីរងគ្រោះទាំង២ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយខ្លួនឯង ។​​ ក្រោយទទួលដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីរងគ្រោះទាំង២។​​

គួរឲ្យដឹងថា ស្រ្តីរងគ្រោះទាំង២មាន ១-ឈ្មោះ ធី ណារី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិក តាម៉ូ រីសត រងរបួសត្រង់ ផ្លៅជើងខាងឆ្វេង នឹង របួសមាត់ (ជាអ្នកបើកបរម៉ូតូ) និងទី២-ឈ្មោះ ញិប ស្រីមុំ អាយុ ៣១ ឆ្នាំ របួសស្រាល ថប់ណែនទ្រូង ( អ្នករួមដំណើរ )។ បច្ចុប្បន្នរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC មកកាន់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់​ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕

To Top