event

មិត្តហ្វូន សហការចែកចាយ ផលិតផលកាមេរ៉ាម៉ាក Dahua នៅលើទីផ្សារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ទើបតែបានចុះហត្ថលេខាលើ ​កិច្ចព្រមព្រៀង​ចែកចាយផលិតផល​កាមេរ៉ា ជាមួយនឹង​ក្រុមហ៊ុន Dahua ។ កិច្ចសហប្រតិបត្តិការនេះ​គឺជា​ ការបោះជំហានដ៏សំខាន់មួយទៀត​ នៅក្នុងទំនាក់​ទំនង​រវាង​សាជីវកម្ម​ បច្ចេកវិទ្យាដ៏ធំមួយនៅលើ​ពិភព​លោក និង​ក្រុមហ៊ុនផ្ដល់​សេវា​ ICT ដ៏ធំបំផុត​នៅ​កម្ពុជា ។

ទីផ្សារ​កាមេរ៉ា​សុវត្ថិភាព (ឬកាមេរ៉ា​ឃ្លាំមើល) នៅក្នុងទីផ្សារ​កម្ពុជា​ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើង​យ៉ាងលឿនគួរឱ្យកត់សម្គាល់ គឺពី ១៥ ទៅ ៣០% ជារៀងរាល់ឆ្នាំ ។ ប៉ុន្តែ ទីផ្សារនេះ​មានអ្នកផ្គត់ផ្គង់​ដ៏ច្រើន ដែល​ក្នុងនោះ​ក៏មានអ្នកផ្គត់ផ្គង់ខ្លះដែល​ចែកចាយ​ទំនិញ​ ដែល​មិន​ស្គាល់​ប្រភព​ច្បាស់លាស់ ​ទៅ​ឱ្យអ្នកប្រើប្រាស់​ផងដែរ ។

ជាមួយនឹងបទពិសោធន៍ជាង ១០ឆ្នាំ​នៅក្នុងការ​ផ្ដល់​សេវាកម្ម អ៊ីនធឺណិតអចល័ត និង​ការផ្គត់ផ្គង់​នូវ​ផលិតផល​ ICT (បច្ចេកវិទ្យាព័ត៌មាន ​និង​សារគមនាគមន៍) រួមជាមួយនឹង​សក្ដានុពល​ហិរញ្ញវត្ថុ​រឹងមាំ បុគ្គលិកប្រកប​ដោយវិជ្ជាជីវៈ និងប្រព័ន្ធ​សាខាគ្រប​ដណ្ដប់ទូទាំងប្រទេស ​ក្រុមហ៊ុន​មិត្តហ្វូន​នឹងជួយ​នាំយក ​ផលិតផល​សុទ្ធ​ដែលមាន គុណភាពល្អ​និងតម្លៃសមរម្យ ទៅដល់​ប្រជាជន​និង​ក្រុមហ៊ុនអាជីវកម្ម នៅទូទាំង​ប្រទេស​កម្ពុជា ។

តាមរយៈ​ភាពជាដៃគូនេះ មិត្តហ្វូន ក្លាយជា​ក្រុមហ៊ុនចែកចាយ ​ផលិតផល​កាមេរ៉ា​ដ៏ធំបំផុត​មួយ នៅ​ក្នុង​ប្រទេសកម្ពុជា ។

លោក បួយ មិញ ប៊ិញ (Bui Minh Binh) អគ្គនាយករង​ ក្រុមហ៊ុន មិត្តហ្វូន បាន​មានប្រសាសន៍ថា៖“បច្ចុប្បន្ន នៅលើ​ទីផ្សារ​ មានអ្នកផ្គត់ផ្គង់ជាច្រើន​ដែល​ចែកចាយ​ទំនិញ ដែលមិនស្គាល់ប្រភព​ដើម​ច្បាស់ ។ តាមរយៈ​ការធ្វើ​កិច្ច​សហប្រតិបត្តិការ ជាមួយ Dahua ក្រុមហ៊ុន​មិត្តហ្វូន​នឹងផ្ដល់​ផលិតផល​សុទ្ធ ​ក្នុងតម្លៃមួយដែលសមរម្យ​បំផុត​ ទៅដល់​ប្រជាជន​កម្ពុជា ដែលនេះជាការរួមចំណែក​ជំរុញ​អាជីវកម្ម​ ឱ្យងើបឡើងវិញ​លឿន​រហ័ស បន្ទាប់ពី​ជំងឺឆ្លងរាតត្បាត​បានធូរស្បើយ ។”  

លោក​បាន​ថ្លែង​យ៉ាងដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការ​រវាងមិត្តហ្វូន និង Dahua នឹង​នាំមក​នូវជម្រើស​ច្រើនថែមទៀត​សម្រាប់​ផលិតផល​កាមេរ៉ា សម្រាប់ទាំង​អ្នកចែកចាយបន្ត និងទាំង​អ្នកប្រើប្រាស់ (ដែល​ជាអាជីវកម្មក្ដី ជាគ្រួសារក្ដី) ។»

បន្ទាប់ពីបាន​ដំណើរការអាជីវកម្ម​រយៈពេល ១៥ឆ្នាំ និង​បានផ្ដល់​សេវាជាង ១៣ឆ្នាំ ក្រុមហ៊ុន​មិត្តហ្វូន នៅបន្តរក្សា​បានតំណែង​លេខ​១ នៅក្នុង​ទីផ្សារ​ទូរសព្ទ​ចល័ត និងអ៊ីនធឺណិតអចល័តនៅកម្ពុជា។ មិត្តហ្វូន ក៏ត្រូវបានចាត់ទុក​ជា​អ្នក​ផ្ដល់ដំណោះស្រាយ​អភិវឌ្ឍន៍​ឌីជីថល​ដ៏ធំជាងគេបំផុត​ ដល់​ក្រុមហ៊ុន​និង​រដ្ឋាភិបាលនៅកម្ពុជាផងដែរ។

មិត្តហ្វូន ដំឡើងប្រព័ន្ធកាមេរ៉ាតាមដានចរាចរណ៍ តាមសំណើរបស់សាលារាជធានីភ្នំពេញ

នៅឆ្នាំ​២០២១ មិត្តហ្វូន​បាន​ទទួល​ពានរង្វាន់​មាសចំនួន ៤ សម្រាប់​ផលិតផល​ ៤ របស់ខ្លួន រួមមាន CamID, SIS System, eMoney e-wallet និងភាពយន្តភាគអប់រំផ្នែកព្រះពុទ្ធសាសនា «មាគ៌ាព្រះធម៌» និង​ត្រូវបាន​ផ្ដល់ចំណាត់ថ្នាក់ដោយ​ស្ថាប័ន​ផ្ដល់​ពានរង្វាន់អន្តរជាតិ IBA International Award Organization ថាស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេទាំង ៥ ដែលបានទទួល​ពានរង្វាន់ច្រើនជាង​គេ​បំផុត​ប្រចាំឆ្នាំ ។

ជាមួយនឹងកិច្ចសហប្រតិបត្តិការ​ នៅក្នុងការចែកចាយ​ ផលិតផល​កាមេរ៉ាម៉ាក Dahua ក្រុមហ៊ុនមិត្តហ្វូន​នឹង​ពង្រីក​ផលិតផល​របស់ខ្លួន និងពង្រឹង​តំណែង​លេខ១ របស់ខ្លួនកាន់តែរឹងមាំថែមទៀត នៅក្នុងការ​ផ្ដល់​សេវាកម្ម ​ចម្រុះ​នៅក្នុងទីផ្សារកម្ពុជា៕

To Top