សេដ្ឋកិច្ច

ផ្លាស់ប្តូរ​ទៅ​កាន់​​ឌីជីថល​ឥឡូវនេះ បើ​មិន​ចង់​ដើរ​ចេញ​ពី​​​ទីផ្សារ​អនឡាញ​ ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ

ផ្លាស់​ប្តូរ​​ទៅ​កាន់​​​ឌីជីថល​ឥឡូវនេះ បើ​មិនដូច្នេះ​ទេ​ ​ត្រៀម​​ខ្លួន​ចាញ់​​គេ​ឱ្យហើយ​ទៅ​ក្នុង​ពេល​​អនាគត។ នេះ​គឺ​ជា​សារ​មួយ​ពី​អ្នក​ជំនាញ​ទីផ្សារ​អនឡាញ​នៃ​ក្រុមហ៊ុន Httpool។

យោង​តាម​តួលេខ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន Httpool ដែល​ជា​ដៃគូលក់​ទទួល​បានសិទ្ធិ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​​បណ្តាញ​ទំនាក់ទំនង​​សង្គម Facebook ​នៃ​ក្រុមហ៊ុន Meta​ បាន​ឱ្យដឹងថា ការចំណាយលើប្រតិបត្តិការ​​ឌីជីថលមានសរុបជាង ​​ ៦០​ពាន់​លាន​ដុល្លារ​អាមេរិកនៅ​ក្នុង​ប្រទេស​​កម្ពុជា​។ យោង​តាម​តួលេខ​ដដែល​នេះ ចំនួន​ប្រតិបត្តិការ​ឌីជីថល​បាន​កើន​ឡើង​ទ្វេដង​ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ​២០២០ ដែល​បង្ហាញ​ថា ទីផ្សារ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើងជា​លំដាប់​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លើស​ពី​នេះ ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ពី​គោល​​បំណង​ក្នុងការ​​អភិវឌ្ឍ​សហគ្រិន​ភាព​និង​ប្រព័ន្ធ​អេកូ​ឌីជីថល​ឱ្យក្លាយ​ជា​ផ្នែក​មួយ​​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រទេសកម្ពុជា ក្រុមហ៊ុន Httpool ជឿ​ជាក់​ថា អាជីវកម្ម​ខ្នាត​​តូច​និង​មធ្យម (SMB) នា​ពេល​បច្ចុប្បន្ន​នេះ ស្ថិត​ក្នុង​ស្ថានភាព​ដ៏ល្អឥត​ខ្ចោះ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារនេះ។

ក្នុង​នាម​ជា​ដៃគូលក់​ដែល​ទទួលបានសិទ្ធិ​​នៅ​កម្ពុជា​របស់​​បណ្តាញ​សង្គមរបស់​ក្រុមហ៊ុន Meta, TikTok និង Spotify ក្រុមហ៊ុន Httpool បានកំពុង​ផ្តល់​ដំបូន្មាន​ដល់​អាជីវកម្ម​ខ្នាតតូច និងមធ្យមឱ្យ “ត្រៀម​លក្ខណៈ” សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទីបួន ដែល​ស្ទើរ​តែ​មានមូលដ្ឋាន​ទាំង​ស្រុង​លើ​ប្រព័ន្ធ​អេកូឌីជីថល។

ទោះ​ជា​យ៉ាង​ណា ដោយសារ​​បច្ចេកវិទ្យា​​មាន​ភាព​​ច្នៃប្រឌិត និងមាន​ការ​វិវឌ្ឍ​ស្ទើរតែ​រាល់​ថ្ងៃ ក្រុមហ៊ុន Httpool ផ្តល់​​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​​​​ស្វែង​រក​សេវាកម្ម​និង​ដំបូន្មាន​ពី​ក្រុមហ៊ុន​ទាំង​នោះ ដូចជា​ក្រុមហ៊ុន Httpool ជា​ដើម ដែល​បាន​​ធ្វើ​ឱ្យ​ការ​បង្កើតទីផ្សារ​តាម​បណ្តាញ​សង្គម​មាន​ភាព​សាមញ្ញ និង​​បង្កើន​​ផល​ចំណេញ​ពីការ​វិនិយោគ (ROI) លើបណ្តាញ​សង្គម​​ដោយ​សារ​ជំនាញ​ឯកទេស​របស់ពួកគេ។

យោង​តាម​ក្រុមហ៊ុន Httpool បាន​ឱ្យ​ដឹងថា ផ្អែក​​លើ​ការ​​ស្ទង់មតិ​​​មួយទៅ​លើ​អ្នក​​​ឆ្លើយ​​តប​​ចំនួន​១៥៥​នាក់ ៣,៨​ភាគរយនៃ​​ប្រជាជន​កម្ពុជាទិញទំនិញ​​តាមអ៊ីនធឺណិត។ ការស្ទង់មតិ​ដដែលនេះ​បាន​រក​ឃើញ​ថា ៤០​​ភាគ​រយ​​​នៃ​ការទិញ​ទំនិញ​តាមអ៊ីនធឺណិតប្រើ​ប្រាស់បណ្តាញសង្គម Facebook ហើយ ២២​ភាគរយ​ប្រើប្រាស់ Instagram ខណៈដែលភ្លែតហ្វម Taobao របស់ប្រទេស​ចិន​មាន ១៨ភាគរយ។

លើស​ពី​នេះ​ទៀត នៅ​ឆ្នាំ២០២១ អាហារ​និងគ្រឿងទេស​មានចំណែក ៣០​ភាគរយ​នៃ​ការ​លក់​តាម​អនឡាញ បន្ទាប់​មកគឺ​ផលិតផល​ម៉ូដ​និង​​សម្លៀក​​បំពាក់​​ដែលមាន​រហូត​ដល់ ២៨ភាគរយ​នៃ​ការ​លក់។

លោក Matthieu Laporte អនុ​ប្រធាន​ក្រុមហ៊ុន Httpool ទទួល​បន្ទុក​អាជីវកម្ម​ខ្នាតតូច និងមីក្រូ មាន​ប្រសាសន៍​​ថា៖ «សេដ្ឋកិច្ច​ឌីជីថល ដែល​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រីក​ចម្រើន​លឿន​យ៉ាង​ឆាប់​រហ័ស។ សេដ្ឋកិច្ច​ឌីជីថល​​បែបនេះ​​នឹង​​ផ្តល់​ឱកាស​​​ដ៏​ប្រសើរ​​​សម្រាប់​​កម្ពុជា​​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ»៕

អំពី​ក្រុមហ៊ុន Httpool

ក្រុមហ៊ុន Httpool គឺជា​ក្រុមហ៊ុនមួយ​របស់​ក្រុមហ៊ុន Aleph Holding ដែលវិនិយោគ​លើ​​​ភ្លែតហ្វម​ផ្សព្វ​ផ្សាយ​​ឌីជីថល​ឈានមុខ​ជាគេ​ច្រើន​​នៅ​ទូទាំង​តំបន់​អឺរ៉ុប និង​អាស៊ី។ ក្រុមហ៊ុនគាំទ្រ​​ដល់​កំណើន​របស់​ភ្លែតហ្វមទាំង​នេះ និង​ជំរុញ​ឱ្យមាន​លទ្ធផល​អាជីវកម្ម​សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​បែប​ប្រពៃណី និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​បង់ប្រាក់​នៅទូទាំង​ទីផ្សារ​ជាង​៣០​។ ដោយផ្អែក​លើបច្ចេក​វិទ្យា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​​​និង​ដំណោះស្រាយលទ្ធផលការងារ ក្រុម​ការងារ​ដែល​មានបទ​ពិសោធ និង​បទពិសោធ​ទីផ្សារ​ដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាច​ជួយ​ឱ្យ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ភ្ជាប់​​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​​ពួកគេ​បាន​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត ដែល​បង្កើន​ផល​ចំណេញ​ពី​ការ​វិនិយោគ​ឥត​ឈប់ឈរ។

ភ្លែត​ហ្វម​ផ្សព្វ​ផ្សាយ​ឈាន​មុខគេ​នានា​ដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំង​ក្រុមហ៊ុន Httpool ឱ្យ​ធ្វើជា​ដៃគូ​លក់​ផ្តាច់​មុខ​របស់​ពួកគេ​នៅទូទាំង​ទីផ្សារ​អឺរ៉ុប និង​អាស៊ី​មួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅ​ចក្រភពអង់គ្លេស ដោយ​មានការិយាល័យ​ជាច្រើនកន្លែង​​​នៅ​ទូទាំង​តំបន់អឺរ៉ុប​កណ្តាល តំបន់ណូឌិក​ (Nordics) តំបន់​បាល់​ទិច​និង​បាល់​កាន (Baltics and Balkans) ប្រទេស​រុស្ស៊ី​និង CIS និង​អាស៊ីប៉ាស៊ីហ្វិក។ ​ក្រុមហ៊ុន Aleph ក្តោប​ក្តាប់ភ្លែតហ្វម​លំដាប់ពិភលោកធំៗ​ជាង ២០​ ក្នុងទីផ្សារ​ជាង ៥០ នៅ​ទូទាំង​ពិភព​លោក៕

To Top