គ្រួសារមួយ នៅស្រុកព្រៃនប់ ទទួលបានអំណោយផ្ទះមួយខ្នង ពីឧកញ៉ា ទៀ វិចិត្រ

Date:

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នង ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ផ្ទាល់ ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្រកបរបរធ្វើការរោងចក្រ ដើម្បីរកលុយចិញ្ចឹមគ្រួសារ រស់នៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងពេល អញ្ជើញទៅប្រគល់ផ្ទះថ្មី ជូនពលរដ្ឋក្រីក្រមួយគ្រួសារនេះ លោកឧកញ៉ា ក៏បាននាំយកអំណោយ មានដូចជា ម៉ូតូថ្មីមួយគ្រឿង គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ១លានរៀល មកឧបត្ថម្ភជូនបន្ថែមផងដែរ សំរាប់ដោះស្រាយជីវភាពបន្ត។

លោកឧកញ៉ាមានប្រសាសន៍ថា ផ្ទះនេះមានទំហំ៦ម៉ែត្រគុណនឹង១០ម៉ែត្រ នៅពីក្រោយផ្ទះនេះមានបន្ទប់ទឹក ប្រគល់ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្តីឈ្មោះ ត្រេន រុំ និងប្រពន្ធឈ្មោះ គង់ ផាត រស់នៅជាមួយកូនៗ និងម្តាយចាស់ជរា ជាគ្រួសារទីទ័លក្រ ជួបការលំបាក ហើយក្នុងនោះដោយមើលឃើញពីការលំបាក ក្នុងការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃរបស់គ្រួសារខាងលើ ទើបលោកឧកញ៉ា បានផ្តល់នូវម៉ូតូថ្មីមួយគ្រឿងទៀត សំរាប់ឲ្យជិះទៅធ្វើការផង និងឆ្លៀតរត់ឌុបផង ដើម្បីបានដោះស្រាយជីវភាព ឲ្យល្អបន្ថែមទៀត។ 

ក្នុងនាមបានអជ្ញាធរ ឃុំទឹកថ្លា រួមនិងគ្រួសាររបស់ លោក រេន រុំ ផ្ទាល់ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ  ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច ហើយការជួយរបស់លោកឧកញ៉ា ពេលនេះ បង្ហាញពីកាយវិការមនុស្សធម៌ ដោយសុទ្ធចិត្ត ដើម្បីអោយគ្រួសារនេះរស់នៅសមរម្យ ជំនួសផ្ទះខ្ទមចាស់ទ្រុឌទ្រោមកន្លងមក៕

Share post:

spot_imgspot_img

Popular

More like this
Related

សេចក្តីជូនដំណឹង

ខ្ញុំឈ្មោះ ហ៊ី សូរ្យាភា បានបាត់ប្លង់ស្លាបមាន់​ លេខ ភព.52707 ក្នុងអំឡុងពេលរៀបចំឯកសារធ្វើប្លង់រឹង មានទីតាំងនៅភូមិស្រែដូនតូច សង្កាត់ពញាពន់...

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក...