event

ដើម្បី​អបអរ​ពិធី​បុណ្យអុំទូក ក្រុមហ៊ុន Smart ផ្តល់ជូន​រង្វាន់ជាង ១លាន​រង្វាន់​រួមទាំង​​​ទូរស័ព្ទ iPhone 14 Pro Max ដោយ​គ្រាន់តែ​លេង​ហ្គេមក្នុង​កម្មវិធី SmartNas

ភ្នំពេញ ថ្ងៃទី ២១ខែតុលា ឆ្នាំ​២០២២៖ ដើម្បី​អបអរសាទរ​ពិធី​បុណ្យអុំទូក​ បណ្តែត​ប្រទីប អកអំបុក​​ និង​សំពះ​ព្រះខែ​នៅ​ឆ្នាំនេះ ក្រុមហ៊ុន​ Smart Axiata ដែលជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័តឈាន​មុខគេ​នៅ​​កម្ពុជា កំពុង​ផ្តល់​ជូន​រង្វាន់​ជាង​មួយ​លានរង្វាន់​ក្នុង​ហ្គេម​ថ្មី​ដ៏សប្បាយ​រីករាយ​មួយ​នៅ​​ក្នុង​កម្មវិធី ស្មាត​ណាស់ (SmartNas) ដែល​រង្វាន់​ទាំងនោះ​រួមមាន​ទាំងទូរស័ព្ទ​​ស្មាតហ្វូន​ស៊េរីថ្មី iPhone 14 Pro Max មួយ​ចំនួន​ផង​ដែរ។

អតិថិជន​បង់ប្រាក់​ជាមុន​​អាច​​លេង​ហ្គេម​ ដាល់អំបុក​ជាមួយ​ស្មាត (Dal Ambok with Smart) បាន​នៅ​​ក្នុងកម្មវិធី ស្មាត​ណាស់ (SmartNas App) ហើយ​អ្នកលេង​នឹង​ឈ្នះ​រង្វាន់​រាល់​ពេល​ដែល​ពួកគេ​លេង។ អតិថិជន​អាច​មាន​សំណាង​​ឈ្នះ កង់អគ្គិសនី (៤រង្វាន់) ស្មាតហ្វូន Smart Hero II (១ ៥០០រង្វាន់) កញ្ចប់សេវា Smart @Home Premium (១០០​រង្វាន់) ម៉ាស៊ីនបំពងខ្យល់ (៥០​រង្វាន់) មីក្រូវ៉េវ (៥០​រង្វាន់) ឆ្នាំងអ៊ុត (៥០​រង្វាន់) សាកាដូ អាវ​យឺត មួក ថង់​ស្ពាយ សំបុត្រកុន ទឹកប្រាក់ចម្បង​ក្នុងគណនីទូរស័ព្ទ និង​ទិន្នន័យអ៊ីនធឺណិត។ អតិថិជនដែលលេងហ្គេមច្រើនដងជាងគេចំនួន១០០នាក់ នឹងមានឳកាសចូលរួមក្នុងកម្មវិធីចាប់រង្វាន់ធំយក iPhone 14 Pro Max​ ចំនួន៣ រង្វាន់  មុននឹងកម្មវិធីដាល់អំបុកជាមួយស្មាតត្រូវបានបញ្ចប់។​

ហ្គេម​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​អបអរ​ថ្ងៃ​ឈប់​សម្រាក ហើយ​ហ្គេម​នេះ​នឹង​មាន​​ឈុតឆាក​ប្រពៃណី​ខ្មែរ និងតួអង្គ​នានាជាច្រើន។ អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតណាស់ អាចលេងហ្គេមដាល់អំបុកជាមួស្មាតតាមរយៈតំណនេះ

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «ពិធីបុណ្យអុំទូក បណ្តែត​ប្រទីប អកអំបុក និងសំពះ​ព្រះខែ គឺ​ជា​ពេលវេលា​ដ៏ពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់។ នៅ​ក្រុមហ៊ុន Smart Axiata យើង​ចង់​ប្រារព្ធពិធី​​នេះ​ជាមួយ​នឹង​ហ្គេមសប្បាយៗ​ទាក់​ទង​នឹង​ប្រពៃណី​ខ្មែរ ដែល​អតិថិជន​របស់​យើង​និង​មនុស្សជា​ទី​ស្រលាញ់​របស់​ពួកគេ​​អាច​រីករាយ​ទាំង​អស់​គ្នាបាន។ យើង​បានផ្តល់ជូននូវ រង្វាន់ជាច្រើនដើម្បីឲ្យប្រាកដថា​ អ្នក​ប្រើប្រាស់កម្មវិធី SmartNas 3.0 សកម្ម​ទាំង​អស់​អាច​លេង​ហ្គេម​នេះ​នឹងមានឪកាសឈ្នះ​​រង្វាន់​»។

អតិថិជន​បង់ប្រាក់​ជាមុនរបស់​ក្រុមហ៊ុន Smart អាចលេង​ហ្គេម Dal Ambok with Smart ក្នុង​កម្មវិធី SmartNas បាន​ម្តង​ក្នុង​មួយ​ថ្ងៃ​ដោយ​ឥត​គិតថ្លៃ​រហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ អ្នក​ប្រើប្រាស់កម្មវិធី SmartNas ក៏​អាច​បង្កើន​ឱកាស​របស់​ពួកគេ​ក្នុង​ការ​ឈ្នះរង្វាន់​ធំមួយ​​​ក្នុង​ចំណោម​រង្វាន់ធំ​ជាច្រើន​ផ្សេង​ទៀត​ផងដែរ​តាម​រយ​ៈ​ការ​បញ្ចូល​ទឹក​ប្រាក់តាម​អេឡិច​ត្រូនិច ឬ E-top Up ចាប់ពី ៥ ០០០ រៀល (១,២៥​ដុល្លារ) ឡើងទៅ​ ពួកគេ​នឹង​ទទួល​បាន​ការ​លេង​ហ្គេម​ចំនួន​បី​ដង​​បន្ថែម​ទៀត​។ អ្នក​ប្រើប្រាស់​​​អាច​​ទិញការ​លេង​​បន្ថែម​​ទៀត​បាន​​នៅ​​ក្នុង​​​ហ្គេម​ដាល់អំបុកនេះផ្ទាល់ផងដែរ។ អ្នក​ដែលលេង​ហ្គេម​រយៈ​ពេល ៥​ ថ្ងៃ​ជាប់​គ្នា នឹង​ទទួលបានការ​លេង​ហ្គេម ៥​ ដងបន្ថែម ខណៈ​​ដែល​អ្នកប្រើប្រាស់​ដែល​មិន​បាន​ចូល​ក្នុង​កម្មវិធី SmartNas ចាប់​តាំង​ពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ មក នឹង​ទទួល​បានការ​លេង​ហ្គេមចំនួន ១០​ដង នៅ​ពេល​ពួកគេ​ចូល​ទៅ​កាន់​ទំព័រ​ដើម ការ​ផ្តល់ជូននេះ​សម្រាប់​​​​ជា​អំណោយ​ស្វាគមន៍​នៃ​ការ​វិល​ត្រឡប់​ចូល​មក​ប្រើប្រាស់​កម្មវិធី​​ស្មាតណាស់វិញ។

អតិថិជន​អាច​លេងហ្គេម ដាល់អំបុកជាមួយស្មាត (Dal Ambok with Smart) ហើយក៏អាចលេងជាមួយនឹងកម្មវិធីថ្មីៗដូចជា ការអាប់ឡូតមុខខ្លួនដាក់ចូលក្នុងតួរបស់ហ្គេម និងសរសេរនូវបំណងប្រាថ្នាផ្សេងៗលើប្រទីប ហើយអាចស៊ែររូបភាព និងបំណងប្រាថ្នានៅលើទំព័រហ្វេសប៊ុក ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ហ្គេម សូម​តាម​ដាន​ទំព័រហ្វេសប៊ុក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/SmartAxiata ឬចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!               


ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A,មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

To Top