នៅក្នុងភោជនីយដ្ឋាន EL TAPAS៖ ជួបជាមួយមេចុងភៅនៅ សណ្ឋាគារ Hȏtel KVL ដែលជាភោជនីយដ្ឋានថ្មីនៅប្រទេសកម្ពុជា

Date:

“ខ្ញុំចង់បង្កើតភោជនីយដ្ឋានដែលល្អជាងគេនៅក្នុងទីក្រុង ហើយប្រសិនជាអាចនោះគឺល្អជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់នៅក្នុងបញ្ជីភោជនីយដ្ឋានដែលល្អជាងគេទាំង 50 នៅតំបន់អាស៊ីក្នុងរយៈពេលមួយទៅពីរឆ្នាំ” ។

អ្វីដែលបានលើកឡើងនេះគឺជាគោលដៅធំបំផុតរបស់លោក Mario Yufera ដែលជាមេចុងភៅនៅភោជនីយដ្ឋាន El Tapas ដែលជាភោជនីយដ្ឋានប្រចាំសណ្ឋាគារ Hôtel KVL ដែលជាការវិនិយោគថ្មីទៅលើផ្នែកបដិសណ្ឋារកិច្ចរបស់ Vattanac Group។

ភោជនីយដ្ឋាន El Tapas មានការតុបតែងយ៉ាងរស់រវើកដោយប្រើឥដ្ឋការ៉ូអេស្ប៉ាញ និងក្រូម៉េផ្នែកខាងក្រៅយ៉ាងរលើបរលោង ហើយអាចទទួលភ្ញៀវបានរហូតទៅដល់ 76 នាក់ ដោយជួរខាងមុខមានចំនួន 12 កៅអី នៅក្នុងផ្ទះបាយដែលស្ថិតនៅផ្នែកខាងក្រៅ ព្រមទាំងបំពាក់ដោយចង្រ្កានអាំងសាច់ Josper។ ភោជនីយដ្ឋាននេះត្រូវបានរចនាឡើងប្រកបដោយភាពទាក់ទាញ ទំនើប និងផ្ដល់នូវបរិយាកាសសប្បាយរីករាយ គួបផ្សំនឹងមុខម្ហូបយ៉ាងឆ្ងាញ់ពិសារផងដែរ។ មុខម្ហូបល្បីៗដូចជា paella គ្រឿងសមុទ្រដោយប្រើវិធីចម្អិនដែលមានប្រវត្តិជាយូរយាណាស់មកហើយ គឺ ម្ទេស padron ផ្សំជាមួយ
ឈីសទឹកដោះពពែ ទឹកឃ្មុំ និងនំស្រួយផ្សំពីឈីស manchego ឬសាច់មឹកស្រស់ ដោយទទួលទានជាមួយទឹកជ្រលក់ផ្សំពីក្រូច yuzu និងទឹកខ្មេះ ផ្លែស្វាយ និងជីអង្កាម។

ភោជនីយដ្ឋាន El Tapas ប្រើប្រាស់គ្រឿងផ្សំដែលមានប្រភដើមមកពីប្រទេសអេស្ប៉ាញ ដូចជា
​សាច់ជ្រូក Iberico  ប្រឡាក់ទុករយៈពេល 48 ខែ ដែលចិញ្ចឹមដោយប្រើចំណីផ្លែ acorn។ មុខម្ហូបអមដោយស្រាពិសេសមកពីប្រទេសអេស្ប៉ាញ និងនៅជុំវិញពិភពលោក និងស្រាក្រឡុករសជាតិបែបប្រទេសអេស្ប៉ាញ និងមានប្រវត្តិជាយូរណាស់មកហើយ។

កាលពីកុមារភាព មេចុងភៅ Mario រស់នៅក្នុងក្រុង Alicante ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ ដែលជាតំបន់មានភាពល្បីល្បាញផ្នែកដំណាំស្រូវ ត្រី និងគ្រឿងសមុទ្រ។ ទោះបីមុខម្ហូបនៅភោជនីយដ្ឋាន El Tapas ត្រូវបានចម្អិនដោយប្រើវិធីដែលគាត់បានចេះតាំងពីកុមារភាពក្ដី ប៉ុន្តែបច្ចេកទេសចម្អិន និងសោភណ្ឌភាពគឺយកលំនាំតាមសម័យទំនើប។ លោក Mario ចាប់ផ្ដើមអាជីពផ្នែកចម្អិ​នអាហារជាលើកដំបូងនៅទីក្រុងអាំស្ទ៊ែរដាំដែលពីដំបូងគាត់ត្រឹមតែជាអ្នកលាងចាននៅតាមភោជនីយដ្ឋាន​មួយចំនួនរហូតដល់ក្លាយជាអ្នកចម្អិនអាហារនៅសណ្ឋាគារ Conservatorium Hotel ហើយបន្ទាប់មក​នៅភោជនីយដ្ឋាន Restaurant Breda ដែលជាប់ចំណាត់ថ្នាក់ជាសណ្ឋាគារ និងភោជនីយដ្ឋានល្អជាងគេទាំង 20 នៅក្នុងតំបន់អឺរ៉ុប។

គាត់បានរៀបរាប់ឱ្យដឹងថា “ចំពោះខ្ញុំ ប្រសិនបើលោកលោកស្រីអញ្ជើញមកទទួលទានអាហារនៅភោជនីយដ្ឋាន លោកលោកស្រីគួរតែទទួលបាននូវរសជាតិ និងបរិយាកាសដែលខុសប្លែកពីនៅផ្ទះខ្លួនឯង។ (នៅភោជនីយដ្ឋាន El Tapas) យើងប្រើប្រាស់បច្ចេកចម្អិនប្រើប្រាស់ពពុះដែលភាគច្រើនត្រូវបាន​ចម្អិនដោយប្រើវិធី sous-vide។ យើងកំពុងប្រើបច្ចេកទេសចម្អិនថ្មីដូចជា ការចាក់ជាចាហ៊ួយ (spherification) និងត្រងឱ្យថ្លា។ យើងបានកែច្នៃមុខម្ហូបបែបក្លាស៊ិកដូចជា croquetas រហូតអាចទៅដល់ចំណុចមួយខ្ញុំគិតថា មុខម្ហូបដែលចម្អិនដោយចុងភៅយើងមានរសជាតិពិសេសឆ្ងាញ់ជាងគេ និងមិនធ្លាប់មានពីមុនមក!”។

ភោជនីយដ្ឋាន El Tapas បើកបម្រើអតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 5 ល្ងាច ដល់ម៉ោង 11 យប់ នៅសណ្ឋាគារ Hôtel KVL នៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ។ មុខម្ហូបទាំងអស់មានបង្ហាញជូននៅលើវេបសាយត៍របស់សណ្ឋាគារ ហើយនឹងមានបង្ហាញមុខម្ហូបពិសេសដែលធ្វើពីគ្រឿងផ្សំតាម
រដូវកាលដោយប្រើបច្ចេកទេសបែបច្នៃប្រឌិត។ យើងខ្ញុំទទួលការកក់តាមប្រព័ន្ធអនឡាញ ឬតាមរយៈទូរសព្ទលេខ +855 (0) 88 893 66 62។

https://www.hotelkvl.com/dining/el-tapas

Share post:

spot_imgspot_img

Popular

More like this
Related

តើអាចដំឡើងជណ្តើរយន្ត គ្មានរណ្តៅជ្រៅនៅក្នុងផ្ទះ ដែលសាងសង់រួច នៅកម្ពុជាបានទេ?

ជណ្តើរយន្តដែលគ្មានរណ្តៅជ្រៅ អាចដំឡើងបានក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជាបាន។ ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅអាចដំឡើងបានជាញឹកញាប់នៅក្នុងផ្ទះដែលសាងសង់រួចនៅកម្ពុជា ជាពិសេសបើផ្ទះមានទំហំគ្រប់គ្រាន់នៅក្បែរជណ្តើរជើង កន្លែងដែលមានចន្លោះ កន្លែងដែលទូលាយខាងក្នុងផ្ទះ ឬជ្រុងដែលមិនបានសូវប្រើប្រាស់។ ដែលខុសពីជណ្តើរយន្តធម្មតា ជណ្តើរយន្តក្នុងផ្ទះប្រភេទគ្មានរណ្តៅជ្រៅ...

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី...

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និង កុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន១៦០សាលារៀន នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន...