foodpanda មានវត្តមានក្នុងពិព័រណ៌ការងារ ដ៏ធំនៅសាលកោះពេជ្រឆ្នាំនេះ!

Date:

ក្រោយពីបានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២២ រួចមក ក្រុមហ៊ុនបានចូលរួមតាំងពិពរណ៍ការងារ ក្នុងនាមជាម្ចាស់ឧបត្ថម្ភគាំទ្រដ៏សំខាន់មួយ ក្នុងពិព័រណ៌ការងារថ្នាក់ជាតិ ប្រចាំឆ្នាំមួយនេះ។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ បានចាប់ធ្វើឡើងនៅថ្ងៃទី២៨និង២៩ខែ តុលា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ ដែលធ្វើឡើងក្នុងន័យចូលរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់បងប្អូនខ្មែរយើង និងអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រៅពីចូលរួមជាម្ចាស់ឧបត្ថម្ភ ក្រុមហ៊ុន foodpanda ក៏បានដាក់ស្ដង់ដ៏ធំមួយ ដើម្បីជួប និងស្វែងរកបុគ្គលិកពេញម៉ោងមានសមត្ថភាព និងដៃគូដឹកជញ្ជូនបន្ថែមចូលមកធ្វើការ ក៏ដូចជាសហការជាមួយ foodpanda ដែរ។ នៅស្ដង់នោះ អ្នកទាំងអស់គ្នាក៏អាចចូលមកសួរនាំនូវព័ត៌មានទូទៅទាក់ទងនឹងឱកាសការងារ និងអាចយក CV មកដាក់ ហើយចូលសម្ភាសន៍ការងារភ្លាមៗបានទៀត។ មិនតែប៉ុណ្ណោះពួកគេក៏មានជាការបង្វិលកងផ្សងសំណាង ល្បែងកំសាន្ដផ្សេងៗដើម្បីឈ្នះរង្វាន់យ៉ាងច្រើនពី foodpanda ថែមទាំងមានឱកាសទទួលបានគូប៉ុងបញ្ចុះតម្លៃ កាដូ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។

បន្ថែមពីលើការផ្ដល់ព័ត៌មាន​ និង ការជ្រើសរើសបុគ្គលិក foodpanda ក៏បានចាប់យកឱកាសដ៏ល្អនេះ ដើម្បីផ្សព្វផ្សាយបន្ថែមពីសេវាកម្ម និងប្រ៊េនរបស់ខ្លួនឲ្យកាន់តែធំទូលាយជាងមុន ជាការជម្រុញឲ្យមានអតិថិជនប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារ ក៏ដូចជាសេវាកម្មដឹកជញ្ជូនរបស់ប្រើប្រាស់ប្រចាំថ្ងៃ និងសេវាកម្ម pick-up (កុម្ម៉ង់តាម foodpanda តែទៅយកនៅហាងផ្ទាល់) កាន់តែច្រើនជាងមុន។

foodpanda ក៏មានកម្មវិធីពិសេសៗជារៀងរាល់សប្តាហ៍ជាមួយការទិញមួយថែមមួយ ការបញ្ចុះតម្លៃជាច្រើន ការដឹកជញ្ចូនដោយឥតគិតថ្លៃ និងប្រូម៉ូសិនជាច្រើនទៀត។ សូមកុម្មង់តាមfoodpandaទាំងអស់គ្នាដើម្បីទទួលបាន ការផ្តល់ជូនពិសេសៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់  foodpanda (KH)  តាមរយះតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...