event

Forest Interactive Cambodia បានភ្ជាប់ភាពជាដៃគូថ្មីជាមួយ Pi Pay ដើម្បីផ្តល់ប័ណ្ណទូទាត់ឌីជីថល ដល់អ្នកប្រើប្រាស់ តាមរយៈកម្មវិធីទូរស័ព្ទរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី ០១ ខែ  វិច្ឆិកា ឆ្នាំ ២០២២ ៖ ផាយ​ ផេ ដែលជាវេទិកាទូទាត់ប្រាក់ដោយមិនប្រើក្រដាស់ប្រាក់ឈានមុខគេនៅកម្ពុជាបានបង្ហាញអំពីភាពរីករីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួនចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយបានផ្សារ ភ្ជាប់ភាពជាដៃគូថ្មីជាមួយក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នៅកម្ពុជា ដោយផ្តល់ជូននូវប័ណ្ណទូទាត់ឌីជីថល តាមរយៈកម្មវិធីទូរស័ព្ទរបស់​ផាយ ផេ ។

ផាយ​ ផេ រួមបញ្ចូលសេវាកម្មបង់ប្រាក់សម្រាប់ពាណិជ្ជករដែលមានចាប់ពីមុខងារសង្គម និងបរិបទរស់នៅទំនើបដូចជា កម្មវិធី ជជែកកំសាន្ត ផែនទី និង កម្មវិធី ស្វែងរកមិត្តភក្តិ (Chat, Maps, និង Friend Finder ( រួមទាំងបណ្តាញដៃគូ លក់រាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ការភ្ជាប់អតិថិជន និងអាជីវកម្មនៅក្នុងបរិយាកាសសង្គម និង ឌីជីថលប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាសុវត្ថិភាព រួមជាមួយគ្នានេះដែរ អ្នកប្រើប្រាស់របស់ ផាយ ផេ ទាំងអស់ក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃលើទំនិញ និងសេវាកម្មផងដែរ។

ថ្ងៃនេះ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ ផាយ​ ផេ ទទួលបានប័ណ្ណឌីជីថលជាច្រើន នៅក្នុងវិស័យហ្គេម (Mobile Game) និងមតិការកម្សាន្ត ជាមួយនឹងការបញ្ចុះតម្លៃពិសេសលើ Mobile Legends Bang Bang , PUBG Mobile, Garena Free Fire, PlayStation, Nintendo, Xbox, Steam Wallet, Spotify, Netflix, Amazon, Marvel, LifeAfter , Onmyoji , Identity V, Valorant , Discord , Roblox, Google Play, iTunes, Razer Gold និងមាតិកាល្បីៗផ្សេងទៀតជាច្រើន។

លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា មានប្រសាសន៍ថា លោកពិតជារំភើបណាស់សម្រាប់កិច្ចសហការមួយផ្សេងទៀតជាមួយដៃគូ បច្ចេកវិទ្យាហិរញ្ញវត្ថុ ។

លោក សុខណាង ចែករំលែកថា “ភាពជាដៃគូនេះបញ្ជាក់ពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងជា បន្តបន្ទាប់របស់យើងក្នុងការពង្រីកអាណាចក្រទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា” ។ “តាមរយៈការផ្តល់ជូននូវប័ណ្ណអេឡិចត្រូនិចដែលមានស្រាប់របស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ដល់អ្នកប្រើប្រាស់ ផាយ ផេ អ្នកប្រើប្រាស់អាចទទួលបាននូវការបញ្ចុះតម្លៃពិសេសលើហ្គេមអនឡាញដ៏គួរឱ្យទាក់ទាញជាច្រើន ដែល អនុញ្ញាតឱ្យ ពួកគេទទួលបានបទពិសោធន៍នៃពិភពហ្គេម និង ការកម្សាន្តផ្សេងៗដោយគ្រាន់តែប្រើចុងម្រាមដៃ របស់ពួកគេ និងដោយមិនមានការរំខានផងដែរ។”

កញ្ញា ប៊ុណ្ណា ថាវរី នាយកប្រតិបត្តិការពាណិជ្ជកម្ម និងទីផ្សារ នៃក្រុមហ៊ុន ផាយ ផេ បាននិយាយអំពី របៀបដែលអ្នកប្រើប្រាស់ អាចទទួលបាន និង រីករាយជាមួយការផ្តល់ជូនពីភាពជាដែគូ របស់ក្រុមហ៊ុនទាំងពីរនេះ។

កញ្ញា ថាវរី បានមានប្រសាសន៍ថា “នៅក្នុងពិភពពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើន វាមានសារៈសំខាន់ ណាស់សម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ របស់យើង ដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាព ជាមួយអតិថិជនរបស់ផាយ ផេ ក៌ដូចជា អតិថិជនដែលមានសក្តានុពលផ្សេងទៀត តាមរយៈការផ្តល់ជូន កិច្ចព្រមព្រៀង និងការបញ្ចុះតម្លៃដ៌ច្រើនផលិតផលឌីជីថលដែលមាននៅក្នុងហាង”។ “ខ្ញុំជឿថាភាពជាដៃគូនេះមានប្រយោជន៍សម្រាប់ ភាគីទាំងពីរ ក៏ដូចជា អ្នកប្រើប្រាស់ផាយ ផេ ព្រោះពួកគេអាចរីករាយជាមួយនឹងប័ណ្ណឌីជីថលជាច្រើនដែល ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានផ្តល់ជូន ដោយទទួលយកភាពងាយស្រួល គ្មានការទូរទាត់ជាសាច់ប្រាក់ ដែលជាការបោះជំហានថ្មីមួយបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ។”

ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ មានបទពិសោធន៍ជាង ១៦ ឆ្នាំនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាចល័ត និងទំនាក់ទំនង។ វេទិកាប័ណ្ណទូទាត់ឌីជីថល ផ្តល់ជូនប្រតិបត្តិករ ទូរស័ព្ទចល័ត និង អាជីវកម្ម ដែលមានការចូលរួមកាន់តែប្រសើរ ជាមួយអ្នកប្រើប្រាស់ សម្រាប់ទំនិញឌីជីថល រួមទាំងប័ណ្ណអេឡិចត្រូនិកផងដែរ។

អ្នកប្រើប្រាស់​ផាយ ផេ អាចចូលប្រើប័ណ្ណឌីជីថលចាប់ពីពេលនេះតទៅ ហើយរីករាយជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

អំពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ

ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ 2006 ដែលរៀបចំអោយមានវេទិកាចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង 16 ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យប្រត្តិបត្តការរបស់ខ្លួន និង ប្រើធនធានមនុស្សជាង 20+ សញ្ជាតិនៅក្នុង តំបន់ចំនួន 16 ។

ការផ្តល់សេវាជាវមាតិកា ប័ណ្ណទូទាត់ឌីជីថល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទសម្រាប់គ្រប់វ័យ Forest Interactive ដំណើរការនៅក្នុងប្រទេសជាង 30 ដោយបម្រើប្រតិបត្តិករទូរស័ព្ទចល័ត 90+ និងដៃគូមាតិកា 100+ ដែលមានសមត្ថភាពឈានដល់អតិថិជនជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ សូមចូលទៅកាន់ www.forest-interactive.com ដើម្បីស្វែងយល់បន្ថែម។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖  

ការិយាល័យព័ត៌មាន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ

newsroom@forest-interactive.com

+603 2162 2728

អំពី Pi Pay

ចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០១៧​មក ផាយផេ បានបង្ហាញខ្លួនជាកម្មវិធីទូទាត់មិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជាជាមួយនឹងបណ្តាញដៃគូពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលពង្រីកឥតឈប់ឈរ ដែលក្នុងនោះក៏រាប់បញ្ចូលទាំងដៃគូសហការលំដាប់ពិភពលោក ដូចជា​ Alipay, WeChat Pay និង UnionPay ។ ឥឡូវនេះរួមមានទាំង Visa និង Master Card ផងដែរ។

ផាយផេ ជាកម្មវិធីទូទាត់ដែលរួមបញ្ចូលសេវាកម្មទូទាត់ប្រាក់និងផ្ទេរប្រាក់ជាមួយមុខងារសំខាន់ៗជួយសម្រួលដល់ការប្រើប្រាស់សំរាប់ជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដែលមានដូចជា មុខងារជជែកកំសាន្ត និងមុខងារស្វែងរកមិត្តភក្តិរបស់ខ្លួនផងដែរ។ ផាយផេមានគោលបំណងផ្លាស់ប្តូររបត់នៃការចាយប្រាក់នៅកម្ពុជាជាមួយនឹងបច្ចេកវិទ្យានិង ហេដ្ឋារចនាសម្ព័ន្ធទូទាត់លំដាប់ពិភពលោក។

មកទល់បច្ចុប្បន្ននេះ កម្មវិធីផាយផេមានអ្នកប្រើប្រាស់ជិត ៤៥ ម៉ឺននាក់ដែលបានធ្វើប្រតិបត្តិការគិតជាទឹកប្រាក់ជាង ៩៥០ លានដុល្លារនិងមានហាងដៃគូរ ជាង ៤៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងការបោះជំហានកាន់តែខ្លាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ផាយ ផេ បានបង្ហាញថាបច្ចេកវិទ្យាទូទាត់ដោយមិនប្រើក្រដាសប្រាក់ អាចនាំមកនូវភាពងាយស្រួលនិងដំណោះស្រាយយ៉ាងពិតប្រាកដជូនដល់អ្នកនិងអាជីវកម្មរបស់អ្នក។​

ដោយមានទំនាក់ទំនងសហការល្អជាមួយនឹង ធនាគារជាតិនៃកម្ពុជា ស្ថាប័នហរិញ្ញវត្ថុឈានមុខ និង ក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ផាយ ផេ កំពុងព្យាយាមបោះជំហានទៅរកការអភិវឌ្ឍន៏ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ​ដល់ប្រទេសកម្ពុជា ដែលមានប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត ព្រមទាំងនាំមកនូវការអភិវឌ្ឍន៏ដល់កម្ពុជាផងដែរ៕

To Top