ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វល្មិច ទម្ងន់ធ្ងន់១ក្បាលទៀត ទៅព្រលែង ​ក្នុងសមុទ្រធម្មជាតិវិញ

Date:

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ​ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បាននាំយកសត្វល្មិច ទម្ងន់ធ្ងន់ចំនួន១ក្បាលទៀតហើយ ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែង​ លើកទី១៣៥។

សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែង ក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រ ជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិច លើកនេះគឺ KH 0804។

ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះ មានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទ បានសត្វក្រាស់ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ ឬសត្វល្មិច តែងតែនាំយកមកប្រគល់ ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្ស សត្វសមុទ្រកម្រជាសកល ៕

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន Vinamilk ពង្រីកវត្តមាននៅកម្ពុជាបន្ថែមទៀត ដោយ​​បើកសម្ពោធហាងផ្ទាល់ខ្លួន​ទី២ ​​​ជា​ការ​ស្ដែង​ឱ្យឃើញ​​​​​ជាថ្មី​​នូវការប្តេជ្ញាចិត្ត​យូរអង្វែង ​របស់​ក្រុមហ៊ុន​សម្រាប់​​​គ្រួសារកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Vinamilk ជាក្រុមហ៊ុនផលិតផលិតផលទឹកដោះគោឈានមុខគេកម្រិតសកល ដែលត្រូវបានដាក់ឈ្មោះថាជា ម៉ាកយីហោទឹកដោះគោដែលមានសក្ដានុពលបំផុតលើពិភពលោក (World’s Most Promising...

ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរលើពិភពលោកវិញហើយ ចេញពីទីក្រុងឌូបៃ (Dubai) ហើយ ៩៦% នៃ បណ្ដាញ ហោះហើរបានដំណើរការឡើងវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន...

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការ ប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦...