event

ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា និង ធនាគារ ស្ថាបនា ពង្រីកការផ្តល់ជូនប័ណ្ណទូទាត់ឌីជីថល តាមរយៈសេវាទូទាត់វិក្កយបត្រ

ភ្នំពេញ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ – ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា (Forest Interactive Cambodia) ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេ ចាប់ដៃគូជាមួយ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកការផ្តល់ប័ណ្ណទូទាត់ឌីជីថល ជាមួយសេវាទូទាត់វិក្កយបត្រសម្រាប់អតិថិជន។

ភាពជាដៃគូថ្មីនេះនឹងផ្តល់លទ្ធភាពឱ្យ អតិថិជនរបស់ធនាគារ ស្ថាបនា អាចរីករាយជាមួយនឹងមាតិកា ឌីជីថលលំដាប់ខ្ពស់ដូចជា Mobile Legends Bang Bang PUBG Mobile Garena Discord Netflix Spotify Amazon Play Station VALORANT  Marvel Razer Gold និងប័ណ្ណដែលទាក់ទងនឹង ការកម្សាន្តផ្សេងៗទៀតជាច្រើន។

ជាមួយនឹងភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ស្ថាបនា អាចទិញប័ណ្ណទូទាត់ឌីជីថលដោយគ្រាន់តែ ប្រើចង្អុលដៃតែប៉ុណ្ណោ ។ សេវាកម្មនេះនឹងដំណើរការនៅ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយអ្នកប្រើប្រាស់អាចទាញយក កម្មវិធីស្ថាបនា ម៉ូបាល នៅលើ Google Play  App Store  AppGallery  ដើម្បីរីករាយជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ៥0% ចាប់ពី ថ្ងៃទី ២0 ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៣។

លោក តូ សុខណាង  នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា បានមានប្រសាសន៍ថា “ការបើកឱកាសសម្រាប់ការទូទាត់តាមឌីជីថល និងភាពជាដៃគូរួមគ្នារវាង ធនាគារ ស្ថាបនា និងក្រុមហ៊ុន  ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា បាននាំមកនូវភាពងាយស្រួល ភាពបត់បែន ភាពជឿជាក់ និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ។ យើងប្តេជ្ញាចិត្តដើម្បីធ្វើបដិវត្តន៍បទពិសោធន៍នៃការទូទាត់ តាមប្រព័ន្ធឌីជីថល ដែលតាមរយៈភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ សេវាកម្ម និងផលិតផល តាមរយៈកម្មវិធីស្ថាបនា ម៉ូបាល របស់ធនាគារ ស្ថាបនា ។

កិច្ចសហការនេះមិនត្រឹមតែលើកកម្ពស់ការទូទាត់តាមឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូន អតិថិជនរបស់ធនាគារ ស្ថាបនា នូវប័ណ្ណទូទាត់ដែលទាក់ទងនឹងហ្គេម កម្សាន្ត និងកម្មវិធីកម្សាន្តយ៉ាងទូលំទូលាយផ្សេងៗទៀតផងដែរ ។ តាមរយៈភាពជាដៃគូនេះ ធនាគារ ស្ថាបនា បាននឹងកំពុងបោះជំហាន ដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ជូនអតិថិជនរបស់ខ្លួននូវជំរើសដ៌សម្បូរបែបសម្រាប់តម្រូវការកម្សាន្ត ឌីជីថល របស់ពួកគេ ។

លោក សុខណាង បន្ថែមថា “យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយ ធនាគារ ស្ថាបនា ដែលត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេស ។ តាមរយៈបទពិសោធន៍ ឧស្សាហកម្មរយៈពេល 16 ឆ្នាំរបស់យើងនៅក្នុងបច្ចេកវិទ្យាទូរសព្ទចល័ត និងទំនាក់ទំនងដែលជាគ្រឺះដ៍សំខាន់ និង ជាប្រវត្តិសាស្ត្ររបស់យើងក្នុងការជំរុញដល់អាជីវកម្ម ដើម្បីបំពេញតម្រូវការរបស់ អ្នកប្រើប្រាស់សេវាកម្ម ឌីជីថល។ វេទិកាប័ណ្ណទូទាត់ឌីជីថល របស់ក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ បានផ្តល់នូវជំរើសដ៏ទូលំទូលាយ និងសុវត្ថិភាពខ្ពស់សម្រាប់ការទិញប័ណ្ណទូរទាត់ឌីជីថលដ៏ល្បីៗ និងមានតម្លៃជាច្រើនដល់ប្រជាជនកម្ពុជា ។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “នៅធនាគារ ស្ថាបនា យើងតែងតែស្វែងរកមធ្យោបាយអភិវឌ្ឍសេវាធនាគារឱ្យកាន់តែល្អប្រសើរឡើង និងផ្តល់ជម្រើសជាច្រើនជូនដល់អតិថិជនរបស់យើង ។ កិច្ចសហការជាមួយ ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ។ ហើយគោលដៅដ៏ចម្បងរបស់យើងគឺ ការផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនអតិថិជន ។ តាមរយៈភាពជាដៃគូនេះ រួមជាមួយនឹងស្ថាបនា ម៉ូបាលរូបរាងថ្មីនេះ យើងនឹងនាំមកនូវបទពិសោធន៍ធនាគារដ៏រីករាយសម្រាប់អតិថិជរបស់យើង ដើម្បីធ្វើ ប្រតិបត្តិការទិញរបស់ពួកគេប្រកបដោយសុវត្ថិភាព និងងាយស្រួល”។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗ សូមចូលទៅកាន់ គេហទំព័រ របស់ធនាគារ ស្ថាបនា និង ទំព័រ ហ្វេសប៊ុក ផ្លូវការ របស់ធនាគារ ស្ថាបនា ។

អំពី ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ

ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ 2006 ដែលរៀបចំអោយមានវេទិកាចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង 16 ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យប្រត្តិបត្តការរបស់ខ្លួន និង ប្រើធនធានមនុស្សជាង 20+ សញ្ជាតិនៅក្នុង តំបន់ចំនួន 16 ។

ការផ្តល់សេវាជាវមាតិកា ប័ណ្ណទូទាត់ឌីជីថល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទសម្រាប់គ្រប់វ័យ ។ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ដំណើរការនៅក្នុងប្រទេសជាង 30 ដោយបម្រើប្រតិបត្តិករទូរស័ព្ទចល័ត 90+ និងដៃគូមាតិកា 100+ ដែលមានសមត្ថភាពឈានដល់អតិថិជនជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ សូមចូលទៅកាន់ www.forest-interactive.com ដើម្បីស្វែងយល់បន្ថែម។

អំពី ធនាគារ ស្ថាបនា

ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា ដែលមានទ្រព្យសម្បត្តិសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤០០០ នាក់។ យើង​មាន​បណ្តាញ​សាខា​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​សាខា​ជាង 170 សាខា​ធនាគារ ស្ថាបនា​ Premier Banking ចំនួន 3 និង​ម៉ាស៊ីន ATM ជាង 250 ។ យើងផ្តល់សេវាកម្មធនាគារពេញលេញដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ iBanking សេវាធនាគារចល័ត ប័ណ្ណឥណពន្ធ និងឥណទាន ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស ផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT និង Visa B2B Connect, Western Union, ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត។

លើសពីនេះ យើងផ្តល់សេវាប្រមូលពន្ធ និងការបង់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងសហការជាមួយអ្នកផ្តល់សេវាទូទាត់តាមទូរស័ព្ទដូចជា WING, Pi Pay, TrueMoney , Ly Hour Veluy , eMoney , និង Bakong ដើម្បីបន្ថែមភាពងាយស្រួលដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ “ពានរង្វាន់កម្មវិធីធនាគារចល័តល្អបំផុតឆ្នាំ 2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្តី Global Brands ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងពានរង្វាន់ធនាគារលក់រាយនិងហិរញ្ញវត្ថុអាស៊ីសម្រាប់កម្មវិធីធនាគារចល័តដែលបានកែប្រែថ្មីរបស់ខ្លួន។ , Sathapana Mobile. ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង ខណៈដែលតម្រូវការសម្រាប់សេវាធនាគារចល័តបន្តកើនឡើង ហើយបទពិសោធន៍ឌីជីថលដូចជា Sathapana Mobile បានក្លាយជាផ្នែកមួយនៃរបៀបរស់នៅរបស់កម្ពុជា។ 

To Top