ពិព័រណ៍សៀវភៅ ធំជាងគេបំផុត នៅលើពិភពលោក Big Bad Wolf ត្រលប់មកប្រទេសកម្ពុជា ជាថ្មីម្តងទៀតហើយ!

Date:

ភ្នំពេញ៖ ពិព័រណ៍សៀវភៅ Big Bad Wolf Books ដែលមានកំណើត នៅប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួននឹងរៀបចំពិព័រណ៍សៀវភៅធំបំផុត នៅលើពិភពលោកនៅប្រទេសកម្ពុជាជាថ្មីម្ដងទៀត ។

ពិព័រណ៍សៀវភៅនេះដែរនឹងមានការអញ្ជើញចូលរួមជាគណៈអធិបតីលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ លោក Andrew Yap សហស្ថាបនិក Big Bad Wolf Books លោកឧកញ៉ា អ៊ុក ចន្ថា និងអ្នកស្រីអគ្គនាយិកាផ្សារទំនើបអូឡាំព្យា ព្រមទាំងបងប្អូនក្រុមការងារ។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ​ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះរួចមកហើយនៅប្រទេសចំនួន១៥ក្នុងនោះមាន៣៧ទីក្រុងដែលពួកគេបានទៅដល់និងប្រារព្ធពិធីនេះឡើង។

អ្នកចូលចិត្ដអានសៀវភៅនៅទីក្រុងភ្នំពេញ អាចនឹងទទួលបានសៀវភៅដែលមានតំលៃសមរម្យស្មើនឹង១ដុល្លារឡើងទៅ ក្នុងមួយក្បាល នៅក្នុងពិព័រណ៍សៀវភៅ  Big Bad Wolf Book Sale Cambodia 2023 ។ ពិព័ណ៍សៀវភៅនេះ នឹងបើកឲ្យសាធារណៈជនចូលរួមដោយសេរី ចាប់ពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៣ នេះតទៅ មិនត្រឹមតែប៉ុណ្ណោះកម្មវិធីនេះនឹងបន្តរយៈពេលកាន់តែយូរជាងមុនទៅទៀត គឹរហូតដល់ថ្ងៃទី១២ខែមិនាឆ្នាំ២០២៣ឯណោះ។ កម្មវិធីនឹងបន្តជារៀងរាល់ថ្ងៃចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១២យប់។

ជាមួយនឹងការដាក់តាំងលក់សៀវភៅនេះ Big Bad Wolf ចង់កសាង វប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ សៀវភៅជាច្រើនប្រភេទនឹងត្រូវយកមកដាក់តាំង មានដូចជា៖ សៀវភៅសម្រាប់កុមារ, រឿងប្រឌិត, រឿងពិត, ដែលអនុញ្ញាតឱ្យមនុស្សស្ថិតនៅ ក្នុងជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅ ដែលលក់ដាច់បំផុត, សៀវភៅល្បីៗ, ប្រលោមលោក, រឿងប្រឌិតបែបវិទ្យាសាស្ត្រ, មនោសញ្ចេតនា, សៀវភៅអភិវឌ្ឍខ្លួន, អក្សរសាស្ត្រ, ប្រលោមលោកក្រាហ្វិក, អាជីវកម្ម, ស្ថាបត្យកម្ម និង រចនា, សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅដ៏ធំនេះ។ មិនត្រឹមប៉ុណ្ណោះ សម្រាប់មិត្តអ្នកអានដែលមានអាយដលជាអ្នកនិពន្ធក្នុងចិត្ត កុំភ្លេចនាំគ្នាមកគាំទ្រពួកគាត់ ពីព្រោះថាក្រៅពីសៀវភៅបរទេស ក៏មានសៀវភៅខ្មែរយើងដែលនិពន្ធដោយអ្នកនិពន្ធក្នុងស្រុកជាច្រើនរាប់មិនអស់ផងដែរ។

ពិព័រណ៍នេះនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាដើម្បីទទួលបាននូវបទពិសោធន៍ក្នុងការទិញសៀវភៅភាសាអង់គ្លេសដែលមានគុណភាពល្អ និង ថ្មីៗ ក្នុងតម្លៃមួយដ៏សមរម្យ។ វាមានសារៈសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយ និង បង្រៀនឱ្យមនុស្សមានទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើអោយ ក្មេងៗជំនាន់ក្រោយធំដឹងក្តីពោរពេញដោយចំណេះដឹង។ និយាយទៅ Big Bad Wolf Book Sale គឺជាពិព័រណ៍សៀវភៅដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។” ​

Big Bad Wolf Book Sale ជឿជាក់លើការតបស្នងទៅកាន់សង្គមវិញ ហើយជឿជាក់ថា បុគ្គលគ្រប់រូបមានសិទ្ធិក្នុងការអាននិងរៀន ទោះពួកគាត់មានឋាន:អ្វីក៏ដោយ។ តាមរយ:សកម្មភាពសង្គមឈ្មោះ Red Readerhood របស់ Big Bad Wolf Book Sale ពិព័រណ៍សៀវភៅឆ្នាំ 2020 នេះ នឹងសហការជាមួយអង្គការមួយនៅកម្ពុជា ហើយអំពាវនាវ អោយអ្នកចូលរួម ជួយឧបត្ថម្ភជាសៀវភៅនៅកន្លែង “Red Readershood” ដែលមានទីតាំងនៅក្បែរបញ្ជរគិតប្រាក់ នៃពិព័រណ៍សៀវភៅនោះ។  ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រ គំនិតផ្ដួចផ្ដើមនេះតាមរយៈការបរិច្ចាគសៀវភៅចំនួន ៣០០ក្បាល ទៅកាន់បណ្ណាល័យកំពង់ត្របែក ។

អ្នកចូលរួម អាចទទួលបានព័ត៌មានលំអិត និងទទួលបានអត្ថប្រយោជន៏បន្ថែមទៀត នៅពិព័រណ៍សៀវភៅ ដោយគ្រាន់តែចុះឈ្មោះដើម្បីក្លាយជាសមាជិករបស់ Big Bad Wolf នៅទីនេះ៖ https://bigbadwolfbooks.com/

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...